លោក​ត្រាំ​ទៅ​ធ្វើការ​ឃោសនា​បោះ​ឆ្នោត​​នៅ​រដ្ឋ​ដែល​កំពុង​មាន​ផ្ទុះ​កូ​វី​ដ​ខ្លាំង


អា​មេ​រិ​ក​៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​មី​ឈី​ហ្គែ​ន ដែល​កំពុង​តែ​មាន​ផ្ទុះ​ករណី​កូ​វី​ដ​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ នៅ​ម៉ោង​៥​ល្ងាច (​ម៉ោង​នៅ​អា​មេ​រិ​ក​) ដើម្បី​ធ្វើការ​ជួបជុំ​ឃោសនាការ​បោះ​ឆ្នោត ដែល​ជា​ការ​ជួបជុំ​លើក​ទី​២​។

លោក​មិន​បាន​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ទេ នៅ​ពេល​ដែល​គាត់​ឡើង Air Force One នៅ​ពេល​កន្លង​មកនេះ​។ ទាំង​រដ្ឋ​មី​ឈី​ហ្គិ​ន និង​រដ្ឋ​វី​ស​ខន​ស៊ី​ន កំពុង​រាយការណ៍​អំពី​ការ​កើនឡើង​នៃ​ករណី​ឆ្លង​កូ​វី​ដ​។

Finley: GOP should switch to 2024 strategy

យោង​តាម​អ្នកនាំពាក្យ​នាយកដ្ឋាន​សុខាភិបាល​នៃ​រដ្ឋ​មី​ឈី​ហ្គិ​ន លោក Lynn Sutfin បានឱ្យ​ដឹង​ថា ករណី​ឆ្លង​កូ​វី​ដដែល​រក​ឃើញ​នៅ​ថ្ងៃ​សុក្រ​មាន​ចំនួន​ជាង ២,០១៥​នាក់ ដែល​វា​ជា​លទ្ធ​ផល​ដ៏​ខ្ពស់​មួយ​។ ចំណែកឯ​រដ្ឋ​វី​ស​ខន​ស៊ី​ន​វិញ មាន​ករណី​ឆ្លង​ជម្ងឺ​កូ​វី​ដ ៣៨៦១​ករណី កាលពី​ថ្ងៃ​សុក្រ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins​។

Michigan Sets New Covid Case Record Just Hours Ahead Of Trump Rally

វេជ្ជបណ្ឌិត​អា​មេ​រិ​ក Jerome Adams បាន​លើក​ឡើង​ពី​ការ​កើនឡើង​នូវ​ករណី​ថ្មី​និង​ការ​ចូល​មន្ទីរពេទ្យ​នៅ​រដ្ឋ​វី​ស​ខន​ស៊ី​ន ហើយ​បាន​និយាយ​ថា ការ​រក​ឃើញ​នេះ​គឺ​មាន​ផលប្រយោជន៍​ដល់​ការ​ដឹង​មុន ហើយ​ទប់ស្កាត់​ការ​ឆ្លង​បន្ត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ cnn

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ