ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារថ្មីអតីតមន្ទីរពេទ្យ​ព្រះកុសមៈ អាច​បញ្ចប់មុនផែនការ​ក្នុងការផ្តល់​សេវាសុខាភិបាលដល់ពលរដ្ឋ

9 ខែ មុន

រាជធានីភ្នំពេញ ៖ សំណង់អគារថ្មីនៃ មន្ទីរពេទ្យមិត្តភាព កម្ពុជា -ចិន ព្រះកុសមៈ ដែលបានប្តូរឈ្មោះពី មន្ទីរពេទ្យព្រះកុសមៈ ក្រោមជំនួយរបស់ប្រទេសចិន…

រាជធានីភ្នំពេញ ៖ សំណង់អគារថ្មីនៃ មន្ទីរពេទ្យមិត្តភាព កម្ពុជា -ចិន ព្រះកុសមៈ ដែលបានប្តូរឈ្មោះពី មន្ទីរពេទ្យព្រះកុសមៈ ក្រោមជំនួយរបស់ប្រទេសចិន បានកំពុងសាងសង់លឿនទៅមុខដែលអាចនឹងបញ្ចប់មុខការកំណត់។

Picture

ក្នុងពេលអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារថ្មីនេះ កាលពីចុងសប្តាហ៍កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានវាយតម្លៃថាការសាងសង់ះគារថ្មីនេះបានលឿន មានគុណភាពហើយសម្តេចសង្ឃឹមថាអគារថ្មីដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្រ្តទំនើបនេះ ជាសមិទ្ធផលថ្មី មានសារៈសំខាន់សម្រាប់សេវាសុខភាពសាធារណៈជូនពលរដ្ឋ។

Picture

សម្ដេចឧបនាយករដ្ឋមន្រ្តី បានបង្ហាញក្ដីសង្ឃឹមថាក្រោយពេលសាងសង់ចប់ គួបផ្សុំលទ្ធភាព និងសមត្ថភាពដែលមានស្រាប់ មន្ទីរពេទ្យដែលមានលោកវេជ្ជបណ្ឌិត អ្នកជំនាញការ ជាច្រើនរូបនេះ អាចធ្វើឱ្យមានការអភិវឌ្ឍបន្ថែមទៀត ក្នុងការគ្រប់គ្រងនិងចាត់ចែងសេវាសាធារណៈជូនប្រជាពលរដ្ឋ និងប្រមូលចំណូលតាមគោលការណ៍ច្បាប់ដើម្បីធានារាប់រងតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនលើការផ្តល់សេវាសុខាភិបាលមានគុណភាពជូនពលរដ្ឋ។

Picture

ពាក់ព័ន្ធវិស័យសុខាភិបាលឆ្លៀតឱកាសនោះ សម្ដេចរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យដែល​បានទប់ស្កាត់មិនឱ្យមានអ្នកស្លាប់ដោយ​សារ​ជំងឺកូវីដ១៩នៅកម្ពុជា និងអាចដោះស្រាយបាននូវការឆ្លងរីករាលដាលកម្រិតសហគមន៍។

Picture

អគារមន្ទីរពេទ្យ​ មិត្តភាព​កម្ពុជា​ចិន​ថ្មីនេះ ​នឹងត្រូវចំណាយពេល​សាងសង់​រយៈពេល៤០ខែ​ ។ ​អគារថ្មីបំពាក់ដោយឧបករណ៍វិជ្ជាសាស្រ្តទំនើបផងនោះ ​មានកម្ពស់​៥៣​ម៉ែត្រ​ និង​មាន១១ជាន់​អាច​ដាក់គ្រែទទួល​ឲ្យ​អ្នក​ជំងឺ​សម្រាកព្យាបាល​ចំនួន​សរុប​៤០០​គ្រែ​ ​និង​មាន​ទីវាល​សម្រាប់​ការ​ចុះចត​របស់​ឧទ្ធម្ភាគ​ចក្រ​ ​(helicopter) ផងដែរ។

ការសាងសង់អគារថ្មីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈនេះបានផ្តើមដំណើរកាលពីចុងឆ្នាំ២០១៨៕