រាជធានីភ្នំពេញ ៖ កម្ពុជានឹងទទួលដំរីប្រភេទអាស៊ី មួយក្បាលពីប្រទេសប៉ាគីស្ថានមកអភរិក្សនៅក្នុងព្រៃធម្មជាតិរបស់ខ្លួន។ បច្ចុប្បន្នមានដំរីប្រភេទអាស៊ីដែលជាប្រភេទដំរីមួយកម្រចំនួន ពី៤០០ទៅ៦០០ក្បាល កំពុងរស់នៅក្នុងព្រៃធម្មជាតិនៃប្រទេសកម្ពុជា ក្នុងតំបន់ជួរភ្នំក្រវាញនិងភូមិភាគឥសាន្តប្រទេស។

ដំរីឈ្មោលមួយក្បាលដែលនឹងបញ្ជូនមកពីប្រទេសប៉ាគីស្ថាន ក្នុងពេលខាងមុខនេះ មានឈ្មោះថា កាវ៉ាន (Kaavan) អាយុ៣៥ឆ្នាំ។ ពេលមកដល់កម្ពុជាដំរីនេះនឹងយកទៅឲ្យរស់នៅក្នុងតំបន់ព្រៃការពារកូលេនព្រំទេព្ធ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន លោកនេត្រ ភក្រ្តា បានអះអាងថាក្រសួងរបស់លោកនឹងបានធ្វើការការពារដំរីមួយក្បាលនេះឲ្យបានល្អនិងបានអរគុណប្រទេសប៉ាគីស្ថាន ដែលបានផ្តល់ដំរីមួយក្បាលនេះមកកម្ពុជា៕
ចែករំលែកព័តមាននេះ