ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​មួយ​ចំនួន​រវាងតួ​សម្តែង និង​ផលិតករ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិភព​សិល្បៈ​រមែង​កើត​មាន​ទំនាស់​រវាង​ផលិតករ ឬ​អ្នកដឹកនាំ​រឿង ជាមួយ​តួ​សម្តែង ។ ទំនាស់​មាន​ច្រើន​រូបភាព​ដូច​ជា​អ្នកដឹកនាំ​រឿង​មិន​សប្បាយចិត្ត​ចំពោះ​តួ​សម្តែង​មិន​គោរព​ពេលវេលា និង​តារា​សម្តែង​ខឹង​ផលិតករ​មិន​បើកប្រាក់​ឱ្យ​ជាដើម ។ លោក​គាំ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិភព​សិល្បៈ​រមែង​កើត​មាន​ទំនាស់​រវាង​ផលិតករ ឬ​អ្នកដឹកនាំ​រឿង ជាមួយ​តួ​សម្តែង ។ ទំនាស់​មាន​ច្រើន​រូបភាព​ដូច​ជា​អ្នកដឹកនាំ​រឿង​មិន​សប្បាយចិត្ត​ចំពោះ​តួ​សម្តែង​មិន​គោរព​ពេលវេលា និង​តារា​សម្តែង​ខឹង​ផលិតករ​មិន​បើកប្រាក់​ឱ្យ​ជាដើម ។

លោក​គាំ ច​ន្ធី ចាងហ្វាង​ផលិតកម្ម​FCI​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លើក​ឡើង​ថា «​ខ្ញុំ​ប្រឡូក​ការងារ​ជាមួយ​តួ​សម្តែង​ជិត​២០​ឆ្នាំ​មក​ហើយ គឺ​ស្គាល់​រសជាតិ​ច្រើន ។ អ្វី​ក៏​មាន​ដែរ​ទាំង​រូបភាព​មិនល្អ​របស់​តួ​ជាដើម ។ តួយ៉ាង​ថ្មី​ៗ​នេះ​ខ្ញុំ​ស្ទើរតែ​ផ្ទុះ​ជម្លោះ​ជាមួយ​តារា​សម្តែង​ស្រី​ល្បីឈ្មោះ​ម្នាក់​ដែល​មិន​គោរព​ពេលវេលា មិន​ទទួលខុសត្រូវ​ទាល់តែ​សោះ​ធ្វើ​ឲ្យ​ខ្ញុំ​រាងចាល​ធ្វើការ​ជាមួយ ។ តារា​ស្រី​ម្នាក់​នោះ​ទៅ​សម្តែង​មិន​ដែល​ទាន់​ពេល ហើយ​​កើត​ហេតុផល​ស្ទះផ្លូវ ជាប់រវល់​នេះ​រវល់​នោះ​មិន​ស្វាង ធ្វើ​ឲ្យ​ខក​ការងារ​ជា​ក្រុម ព្រោះ​ប្លង់​ត្រូវ​ថត​អត់​តួ ដូច្នេះ​រំសាយ​ការងារ ។

បើ​និយាយ​ពី​តម្លៃ​ទីផ្សារ​វិញ​គឺ​បាន​ខ្ពស់​គ្រាន់ បើ តែ​ចរិត​មក​ធ្វើការ​វិញ​ឡើង​វិល​មុខតែ​ម្តង​មិនយូរ​មិនឆាប់​ទេ​នាង​នោះ​អាច​នឹង​ខូច​ឈ្មោះ​» ។

លោក​គាំ ច​ន្ធី បញ្ជាក់ ថា លោក​មិន​ដែល​កេង​ចំណេញ​លើ​តួ​ទេ ឲ្យ​តែ​មាន​សមត្ថភាព​ថ្មី​ក៏​ដោយ​ចាស់​ក៏​ដោយ លោក​នៅ​តែ​ផ្តល់​ឱកាស​ជូន ។

លោក​ហ៊ុយ យ៉ា​ឡេ​ង ចាងហ្វាង​ផលិតកម្ម​មា​តុ​ចក្រ​ដែល​ធ្វើ​ការងារ​សិល្បៈ​យូរ​មក​ហើយ​នោះ​លោក​ថា​តែងតែ​លេចឮ​ពី​រឿង​ផលិតករ​មួយ​ចំនួន​ដោះ​ដូរ​ជាមួយ​តួ​ស្រី តែ​សម្រាប់​លោក​ផ្ទាល់​មិន​ធ្លាប់​គិត​ទាល់តែ​សោះ ។ រឿង​បែប​នោះ​ធ្វើ​ឲ្យ​អ្នក​មិន​ប្រព្រឹត្ត​ខូច​ឈ្មោះ​ដែរ ។

លោក​ហ៊ុយ យ៉ា​ឡេ​ង តែងតែ​ជួយ​តួអង្គ​នីមួយ​ៗ តាម​រយៈ​ការ​ណែនាំ​ពន្យល់​របៀប​សម្តែង​ឱ្យ​កាន់តែ​ល្អ​ឡើង ។

ចាង​ហ្វា​យ​ផលិតកម្ម​លោក​ហ៊ុយ យ៉ា​ឡេ​ង និយាយ​ថា «​ប្រសិនបើ​មាន​បញ្ហា​នេះ​មែន​ខ្ញុំ​សោកស្តាយ ហើយ​ផលិតករ​គួរតែ​ខិតខំ​ធ្វើ​បែប​ណា​ចម្រាញ់​តួ​ឲ្យ​បាន​ល្អ ចេញពី​ទេព​កោសល្យ​ជា​ជាងគេ​ល្បី​ផលិតករ​យក​តួ​ធ្វើ​ជា​របស់​កំដរ​អារម្មណ៍​» ។

អ្នកស្រី​ថុ​ង សៀវ​ទៀង ម្ចាស់​ផលិតកម្ម​ចក្កវាឡ​ពេជ្រ​ភាពយន្ត រមែង​ផ្តល់​ឱកាស​ឲ្យ​តួ​ជា​ច្រើន​បាន​សម្តែង បើ​ទោះជា​តួ​ចាស់​ក៏​ដោយ​ថ្មី​ក៏​ដោយ ព្រោះ​ចង់​ឲ្យ​ពួក​គេ​មាន​ទីផ្សារ​រក​ប្រាក់​ចំណូល ។ ចំពោះ​កា​រ​លេចឮ​ថា​តួ​ចង់​ល្បី​ដោះ​ដូរ​ខ្លួនប្រាណ ឬ​យក​ប្រាក់​តម្កល់​ឲ្យ​ផលិតករ​ដើម្បី​ជួយ​ខ្លួន​ឱ្យ​ល្បី​លេចធ្លោ​នោះ សម្រាប់​អ្នកស្រី​ផ្ទាល់​គ្មាន​គិត​អគតិ​បែប​នេះ​ឡើយ ។ អ្នកស្រី​តែងតែ​ជួយ​សិល្បករ​ឲ្យ​មានការ​ងារ​ធ្វើ ហើយ​ពេល​ថត​រៀបចំ​បាយ​ទឹក នំចំណី​អាហារ​ជូន ។

កញ្ញា​សោភា ទេពី តារា​សម្តែង​ថ្មី​ឲ្យ​ដឹង​ថា សម្រាប់​នាង មិន​គាំទ្រ​ទស្សនៈ​យល់​ឃើញ​មិន​ល្អ​ចំពោះ​តួ​សម្តែង​បែប​នោះ​ទេ ។ ចំពោះ​នាយ​ផ្ទាល់​ជា​អ្នករបាំ និង​យល់​ថា​ចាប់​អាជីព​​សិល្បៈ លំបាក​ណាស់​ទម្រាំ​មាន​គេ​ស្គាល់ គឺ​ឆ្លងកាត់​ការ​តស៊ូ​ខ្លាំង ។ នាង​និយាយ​ថា​«​មិនមែន​ព្រោះតែ​ចង់​ល្បី​ដោះ​ដូរ​ខ្លួន​យក​លុយ​សូកប៉ាន់​ផលិតករ​អាច​ជួយ​ឲ្យ​ល្បី​ល្បាញ​បាន​នោះ​ទេ គឺ​ចេញពី​ទេព​កោសល្យ​ជា​ការ​សំខាន់​» ។

លោក​លាង ឧត្តម តារា​សម្តែង​ដែល​ពេល​នេះ​កំពុង​មមាញឹក​ខ្លាំង​លើក​ឡើង​ថា ពី​ដំបូង​លោក​ជា​អ្នកចម្រៀង ហើយ​ប្រឡូក​សិល្បៈ​យូរ​មក​ហើយ​អត់​ទៅ​មុខ​សោះ​ក៏​ចង់​លា​ឈប់​ព្រោះថា​មិនដឹង​នៅ​តស៊ូ​បែប​ណា​ទៀត បើ​មិន​ល្បី​ទៅ​ណា​ផង ។ លុះ​មាន​ផលិតករ​ហៅ​សម្តែង​លោក​ស្រឡាញ់​ការ​សម្តែង​ផង​ចេះ​តែ​ព្យាយាម​រហូត​ទទួល​បាន​ជោគជ័យ។

ចំពោះ​ការងារ​ដែល​លោក​បន្ត​ថតកុន​បាន​ពី​មួយ​រឿង​ទៅ​មួយ​រឿង​គឺ​បាន​មក​ពី​ទេព​កោសល្យ​មិនមែន​បាន​មក​ពី​យក​លុយ​សូកប៉ាន់​ទេ ។ «​អ៊ី​ចឹ​ង ប្អូន​ៗ​ដែល​ស្រឡាញ់​សិល្បៈ គឺ​តែ​គិតគូរ​ពី​សមត្ថភាព ការ​ព្យាយាម​អត់ធ្មត់ គោរព​ពេលវេលា​វា​អាច​ជួយ​ឲ្យ​យើង​ទៅ​មុខ​បាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ