បក្សកាន់អំណាចរបស់នូវែលសេឡង់ គ្រោងតម្លើងពន្ធ ដើម្បីសងការខាតបង់ដោយកូវីដ
នូវែលសេឡង់ ៖ តាមប្រភពព័ត៌មាន South China Morning Post បានឱ្យដឹងថា គណបក្សដែលកំពុងកាន់អំណាចរបស់ លោកស្រីនាយករដ្ឋមន្ត្រី…
នូវែលសេឡង់ ៖ តាមប្រភពព័ត៌មាន South China Morning Post បានឱ្យដឹងថា គណបក្សដែលកំពុងកាន់អំណាចរបស់ លោកស្រីនាយករដ្ឋមន្ត្រី…
នូវែលសេឡង់ ៖ តាមប្រភពព័ត៌មាន South China Morning Post បានឱ្យដឹងថា គណបក្សដែលកំពុងកាន់អំណាចរបស់ លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បាននិយាយថា ខ្លួននឹងតម្លើងពន្ធសម្រាប់អ្នកដែលមានប្រាក់ចំណូលខ្ពស់ ប្រសិនបើអាចនៅកាន់អំណាចនៅអាណត្តិក្រោយ ដោយសារតែរដ្ឋាភិបាលត្រូវសងបំណុល ដែលយកទៅចំណាយលើការទប់ស្កាត់ជំងឺកូវីដ១៩។
គណបក្សរបស់ លោកស្រីនាយករដ្ឋមន្ត្រី Ardern ឈានមុខគេក្នុងការប្រកួតប្រជែងបោះឆ្នោតនេះ បើយោងតាមការស្ទង់មតិបាននិយាយថា ខ្លួនគ្រោងនឹងតម្លើងអត្រាពន្ធខ្ពស់ជាងមុនចំនួន ៣៩% សម្រាប់ប្រជាជនដែលរកប្រាក់ចំណូលបានជាង ១១៨,៩០៨ដុល្លារអាមេរិក ដែលនឹងប៉ះពាល់តែ ២% នៃប្រជាជននូវែលសេឡង់។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Grant Robertson បាននិយាយនៅទីក្រុង Wellington ថា៖ «ផែនការរបស់យើងមានតុល្យភាពនៅពេលយើងងើបឡើងពីជម្ងឹកូវីដ១៩»។
លោកបានមានប្រសាសន៍ថា គោលនយោបាយថ្មីនេះត្រូវបានគេព្យាករណ៍ថានឹងបង្កើតប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៣៦៥លានដុល្លារអាមេរិក។
ការតម្លើងពន្ធនេះ នៅតែធ្វើឱ្យប្រទេសនូវែលហ្សេឡង់ស្ថិតនៅលំដាប់ទីបីនៃអត្រាពន្ធលើប្រាក់ចំណូលនៅក្នុងបណ្តាប្រទេស OECD ហើយលោក Robertson បាននិយាយថា ពន្ធនេះទាបជាងប្រទេសជិតខាងអូស្ត្រាលីដែលមានអត្រាពន្ធ ៤៧% សម្រាប់ប្រាក់ចំណូលលើសពី ១៣០,០០០ដុល្លារអាមេរិក។
រដ្ឋាភិបាលបានកំណត់ថវិកាចំនួន ៤១ពាន់លានដុល្លារអាមេរិក សម្រាប់ផែនការឆ្លើយតបនឹងជំងឺកូវីដ ហើយបានចំណាយប្រាក់រាប់ពាន់លានដុល្លារ លើគម្រោងឧបត្ថម្ភប្រាក់ឈ្នួលនិងវិធានការណ៍ផ្សេងទៀតដើម្បីការពារការបាត់បង់ការងារ៕
ចែករំលែកព័តមាននេះ