ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់! កាំភ្លើង​របស់ 007 នឹង​ត្រូវ​ដាក់​ដេញថ្លៃ​ក្នុង​តម្លៃ​២០​ម៉ឺន​ដុល្លារ

3 ឆ្នាំ មុន

អា​មេ​រិ​ក​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា កាំភ្លើងខ្លី Walther PP របស់ Sean Connery…

អា​មេ​រិ​ក​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា កាំភ្លើងខ្លី Walther PP របស់ Sean Connery ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ខ្សែភាពយន្ត James Bond ដំបូង​បង្អស់ នឹង​ត្រូវ​ដាក់​ដេញថ្លៃ​នៅ​ខែ​ក្រោយ នៅ​ទីក្រុង Los Angeles ហើយ​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា​អាច​នឹង​ដេញថ្លៃ​បាន​ពី​ចន្លោះ ១៥០,០០០ ទៅ ២០០,០០០ ដុល្លារ​។

លោក Connery ដែល​បាន​ទទួលមរណភាព​កាលពី​ខែ​មុន ក្នុង​អាយុ ៩០​ឆ្នាំ នៅផ្ទះ​របស់​គាត់​នៅ Bahamas បាន​កាន់​កាំភ្លើង​នេះ នៅ​ឆ្នាំ​១៩៦២​។

Sean Connery's original James Bond Walther PP handgun set for $200,000  auction | Deccan Herald

លោក Martin Nolan នាយក​ប្រតិបត្តិ​នៃ​ការ​ដេញថ្លៃ Julien បាន​មាន​ប្រសាសន៍​ថា​៖ “​រូបភាព ០០៧ ដែល​កាន់​កាំភ្លើង​នេះ នឹង​ក្លាយជា​រូបភាព​លេចធ្លោ​បំផុត​របស់ James Bond ដែល​ជា​រូបគេ​ស្គាល់​ច្រើន​ក្នុង​ចំណោម​វប្បធម៌​ប៉ុប​។

James Bond's greatest opening scenes - Esquire Middle East

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Connery ទទួល​បាន​កិត្តិនាម​និង​ការ​កោតសរសើរ​ទូ​ទាំង​ពិភព​លោក​ជា​យូរអង្វែង សម្រាប់​ការ​សម្តែង​ដោយ​ភាព​រលូន និង​សូរ​ស័ព្ទ​បែប​ចារកម្ម​ស្កុ​ត​ឡេ​ន​។ លោក​ជា​អ្នក​សម្តែង​រឿង James Bond ដំបូង​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ