ខេត្ដបាត់ដំបង ៖ ពួកក្មេងទំនើងមួយក្រុមដែលជាកូនចៅអ្នកមានទ្រព្យសម្បត្ដិ នៅក្រុងបាត់ដំបងបានធ្វើឱ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង ដោយសារពួកគេបើកបររថយន្ដកាមរីឆ្លាមបុកបំបាក់សសរបង្កាន់ដៃស្ពានថ្មសម្ដេច ហ៊ុន សែន នៅក្បែររតនាគារខេត្ដ នាពាក់កណ្ដាលអធ្រាត្រថ្ងៃទី១១ ឈានចូល ថ្ងៃទី១២ មីនា ។ តាមការត្រួតពិនិត្យ បើកុំតែសសរបង្កាន់ដៃស្ពានថ្មីនោះរឹងមាំ ម្ល៉េះ រថយន្ដពួកក្មេងទំនើងទាំងនោះធ្លាក់ចូលទឹកស្ទឹងសង្កែបាត់ទៅហើយ ។មន្ដ្រីនគរបាលចរាចរខេត្ដនិយាយថា រថ យន្ដបង្កហេតុនេះម៉ាកកាមរី ប្រភេទឆ្លាម ពណ៌កណ្ដុរល្មែះ ស៊េរីឆ្នាំ៩៩ ។ រថយន្ដនេះ ត្រូវពួកក្មេងទំនើងដោះស្លាកលេខចេញទាំងអស់ មុនពេលសមត្ថកិច្ចចុះទៅដល់ ។ ក្រុមក្មេងទំនើងជិះក្នុងរថយននេះស្ថិតក្នុងស្ថាន ភាពស្រវឹងជោកជាំ ។ ពួកគេបើកបុកបង្កាន់ ដៃស្ពានទាំងកំរោលបណ្ដាលឱ្យបាក់សសរ បង្កាន់ដៃស្ពានទាំងថ្មីចែស ដែលមិនទាន់ សម្ពោធដាក់ឱ្យប្រើប្រាស់ផង ។
តាមសាក្សីនិយាយឱ្យដឹងថា ក្រុមក្មេង ទំនើងបំផ្លាញទ្រព្យសម្បត្ដិសាធារណៈរបស់ រដ្ឋនេះជាកូនចៅរបស់លោកច័ន្ទ សាវង្ស ថៅ កែភោជនីយដ្ឋាន “ហេបភី” និងជាថៅកែ លក់-ទិញរថយន្ដម្នាក់ដែរ ក្នុងខេត្ដបាត់ ដំបង។ សាក្សីបានបញ្ជាក់ថា គេឃើញរថយន្ដក្មេងទំនើងនោះបើកលឿនដូចហោះមកពីជើងតាមផ្លូវសួនច្បារលោកស ខេង លុះមក ដល់ស្ពានសម្ដេចហ៊ុន សែន រថយន្ដនេះបាន បួងចង្កូតបត់ស្ដាំពេញទំហឹង ក៏ជ្រុលទៅបុក បង្កាន់ដៃស្ពានថ្មនេះតែម្ដងទៅ ។ ព័ត៌មាន លំអិតនឹងផ្សាយនៅពេលក្រោយ និងនៅលើ ទំព័រកាសែតកោះសន្ដិភាព ។
ចែករំលែកព័តមាននេះ