ភ្ជុំបិណ្ឌ! ពលរដ្ឋយកប្រាក់ទៅ ចាយនៅជនបទ


រាជធានីភ្នំពេញ៖ ថ្ងៃនេះជាថ្ងៃដែលបងប្អូនគ្រប់វិស័យទាំងអស់ចូលធ្វើការ និងវិលទៅប្រកបរបរផ្សេងៗចិញ្ចឹមជីវិតឡើងវិញ ក្រោយបានពីឈប់សម្រាកធ្វើបុណ្យទាននៅក្នុងឱកាសភ្ជុំបិណ្ឌ ច្រើនថ្ងៃមកហើយនោះ។ ជាទម្លាប់នៅក្នុងរដូវបុណ្យសាសនាប្រចំាឆ្នាំនេះ ពលរដ្ឋតែងតែងធ្វើដំណើរទៅស្រុកកំណើតពីទីផ្សេងៗគ្នា ពិសេសពីភ្នំពេញ ដែលជាកន្លែងប្រមូលផ្តុំពលរដ្ឋប្រមាណ៣លាន់នាក់ ធ្វើកិច្ចការផ្សេងៗគ្នានោះ។

ពលរដ្ឋដែលបានចេញមកប្រកបរបរចិញ្ចឹមជីវិតពេញមួយឆ្នាំនោះ បានយកថវិកាដែលខ្លួនសន្សំបានមួយចំនួន ទៅធ្វើបុណ្យនិងសប្បាយរីករាយ នៅក្នុងរដូវភ្ជុំនេះ ដូចជាជូនពុកម្តាយ ទិញសម្ភារៈ អាហារ ភេជ្ជៈ ដើម្បីធ្វើបុណ្យ និងសប្បាយជួបជុំក្រុមគ្រួសារ។

លោក សុផល បុគ្គលិកក្រុមហ៊ុនមួយ នៅភ្នំពេញ បានិយាយថាក្នុងរដូវភ្ជុំប៉ុន្មានថ្ងៃនេះ លោកបានចំណាយប្រាក់អស់ប្រមាន៥០០ដុល្លារ។ លោកនិយាយថាក្នុងចំណោមថវិកាទំាងអស់នោះ លោកបានជូនឪពុកម្តាយលោកចំនួន ២០០ ដុល្លារ ទិញសម្លៀកបំពាក់សម្រាប់ខ្លួនឯងផង និងនៅសល់ពីនោះ លោកបានចំណាយម្ហូបអាហារនិងស្រាបៀរ ដើម្បីជួបជុំអ្នកភូមិនិងមិត្តចាស់ៗ ដែលបានបើកគ្នាពេញមួយឆ្នាំនោះ។

យុវជនវ័យជាង៣០ឆ្នាំរូបនេះ បាននិយាយថា «ដោយសារជំងឺកូវីដខ្ញុំមិនបានទៅណាក្រៅពីទៅស្រុកកំណើត នៅខេត្តកំពង់ចាមនោះទេ។ នៅទីនោះក្រៅពីវត្ត យើងបានជួបជុំគ្នាបង្កើតកម្មវិធី ទទួលទានអាហារ និងស្រាបៀរ។ មិនថាគ្រួសារខ្ញុំ ឬគ្រួសារគេទេ មានការសប្បាយរីករាយជាខ្លំាង។ មួយផ្ទះៗ ឭតែសំឡេងសើចសប្បាយ ដោយសារយើងបានជួបជុំគ្នា» ។

ចំណែកអ្នកស្រី រចនា ដែលជាមន្រ្តីរាជការវិញ ថាគាត់បានចំណាយថវិកាប្រមាណ៧០០ដុល្លារ នៅរដូវភ្ជុំបិណ្ឌនេះ។ អ្នកស្រីបញ្ជាក់ថា ថវិកាទំាងនោះគាត់បានជូនឪពុកម្តាយបង្កើត និងឪពុកម្តាយក្មេក រួមទំាងញាតិសន្តានទំាងសងខាង មានពូ មីងចាស់ៗ។

អ្នកស្រីនិយាយទំាងក្តីរីករាយថា «ខ្ញុំមានឪពុកម្តាយនិងមីពូ អ៊ំចាស់ៗច្រើន។ មួយឆ្នាំជួបពួកគាត់ម្តង យើងធ្វើបុណ្យដាក់ទាន តាមសន្ធា ពីព្រោះបុណ្យភ្ជុំនេះ គឺធ្វើបុណ្យសម្រាប់អ្នកស្លាប់និងអ្នករស់» ។

អ្នកស្រី រចនាថាគាត់មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ចំណែកគ្រួសារគាត់នៅខេត្តកំពង់ចាម។ ជាទម្លាប់រដូវភ្ជុំគាត់ចូលចិត្តនាំកូនបីនាក់របស់គាត់ ទៅស្រុកខាងប្តី ដោយសារនៅទីនោះមានកម្មវិធិសប្បាយ ច្រើន ពិសេសទិដ្ឋានដោយសារជារដូវទឹកឡើង លិចព្រៃ លិចភូមិខ្លះៗ។

ក្រៅពីការធ្វើបុណ្យពេលភ្ជុំបិណ្ឌនេះ ក៍ជាឱកាសពលរដ្ឋមួយចំនួមដើរកម្សាន្តតាមរមណីដ្ឋាននានាដែរ។ ការដំណើរកម្សាន្តរបស់ពលរដ្ឋនោះសុទ្ធសឹងធ្វការចំណាយថវិកា ដែលធ្វើឲ្យវិថការ ធ្លាក់ដល់ដៃពលរដ្ឋប្រកបរបរនានាបម្រើរក្នុងវិស័យទេចរណ៍ រាប់តំាងពីអ្នកលក់ទឹកសុទ្ធ លក់អាហារជាដើមទៅ។

របាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនប្រមាណ ជាង១លាននាក់។ ភ្ញៀវជាតិមានចំនួនប្រមាណ ១លាននាក់និងភ្ញៀវបរទេស មានប្រមាណ ជាង ៦ពាន់នាក។

សូមរំលឹកថារដូវភ្ជុំបិណ្ឌជារដូវអ៊ូអរ នៅតាមខេត្តហើយរាជធានីភ្នំពេញមានសភាពស្ងាត់។ ប្រជាពលរដ្ឋបានជួបជុំក្រុមគ្រួសារធ្វើបុណ្យទាន ក្រៅពីយកចង្ហាន់ប្រគេនព្រះសង្ឃនៅតាមអារាមហើយ តាមគ្រួសារនីមួយៗ មានការជួបជុំគ្នា ទទួលអាហារ វេចនំខ្មែរ ដូចជាអំអន្សម នំអប ជាដើម ធ្វើឲ្យបរិកាសតាមទីបទជនសប្បាយរីករាយ ទោះជាពេលនោះមានភ្លៀងធ្លាក់ខ្ឡំាងឬរលឹមស្រិចៗក្តី។

ពលរដ្ឋខ្លះបានត្អូញត្អែរថាជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ការរកចំណូលចិញ្ចឹមគ្រួសារយ៉ាងក្តី តែពលរដ្ឋដែលបានសម្ភាសថាពួកគាត់នៅតែព្យាយាមចំណាយ ក្នុងការធ្វើបុណ្យនិងការជួបជុំក្រុមគ្រួសារនៅក្ន្ងរដូវភ្ជុំនេះ ពីព្រោះជាទម្លាប់និងប្រពៃណីជាតិ៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ