ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថៃ​បន្ធូរ​ដៃ​បន្តិច ខណៈ​​​បាតុកម្ម​បន្ត​រាលដាល​ពេញ​ប្រទេស

1 ឆ្នាំ មុន

ថៃ​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ខណៈ​ការ​ប្រមូលផ្តុំ​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​បាន​រីក​រាលដាល​ពាសពេញ​ផ្ទៃ​ប្រទេស លោកនាយក​រដ្ឋមន្ត្រី ប្រា​យុ​ធ​ចាន​អូ​ចា ហាក់បីដូចជា​បាន​បន្ធូរ​ដៃ…

ថៃ​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ខណៈ​ការ​ប្រមូលផ្តុំ​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​បាន​រីក​រាលដាល​ពាសពេញ​ផ្ទៃ​ប្រទេស លោកនាយក​រដ្ឋមន្ត្រី ប្រា​យុ​ធ​ចាន​អូ​ចា ហាក់បីដូចជា​បាន​បន្ធូរ​ដៃ និង​ថយ​មួយ​ជំហាន​លើ​ជំហរ​ប្រឆាំង​នឹង​ក្រុម​បាតុករ​។

Picture

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Anucha Burapachaisri បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា នាយក​រដ្ឋមន្ត្រី​បាន​ទទួលស្គាល់​សិទ្ធិ​ក្នុង​ការ​តវ៉ា ប៉ុន្តែ​បាន​និយាយ​ថា​ការ​ធ្វើ​បាតុកម្ម​ត្រូវ​តែ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​។

អ្នកនាំពាក្យ​រូប​នេះ​បាន​ដកស្រង់​សម្តី​លោក​ថា​៖ «​រដ្ឋាភិបាល​មាន​ឆន្ទៈ​ស្តាប់​រាល់​បញ្ហា​របស់​មនុស្ស​គ្រប់​គ្នា ហើយ​បន្ត​ដោះស្រាយ​បញ្ហា​នៅ​គ្រប់​ផ្នែក​ទាំងអស់​»។​

Picture

ការ​ថ្លែង​របស់​លោកនាយក​រដ្ឋមន្ត្រី​ហាក់បីដូចជា ស្តាប់​ទៅ​ស្រាល​ជាង​កាលពី​ថ្ងៃ​សៅរ៍ ដែល​លោក​បាន​ព្រមាន​ប្រជាជន​មិន​ឱ្យ​ចូលរួម​ការ​ប្រមូលផ្តុំ​បាតុកម្ម​។

លោកនាយក​រដ្ឋមន្ត្រី​បាន​រង​នូវ​ការ​តវ៉ា​កាន់តែ​ខ្លាំង ក្រោយ​ប៉ូ​លិសបាន​ទប់ទល់​នឹង​ក្រុម​បាតុករ​ដោយ​ហិង្សា នៅ​ផ្លូវ​ប្រសព្វ Pathumwan កាលពី​ថ្ងៃ​សុក្រ ដោយ​បាញ់​ទឹក​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​សន្តិភាព​។

ការ​បង្ក្រាប​បាតុករ​របស់​រដ្ឋាភិបាល ហាក់ដូចជា​ធ្វើ​ឱ្យ​មានការ​តវ៉ា​កាន់តែ​ខ្លាំង​នៅ​ទីក្រុង​បាងកក​និង​ខេត្ត​ដទៃ​ទៀត​។ ជាមួយនឹង​មេដឹកនាំ​បាតុកម្ម​ប្រមាណ ២០​នាក់​ត្រូវ​បាន​ចាប់ខ្លួន ក្រុម​អ្នក​រៀបចំ​បាន​ប្តូរ​ទៅ​ជា​ការ​តវ៉ា​ដោយ​គ្មាន​មេដឹកនាំ ហើយ​ក្រោកឈរ​ឡើង​កាន់តែ​ខ្លាំង​ជាង​មុន​។

Picture

កាលពី​ថ្ងៃអាទិត្យ​ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​នៅ​ទីតាំង​ប្រមាណ ២០​កន្លែង នៅ​តាម​ខេត្ត​ក្រៅ​ទីក្រុង​បាង​កក​។ នៅ​វិមាន​ជ័យ​ជំនះ និង ស្ថានីយ​រថភ្លើង​អា​សុក គឺជា​ទីតាំង​សំខាន់​នៅ​ក្នុង​រាជធានី​៕​ដក​ស្រង់​ចេញពី​វេបសាយ ៖ bangkokpost