ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​លឿន​ដូច​ហោះ​ពន្លះ​ម៉ូតូ​ពីក្រោយ​ទៀត

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ស្ត្រី​ម្នាក់​សន្លប់​ស្តូកស្តឹង​បណ្តាល​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣១៥ ភូមិ​ចេក សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ។…

ខេត្តស្វាយរៀង ៖ ស្ត្រី​ម្នាក់​សន្លប់​ស្តូកស្តឹង​បណ្តាល​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣១៥ ភូមិ​ចេក សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ។

រថយន្ត​បង្ក​ពណ៌​ស ផ្លា​ក​លេខ ភ្នំពេញ​២AG- ០២៥៤ បើក​ឈ្មោះ​ប៉ែន ដា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​លក់​ទឹក​សុទ្ធ រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ពោធិ​រាជ ស្រុក​ស្វាយ​ជ្រំ បើកបរ​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​ដួល​បោក​ទៅ​លើ​ថ្នល់​ខ្ទាត​ស្ត្រី​រង​គ្រោះ​បោក​ក្បាល​ទៅ​លើ​ថ្នល់​របួស​ធ្ងន់ធ្ងរ​សន្លប់ នៅ​នឹង​កន្លែង​តែ​ម្តង ។ ប្រភព បន្ត​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ​ឃុ​ត សា​រុន ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ ឃ្លាំង សង្កាត់​ចេក ក្រុង​ស្វាយ​រៀង រង​របួស​ធ្ងន់ធ្ងរ​សន្លប់ ។

អ្នក​ឃើញ​ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ពណ៌ ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង ចំណុះ​១​តោន​កន្លះ បើកបរ​យ៉ាង​លឿន​ស្រប​ទិស​គ្នា ពី​ជើង​ទៅ​ត្បូង​ដែរ ស្រាប់តែ​បុក​ម៉ូតូ​ស្ត្រី​រង​គ្រោះ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​ស្ត្រី​រង​គ្រោះ​ដួល​ខ្ទាត​ចេញ​ចម្ងាយ​ប្រមាណ​៥​ម៉ែត្រ ។ រីឯ​ស្ត្រី​រង​គ្រោះ​ខ្ទាត​ចេញពី​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់​កៅស៊ូ បែកក្បាល​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ចាប់​ហ្វ្រាំង​រួច​បើកទ្វា​រថយន្ត​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​រថយន្ត​នៅ នឹង​កន្លែង​កើតហេតុ ។

សមត្ថ​កិ​ច្ថ​បាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ។ ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច​ក៏​បញ្ជូន​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ