ប្រទេសអេត្យូពី ៖ គណៈកម្មាធិការពានរង្វាន់ណូបែលន័រវែស រាយការណ៍នាថ្ងៃទី១១តុលានៅក្រុងអូស្លូថា ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៩នេះ ត្រូវបានប្រគល់ដល់នាយករដ្ឋន្ត្រីអេត្យូពី លោកABIY AHMED ជាសកម្មជនឲ្យមានការបង្រួបបង្រួមរបស់ប្រទេសលោកជាមួយអេរីត្រេជិតខាង។
លោកABIY AHMEDនាយករដ្ឋមន្ត្រីអេត្យូពីចាប់ពីខែមេសាឆ្នាំ២០១៨មក ទទួលបានពានរង្វាន់នោះ សម្រាប់ការផ្ដួចផ្ដើមគំនិតដ៏ក្លាហាន ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយអេរីត្រេជិតខាង។
លោកមានប្រភពពីគ្រួសារក្រីក្រមួយ ហើយលោកជាមនុស្សមានសុទិដ្ឋិនិយមក្នុងតំបន់មួយនៃភពផែនដី។ គណៈកម្មាធិការណូបែលក៏បញ្ជាក់ផងដែរថា លោកABIY AHMEDនៅបានផ្ដួចផ្ដើមឲ្យមានដំណើរការសន្តិភាពដទៃៗទៀត ពិសេសរវាងកេនយ៉ានិងសូម៉ាលី ឬក្នុងសង្គ្រាមស៊ីវិលនៅស៊ូដង់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ