ចិន​ថា ​វ៉ាក់សាំង​កូ​វី​ដ​នៅ​ពេល​នេះ មិនមែន​សម្រាប់​មនុស្ស​គ្រប់​គ្នា​ទេ


ចិន ​៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មន្ត្រី​វេជ្ជសាស្ត្រ​កំពូល​របស់​ប្រទេស​ចិន​បាន​លើក​ឡើង​ថា មិនមែន​គ្រប់​គ្នា​នៅ​ក្នុង​ប្រទេស​ចិន​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​​កូ​វី​ដ​១៩​​នោះ​ទេ ហើយ​​គេ​គួរតែ​ឱ្យ​អាទិភាព​លើ​បុគ្គលិក​ពេទ្យ​ជួរ​មុខ និង ប្រជាជន​ដែល​មាន​ហានិភ័យ​ខ្ពស់​។

លោក Gao Fu ប្រធាន​មជ្ឈមណ្ឌល​ការពារ​ និង​បង្ការ​ជំងឺ​របស់​ប្រទេស​ចិន (CDC) បាន​និយាយ​នៅ​ក្នុង​ពិធី​ប្រជុំ​ស្តី​ពី​វ៉ាក់សាំង​នៅ​ក្នុង​ទីក្រុង Shenzhen ថា​៖ «​ចាប់តាំងពី​រលក​ទី​១ នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​លេច​ចេញ​នៅ​ទីក្រុង Wuhan ប្រទេស​ចិន​បាន​រួច​ផុត​ពី​ផល​ប៉ះពាល់​នៃ​កូ​វី​ដ ជា​ច្រើន​ដង​រួច​មក​ហើយ​»។​

លោក Gao បាន​បន្ថែម​ថា សំណួរ​ដែល​គេ​សួរ​ថា តើ​វ៉ាក់សាំង​គួរតែ​ប្រើប្រាស់​លើ​មនុស្ស​ទូទៅ​ដែរ​ឬ​អត់? គឺ​ពាក់ព័ន្ធ​ជាមួយនឹង​ការ​លៃលក​ឱ្យ​ស្មើគ្នា​រវាង​ផល​ចំណេញ​ និង​បញ្ហា​ផ្សេង​ៗ ដោយ​ចង្អុលបង្ហាញ​ពី​កត្តា​ដូច​ជា ​ថ្លៃដើម ​និង​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​។ លោក​ថា បច្ចុប្បន្ន​មិន​ចាំបាច់​ចាក់​ឱ្យ​មនុស្ស​គ្រប់​គ្នា​ទេ តែ​វា​អាច​នឹង​ផ្លាស់​ប្តូរ​ប្រសិនបើ​មានការ​ប្រើ​ប្រួល​នៃ​ស្ថានភាព​។

China says no need to vaccinate entire population against Covid-19 at this  stage, only frontline workers - CNN

លោក​បាន​បន្ថែម​ថា វ៉ាក់សាំង​ដែល​មាន​សក្តានុពល​ណាមួយ​នឹង​ត្រូវ​បាន​ផ្តល់​អាទិភាព​សម្រាប់​អ្នក​ដែល​នៅ​ជួរ​មុខ​រួម​មាន​បុគ្គលិក​ពេទ្យ​ជនជាតិ​ចិន ដែល​ធ្វើការ​នៅ​ឯ​ក្រៅប្រទេស ក្នុង​កន្លែង​ផ្ទុក​វីរុស និង​មនុស្ស​ដែល​ធ្វើការ​នៅ​ក្នុង​បរិស្ថាន​ដែល​មាន​ហានិភ័យ​ខ្ពស់​ដូច​ជា​ភោជនីយដ្ឋាន សាលារៀន ឬ​សេវា​សំអាត​។

គោលនយោបាយ​នេះ បាន​ធ្វើ​ឱ្យ​យើង​ឃើញ​មាន​ភាព​ផ្ទុយ​គ្នា​រវាង​ប្រទេស​ចិន និង​ប្រទេស​លោក​ខាងលិច​ជា​ច្រើន ជា​ពិសេស​គឺ​ប្រទេស​អូស្ត្រាលី ដែល​បាន​ប្រកាស​ផែនការ​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជា​ជន​ទាំងអស់​។

Head of China CDC gets injected with experimental vaccine | PBS NewsHour

ចំនួន​វីរុស​ដែល​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ប្រទេស​ចិន​មាន​កម្រិត​ទាប​ចាប់តាំងពី​និទាឃ​រដូវ​។ មានការ​ផ្ទុះ​ឡើង​ខ្លះ​ៗ​នៅ​ខេត្ត​ជី​លី​ន​នៅ​ខែឧសភា ដែល​មានការ​ផ្ទុះ​ឡើង​នៅ​ទីក្រុង​ប៉េ​កាំ​ង​នៅ​ខែមិថុនា ​និង​មួយទៀត​នៅ​រដ្ឋធានី​ស៊ី​ន​ជាំ​ង នៅ​ខែកក្កដា ប៉ុន្តែ​ទាំងនេះ​ត្រូវ​បាន​ឆ្លើយ​តប​ជា​មួយនឹង​វិធាន​ការណ៍​នៃ​ការ​ចាក់សោរ​ជា​បន្ទាន់​ និង​ការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ