ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​អា​នី​តា មាន​ចំណុច​ពិសេស​អ្វីដែល​ជនជាតិ​តៃវ៉ាន់​ឱ្យធ្វើ​ជា​ថៅកែ​កឹ្ល​​ប​កម្សាន្ត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា​អា​នី​តា ទើបតែ​ក្លាយជា​ថៅកែ​ក្លឹ​ប​កម្សាន្ត​ថ្មី​មួយ ហើយ​គេ​សង្ស័យ​គូស្នេហ៍​របស់​នាង​ជា​ជនជាតិ​តៃវ៉ាន់​នាង​ផ្តល់​ឱ្យ ។ តើ​វា​ពិត​បែប​នោះ​ទេ ? កាលពី​យប់​ថ្ងៃ​ទី​៨ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ កញ្ញា​អា​នី​តា ទើបតែ​ក្លាយជា​ថៅកែ​ក្លឹ​ប​កម្សាន្ត​ថ្មី​មួយ ហើយ​គេ​សង្ស័យ​គូស្នេហ៍​របស់​នាង​ជា​ជនជាតិ​តៃវ៉ាន់​នាង​ផ្តល់​ឱ្យ ។ តើ​វា​ពិត​បែប​នោះ​ទេ ?

កាលពី​យប់​ថ្ងៃ​ទី​៨ ខែមិថុនា ២០១៧ តារាភាពយន្ត​កញ្ញា​អា​នី​តា បាន​បើក​សម្ពោធ​ក្លឹ​ប​កម្សាន្ត​មួយ​នៅ​ម្ដុំ​សាលា​ចតុម្មុខ​ឈ្មោះ «GT CLUB» ។ តួអង្គ​សំខាន់​ក្នុង​រឿង «​ណា​រ៉ូ​និង​សូ​ម៉ា​លី​» របស់​ទូរទស្សន៍​CTN កញ្ញា​អា​នី​តា​តាំងចិត្ត​ថា បាន​ឱកាស​គ្រប់គ្រង​ក្លឹ​ប​កម្សាន្ត​នេះ​នាង​នឹង​ប្រឹងប្រែង​តស៊ូ​ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​កន្លង​មក ហើយ​រំពឹង​ថា​នឹង​ដំណើរការ​ដោយ​ជោគជ័យ ។ ក្លឹ​ប​កម្សាន្ត​« GT CLUB» នេះ​គឺ​អា​នី​តា​មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ធំ​មួយ​ឬ​អាច​និយាយ​បាន​ថា​ជា​ថៅកែ​ស្រី ។ ចំពោះ​ថៅកែ​ធំ គឺជា​បុរស​ជា​ជនជាតិ​តៃវ៉ាន់ ដែល​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ ។

ការ​ប្រគល់​ក្លឹ​ប​ឲ្យ​អា​នី​តា​គ្រប់គ្រង​ដោយសារ​តែ​បុរស​តៃវ៉ាន់​នោះ​ស្រឡាញ់​រាប់អាន និង​ទុកចិត្ត គួប​ផ្សំ​នឹង​ភាព​ស្មោះត្រង់​របស់​នាង ។  អា​នី​តា​បញ្ជាក់​បែប​នេះ ប៉ុន្តែ​មានការ​សង្ស័យ​ថា មក​ពី​ថៅកែ​តៃវ៉ាន់​នោះ​ជា​សង្សារ​របស់​នាង ។

កញ្ញា​អា​នី​តា និយាយ​ថា «​ការ​ទាក់ទង​រវាង​នាង​ខ្ញុំ​ជាមួយ​បុរស​តៃវ៉ាន់​ដែល​ជា​ថៅកែ​ក្លឹ​ប​ពុំ​មាន​អ្វី​ពិសេស​លើស​ពី​ធម្មតា​នោះ​ទេ ។ ខ្ញុំ​ទើបតែ​ស្គាល់​គាត់​ក្នុង​រយៈពេល​ខ្លី តែ​ដោយ​សារ​ខ្ញុំ​មានបទពិសោធន៍ ធ្លាប់​ទទួល​បាន​ជោគជ័យ​លើ​មុខ​ជំនួញ​កន្លង​មក គួប​ផ្សំ​នឹង​ភាព​ស្មោះត្រង់​របស់ខ្ញុំ​ផង គាត់​ក៏​បាន​ទុកចិត្ត​ខ្ញុំ​និង​បាន​ប្រគល់​តំណែង​ធំ​ឲ្យ​ខ្ញុំ​គ្រប់គ្រង​។

ពោល​គឺ​ពុំ​មានការ​ទាក់ទង​ស្នេហា​អ្វី​នោះ​ទេ ។ នាង​ខ្ញុំ​នឹង​ប្រឹងប្រែង​តស៊ូ ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​កន្លង​មក ហើយ​ក៏​រំពឹង​ថា​នឹង​ទទួល​បាន​ជោគជ័យ​ផង​ដែរ​» ៕