ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​១គូ​សម្រេច​រៀប​ការ​នៅ​ចំណត​ឡាន​​ក្នុង​មន្ទីរពេទ្យ ក្រោយ​ជា​ពី​កូ​វី​ដ​(វីដេអូ)

3 ឆ្នាំ មុន

អា​មេ​រិ​ក​ ៖ ​តាម​ប្រភព​ព័ត៌មាន The Star បានឱ្យ​ដឹង​ថា ប្រាំបី​ស​ប្តា​ហ៍​បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជាមួយនឹង​ជំងឺ​កូ​វី​ដ​១៩​ នៅ​ក្នុង​ខ្លួន លោក Henry…

អា​មេ​រិ​ក​ ៖ ​តាម​ប្រភព​ព័ត៌មាន The Star បានឱ្យ​ដឹង​ថា ប្រាំបី​ស​ប្តា​ហ៍​បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជាមួយនឹង​ជំងឺ​កូ​វី​ដ​១៩​ នៅ​ក្នុង​ខ្លួន លោក Henry Bell និង​គូ​ដណ្តឹង​ដ៏​យូរ​របស់​គាត់ បាន​​សម្រេចចិត្ត​រៀប​ការ​នៅ​មន្ទីរពេទ្យ​ក្រោយ​ពី​ពេល​ជា​ដាច់​ពី​កូ​វី​ដ​ភ្លាម​។

ដូច្នេះ​មួយ​ថ្ងៃមុន​ពេល​ដែល​គាត់​បាន​អនុញ្ញាត​ឱ្យ​ចេញពី​ពេទ្យ នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Orange Park រដ្ឋ Florida នៅ​សហរដ្ឋអាមេរិក លោក Bell អាយុ ៦៣​ឆ្នាំ និង​អ្នកស្រី Antionette Brown អាយុ​៤៨​ឆ្នាំ បាន​ធ្វើ​ពិធី​រៀប​មង្គលការ​ស្បថស្បែរ​នៅ​កន្លែង​ចំណត​រថយន្ត​ក្នុង​មន្ទីរពេទ្យ​។ ពូ​របស់ Brown ជា​អ្នកមុខអ្នកការ​ក្នុង​កម្មវិធី​នេះ​។

Photos: COVID-19 survivor, fiancee wed outside Florida hospital

នាង Brown បាន​និយាយ​ថា​៖ «​ស្ថានភាពជំ​ងឺ​របស់​គាត់ (Bell) គឺ​ធ្ងន់ធ្ងរ​ណាស់​។ យើង​បាន​សម្រេច​ចិត្ត​ធ្វើ​វា​ឥឡូវនេះ ពីព្រោះ​យើង​មាន​អារម្មណ៍​ថា​ពួក​គេ (​បុគ្គលិក​មន្ទីរពេទ្យ​) ដូច​ជា​គ្រួសារ​​របស់​ពួក​យើង​ទៅ​ហើយ និង​ចង់​ចែករំលែក​ជីវិត ដែល​ពួក​គេ​បាន​ផ្តល់​ឱ្យ​យើង​វិញ​»។​

Couple weds at Orange Park hospital where groom recovers from COVID-19

លោក Bell ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ហើយ​ភ្លាម​ៗ​ត្រូវ​បាន​គេ​ដាក់​បំពង់​ខ្យល់ ​ដើម្បី​ជួយ​ដល់​ការ​ដកដង្ហើម​។ គាត់​បាន​ចំណាយពេល​ជា​ច្រើន​ស​ប្តា​ហ៍​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​ជំងឺ​​ធ្ងន់ (ICU)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ