ទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុនកើនឡើងដល់ ២ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ ២០១៩
- ភ្នំពេញ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ…
រាជធានីភ្នំពេញ៖ នៅថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ…
រាជធានីភ្នំពេញ៖ នៅថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនតែងតាំងថ្មីប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងការបរទេស ។
បន្ទាប់ពីជំនួបនេះឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសបានឱ្យដឹងថា ពលរដ្ឋកកម្ពុជាបានទៅកាន់ប្រទេសជប៉ុនមានចំនួនជិត ២ម៉ឺននាក់ និងទេសចរជប៉ុនមក កម្ពុជា មានចំនួន ២៤ម៉ឺននាក់ ។ អ្នកនាំពាក្យបានបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍ និងអបអរសាទរក្នុងដំណើរបំពេញបេសកកម្មនៅកម្ពុជារបស់ឯកអគ្គ រាជទូតជប៉ុនតែងតាំងថ្មីដែលនឹងពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា ជប៉ុនតាមរយៈ បទពិសោធន៍ការងាររបស់ ឯកឧត្តម MIKAMI Masahiro នៅកម្ពុជា ។
ក្នុងជំនួបនេះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំឭកថាលោកនាយករដ្ឋមន្ត្រី ជប៉ុន ស៊ិនហ្សូ អាបេ បានជម្រាបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថាប្រទេស ជប៉ុនគាំទ្រដល់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងគាំទ្រដំណើរការអភិវឌ្ឍបែប ប្រជាធិបតេយ្យរបស់កម្ពុជាផងដែរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ ដល់ជប៉ុនដែលបានជួយដល់កម្ពុជាតាំងពីការស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេស សេដ្ឋកិច្ច និងនយោបាយកម្ពុជា ។ ឯកឧត្តមបន្តថា «មានតែប្រជាជនជប៉ុនទេដែលធ្លាប់ឆ្លង កាត់សង្គ្រាមដូចគ្នាទើបបានដឹងពីការលំបាករបស់កម្ពុជា» ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបឯកអគ្គរាជទូតថ្មីថាពេលនេះប្រជាជនកម្ពុជាទទួល បានសន្តិភាពយ៉ាងពិតប្រាកដតាមរយៈការបោះឆ្នោតកាលពីឆ្នាំ ២០១៣ កន្លងមក ។ ក្នុងនោះ ជាង ៧០%បានគាំទ្រកម្មវិធីនយោបាយរបស់គណបក្សដឹកនាំអំណាច ។ ឯកឧត្តមបានសម្តែងនូវការពេញចិត្តចំពោះកំណើនសេដ្ឋកិច្ចទ្វេ ដងរវាងប្រទេសទាំងពីរដែល មានចំនួនជាង ២ប៊ីលានដុល្លារនៅក្នុងឆ្នាំ ២០១៩នេះ ។ កំណើននេះបានមកពីការតភ្ជាប់ជើង ហោះ ហើរត្រង់ពីជប៉ុនមកកម្ពុជា ហើយវាមិនត្រឹមតែកំណើនទេសចរទេ និងមានកំណើន ពាណិជ្ជកម្មផងដែរ ។ ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជានៅបន្តកិច្ចសហប្រតិបត្តិការ ចរាចរជាមួយសហភាពអឺរ៉ុប លើបញ្ហា EBA រហូតដល់ពេលនេះមានសមិទ្ធិផលជាច្រើនដែល ត្រូវបន្តជាមួយគ្នា ។ ដូចសម្តេចតេជោបានបញ្ជាក់ថាកម្ពុជានៅតែរក្សាបន្ទាត់ក្រហមរបស់ ខ្លួនដែលមិនអាចឆ្លងកាត់បាន ។
ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនតែងតាំងថ្មីមានប្រសាសន៍ថា ឯកឧត្តមបាន មើលឃើញថាកាលពី ៧ឆ្នាំមុន និងបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់ រហ័ស ។ ឯកឧត្តមបន្តទៀតថា «ខ្ញុំសូមកោតសរសើចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជាដែលបានឆ្លង់កាត់ការលំបាកដោយបានអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ច និង នយោបាយយ៉ាងឆាប់រហ័ស» ។ លោកឯកអគ្គរាជទូតជប៉ុនថ្មីបានបញ្ជាក់ថា ជប៉ុនគោរព អធិបតេយ្យភាពរបស់កម្ពុជា ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ