ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីកូវីដនៅមីយ៉ាន់ម៉ាកំពុងសម្រុកឡើងគួរឱ្យបារម្ភ

10 ខែ មុន

មីយ៉ាន់ម៉ា៖ ក្រសួងសុខាភិបាលនិងកីឡារបស់ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍កាលពីម្សិលមិញថាមានករណីឆ្លងមេរោគកូវីដ១៩ ចំនួន ៨៥,២០៥ករណី ករណីជាសះស្បើយចំ នួន ៦៤.៦៤៥នាក់ និង ១,៨៤៦នាក់បានស្លាប់។…

មីយ៉ាន់ម៉ា៖ ក្រសួងសុខាភិបាលនិងកីឡារបស់ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍កាលពីម្សិលមិញថាមានករណីឆ្លងមេរោគកូវីដ១៩ ចំនួន ៨៥,២០៥ករណី ករណីជាសះស្បើយចំ នួន ៦៤.៦៤៥នាក់ និង ១,៨៤៦នាក់បានស្លាប់។ នេះបើតាមប្រភពព័ត៌មានMizzima ។

Myanmar: Country goes under lockdown as Covid-19 infections surge | The Star

អាជ្ញាធរមីយ៉ាន់ម៉ានៅតែបន្តធ្វើការដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ តាមរយៈវិធានការណ៍រាប់បញ្ចូលទាំងការបញ្ជាឱ្យនៅក្នុងផ្ទះ ការធ្វើចត្តាឡីស័ក ការពាក់ម៉ាស់ ការរក្សាអនាម័យ និង ការធ្វើតេស្តរកមេរោគ។

ប្រទេសមីយ៉ាន់ម៉ានៅតែបន្តមានបញ្ហាជាមួយវីរុសនេះ ខណៈដែលបណ្តាប្រទេសអាស៊ានភាគច្រើនបានយកឈ្នះបញ្ហានេះ ទោះបីជាការរឹតត្បិតមួយចំនួនរួមទាំងព្រំដែនបិទជិតក៏ដោយ។ ពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួននៅតែជាប់គាំងនៅបរទេស។ យោងតាមក្រសួងការបរទេសបានឱ្យដឹង ថាជនជាតិមីយ៉ាន់ម៉ាដែលជាប់គាំងចំនួន ២៨៩នាក់មកពីបរទេស បានមកដល់ជាមួយនឹងជើងហោះហើរសង្គ្រោះ MAI កាលពីថ្ងៃព្រហស្បតិ៍។

Picture

ក្នុងចំណោមករណីថ្មី ដែលត្រូវបានបញ្ជាក់ចំនួន ១,៣៣០នាក់ អ្នកជម្ងឺចំនួន២៨៧នាក់ បានបាត់បង់សមត្ថភាពការដឹងក្លិន។ ទីក្រុងយ៉ាំងហ្គោន ជាប់ចំណាត់ថ្នាក់ទី១ ដោយមាន ៧៨៨ករណី ទីក្រុង Mandalay ស្ថិតនៅលំដាប់ទី២ ដែលមាន ២៣៦ករណី និងទីក្រុង Bago ស្ថិតក្នុងលំដាប់ទី៣ ដែលមាន ៨៩ករណី។ នេះបើតាមការលើកឡើងរបស់ក្រសួងសុខាភិបាលនិងកីឡារបស់មីយ៉ាន់ម៉ា។

Myanmar news editor sentenced to 2 years in jail over COVID-19 report -  Committee to Protect Journalists

ប្រទេសមីយ៉ាន់ម៉ាឈរនៅលំដាប់ទី៧០ ក្នុងចំណោមប្រទេសដែលមានកូវីដ១៩ទាំងអស់លើពិភពលោក។ កូវីដត្រូវបានរកឃើញដំបូងក្នុងប្រទេសកាលពីថ្ងៃទី២៣ ខែមិនាឆ្នាំនេះ៕