រាជធានីភ្នំពេញ ៖ យុវជនសិស្សសាលាម្នាក់ជិះម៉ូតូរវល់តែងាកមើលគេគ្រោះថ្នាក់ចរាចរណ៍ទៅបុកម៉ូតូដឹកត្រកួនដែលបើកយឺតៗងាកមើលគេបុកគ្នាដែរ បណ្តាលឱ្យដួលទាំងពីរនាក់ តែសំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងតាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៧ មេសា ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូស្ទេប ពណ៌កំបោរ បើកបរដោយយុវជនជាសិស្សសាលាតាមមហាវិថីព្រះមុនីវង្ស ពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ រវល់តែងាកមើលគេចោមរោមមើលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែជ្រុលទៅបុកគូទម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ កំពុងជិះដឹកត្រកួនយកទៅបោះឱ្យម៉ូតូនៅផ្សារដើម.គ តែភាគីទាំងពីរបានសុំទោសគ្នាទៅវិញទៅមកមិនមានការជជែកគ្នារកខុសត្រូវទេ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ