ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ភ្លេច «​តំបន់​ត្រពាំង​ឈូក​» ណា​…!

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​អភិវឌ្ឍ​តំបន់​ត្រពាំង​ឈូក ដែល​បាន​ចាត់​ទុក​ថា ជា​សម្បុក​គ្រឿង​ញៀន​បាន​ស្ងប់ស្ងាត់ ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នៅ​នោះ​ទន្ទឹងរង់ចាំ ព្រោះ​ពួក​គាត់​មិន​ចង់​រស់នៅ​ក្នុង​ស្ថានភាព​មិនល្អ​បែប​នេះ​ទេ ។ ប៉ុន្តែ​ខណៈ​តំបន់​នោះ ត្រូវ​បាន​អាជ្ញាធរ​ន​គម្រោង​អភិ​វ​ឌ្ឈ​ន៍​នោះ…

រាជធានី​ភ្នំពេញ ៖ ការ​អភិវឌ្ឍ​តំបន់​ត្រពាំង​ឈូក ដែល​បាន​ចាត់​ទុក​ថា ជា​សម្បុក​គ្រឿង​ញៀន​បាន​ស្ងប់ស្ងាត់ ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នៅ​នោះ​ទន្ទឹងរង់ចាំ ព្រោះ​ពួក​គាត់​មិន​ចង់​រស់នៅ​ក្នុង​ស្ថានភាព​មិនល្អ​បែប​នេះ​ទេ ។ ប៉ុន្តែ​ខណៈ​តំបន់​នោះ ត្រូវ​បាន​អាជ្ញាធរ​ន​គម្រោង​អភិ​វ​ឌ្ឈ​ន៍​នោះ ពេល​នេះ គេ​ឃើញ​សំណង់​រឹង​មាំ​ចំនួន​២​ល្វែង​កំពុង​សាងសង់​ឡើង ដោយ​អត់​ច្បាប់​នៅ​ក្បែរ​ផ្សារ​ក្នុងភូមិ​ហើយ​ពុំ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ធ្វើការ​ហាមឃាត់​ឡើយ ។

តំបន់​ត្រពាំង​ឈូក ត្រូវ​បាន​អាជ្ញាធរ​ចាត់​ទុក​ថា ជា​តំបន់​ដ៏​ស្មុគស្មាញ ជា​កន្លែង​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​មួយ​យ៉ាង​ធំ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ដោយសារ​តែ​តំបន់​នេះ ជា​កន្លែង​ចរាចរណ៍​គ្រឿង​ញៀន ក្រសួង មហាផ្ទៃ​បាន​ណែនាំ​ដល់​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ចាត់វិធានការ​លុប​បំបាត់​ឱ្យ​ទាល់តែ​បាន ។

ទន្ទឹម​នឹង​វិធានការ​ក្តៅ អាជ្ញាធរ​ខណ្ឌ​សែន​សុខ ក៏​បាន​ប្រើ​វិធានការ​រដ្ឋបាល ចុះ​រុះរើ​បន្ទប់ ជួល​ចំនួន​១០៩​បន្ទប់ ដែល​ជាទី​តាំង​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ​ឆ្នាំ​២០១៧ ។ លុះ​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ ២០១៧ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​តំបន់​ត្រពាំង​ឈូក ហើយ​មាន​គម្រោងការ​ស្តារ និង​អភិវឌ្ឍន៍​តំបន់​នេះ​ឲ្យ​មាន​របៀបរៀបរយ​ឡើង​វិញ ។ ដោយឡែក លំនៅ​ឋាន​ប្រជាពលរដ្ឋ​រឹង​មាំ​ដែល​រស់នៅ​ជុំវិញ​បឹង លោក​អភិបាល​រាជធានី​ភ្នំពេញ​សន្យា​ថា​នឹង​ផ្តល់​កម្មសិទ្ធិ​ជូន តែ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​៣​ខែ មក​ហើយ គម្រោង​នានា​ហាក់ដូចជា​ស្ងប់ស្ងាត់​នៅឡើយ ។

តាម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ត្រពាំង ឈូក​បាន​ត្អូញត្អែរ​ថា  បន្ទាប់​ពី​អាជ្ញាធរ​ប្រើ​វិធាន​ការ​រុះរើ​បន្ទប់​ជួល ការ​រកស៊ី​លក់ដូរ​កំប៉ិកកំប៉ុក​នៅ​តាម​ផ្ទះ​ស្ងាត់​ណាស់ លក់​ពុំ​ដាច់​នោះ​ទេ ។ ដោយឡែក ចំពោះ​ចរាចរណ៍​គ្រឿងញៀន នៅ​តែ​មាន​ដដែល គ្រាន់តែ​កាត់​បន្ថយ​ខ្លះ​ៗ​ប៉ុណ្ណោះ​។


គួរ​បញ្ជាក់​ថា តំបន់​ត្រពាំង​ឈូក​នេះ​កាល​ដើម​ឡើយ​ជា​ដី​ទំនប់ បឹង ត្រពាំង​ដែល​គេ​ដាំ​ឈូក មាន​ផ្ទៃដី​ប្រមាណ​៣​ហិ​កតា ។ នៅ​ឆ្នាំ​១៩៩២ ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​មក​ពី​ជំរំ បាន​មក​តាំង​ទីលំនៅ​ដោយ​នាំ​គ្នា​សង់​លំនៅ​ឋាន​ធ្វើ​ពី​ឈើ​នៅ​លើ​ទឹក ហើយ​មួយ​ចំនួន ដែល​មាន​លទ្ធភាព​ក៏​បាន​ចាក់​ដី​ធ្វើ​ផ្ទះថ្ម ។ នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០០៨ លំនៅ​ឋាន​រាបរយ​ខ្នង​នៅ​ក្នុង​តំបន់​ត្រពាំង​ឈូក ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់ ។

បន្ទាប់​មក សាលា​រាជធានី​ភ្នំពេញ​មាន​គម្រោង​អភិវឌ្ឍន៍​តំបន់​នោះ​ម្តង​មក​ហើយ តែ​ពុំ​បាន​សម្រេច​ដោយ​ប្រជាពលរដ្ឋ​ជំទាស់ ហើយ​បណ្តោយ​ឱ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​ទៅ​ស្នាក់​នៅ​និង​សង់ផ្ទះ​ឡើង​វិញ ។ លុះ​លើក​នេះ ព្រោះតែ​ឥទ្ធិពល​គ្រឿងញៀន​អាជ្ញាធរ​បង្ក្រាប​មិន​ចេះ​អស់​ក៏​ចុះ​ទៅ​រុះរើ​ផ្ទះ​ចោល ហើយ​មាន​គម្រោង​យក​ទីតាំង​នេះ​ធ្វើការ​អភិវឌ្ឍ​ជា​ថ្មី​ឡើង​វិញ តែ​ក៏​បាន​ស្ងប់ស្ងាត់​ជា​ថ្មី​ទៀត ព្រោះ​មិនឃើញ​មានការ​អភិវឌ្ឍន៍​អ្វី​នៅឡើយ ៕