ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ម្ចាស់​ឡូត៍​នេសាទ​ទៀត​ទេ ឡូ​ត៍​នេសាទ​ដែល​កើត​ឡើង​​អស់​រយៈ​ពេល​១០៤​ឆ្នាំ ត្រូវបាន​បញ្ចប់​ឆ្នាំ​២០១២

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​ ៖ សម្តេច​​អគ្គ​មហា​សេនា​​បតី​​តេជោ​​ ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​បាន​បញ្ជាក់​ថា បន្ទាប់​​ពីកែ​​​​ទម្រង់​​វិស័យ​​ជល​ផល​​ឡូត៍​​នេសាទ​​ត្រូវ​លុប​ទាំង​​​អស់នោះ គឺ​គ្មា​​​ន​ទៀតឡើយ ពាក្យ​​​ម្ចាស់​​ឡូតិ៍​​​នេសាទ ។ ដូច្នេះ​​​ត្រូវ​រៀប​ចំ​​​បោះ​បង្គោល​​​ព្រំ​ប្រទល់​​​​កន្លែងអភិរក្ស​​ និង​កន្លែង​​នេសាទគ្រួសារ​ ឱ្យ​​​បាន​ច្បាស់​លាស់​​ ដោយ​​​​​សហកា​រជាមួយ​​​ក្រសួង​​​ ស្ថាប័ន​រដ្ឋ​​ និង​

រាជ​ធានីភ្នំពេញ​​ ៖ សម្តេច​​អគ្គ​មហា​សេនា​​បតី​​តេជោ​​ ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​បាន​បញ្ជាក់​ថា បន្ទាប់​​ពីកែ​​​​ទម្រង់​​វិស័យ​​ជល​ផល​​ឡូត៍​​នេសាទ​​ត្រូវ​លុប​ទាំង​​​អស់នោះ គឺ​គ្មា​​​ន​ទៀតឡើយ ពាក្យ​​​ម្ចាស់​​ឡូតិ៍​​​នេសាទ ។ ដូច្នេះ​​​ត្រូវ​រៀប​ចំ​​​បោះ​បង្គោល​​​ព្រំ​ប្រទល់​​​​កន្លែងអភិរក្ស​​ និង​កន្លែង​​នេសាទគ្រួសារ​ ឱ្យ​​​បាន​ច្បាស់​លាស់​​ ដោយ​​​​​សហកា​រជាមួយ​​​ក្រសួង​​​ ស្ថាប័ន​រដ្ឋ​​ និង​រដ្ឋបាល​ថ្នាក់​​ក្រោម​​ជាតិ​​ ពាក់​ព័ន្ធ​​​​​​ព្រមទាំង​​ត្រូវ​​គ្រប់គ្រង​​កន្លែង​អភិរក្ស​​ជល​ផល​​ប្រកប​ដោយ​​ប្រសិទ្ធ​​ភាព ។

សម្តេច​​​អគ្គមហា​​សេនា​បតី​តេជោ​​ នាយក​​រដ្ឋ​​មន្ត្រី​​បាន​មានប្រសាសន៍​​​បញ្ជាក់​បែប​នេះ​នា​ព្រឹក​​ថ្ងៃទី​​​១១ ខែមេសា ឆ្នាំ​​២០១២ ក្នុង​ឱកាស​​​អញ្ជើញ​​​ជាអធិបតី​​ក្នុង​ពិធី​​បិទ​​​​សន្និបាត​​​​បូក​សរុប​​​ការងារ​​កសិកម្ម​រុក្ខា​ប្រមាញ់​​ និ​ង​​នេសាទ​​ឆ្នាំ​​២០១១-​​២០១២​ ​​​​​និង​ទិស​ដៅ​​​ការងារ​​ឆ្នាំ​​២០១២-២០១៣ នៅ​សាកល​វិទ្យាល័យ​​ភូមិ​ន្ទ​កសិកម្ម​​ ខណ្ឌ​​ដង្កោ រាជ​ធានីភ្នំពេញ ។

សម្តេច​​តេជោ​​ នាយក​រដ្ឋ​មន្ត្រី​​មាន​ប្រ សាសន៍​​​​​សង្កត់​ធ្ងន់​​ថា ត្រូវយក​ចិត្ត​​ទូក​ដាក់​​ជំរុញ​​កា​រអភិវឌ្ឍ​​វារី​វប្បកម្ម​​គ្រប់​ប្រភេទ​​ឱ្យ​​បាន​ខ្លាំង​ក្លា​ ។ នៅក្នុង​នោះ​​ត្រូវ​មាន​​កា​របង្កើត​​ស្ថានីយ​​​ផលិត​កូន​ត្រី​​ មេពូជឱ្យ​បាន​ច្រើន​កន្លែង ដើម្បី​​ធានា​​តម្រូវការ​​ក្នុងស្រុក​ និង​ត្រូវជំរុញ​​​ការ​រៀប​ចំ​​​សហគម​​​ស្រះ​​ ជម្រក​ត្រី​ឱ្យ​បាន​​ច្រើន​​បន្ថែម​ទៀត​​​នៅតាម​​ឃុំ​​ទូទាំងប្រទេស​​​ រៀប​ចំ​​ពិធីលែង​កូនត្រី​​ នៅក្នុង​​​កន្លែង​​​នេសាទ​​សហគម​​ ដើម្បី​​បំផុស​​គំនិត​​​ប្រជាពលរដ្ឋ​​​ ឱ្យ​ចូលរួម​​​អភិរក្ស​​​ធន​ធាន​​ជល​ផល​​​ប្រកប​ដោយ​​ចិរភាព ។

សម្តេច​​មាន​ប្រសាសន៍​​បន្តថា ក្រសួង​​​កសិ កម្ម​​​​​ រុក្ខា​ប្រមាញ់​និង​នេសាទ​​ រដ្ឋបាល​​ថ្នាក​់​ក្រោម​ជាតិ​​ និង​សមត្ថ​កិច្ច​​​គ្រប់​ជាន់​​ថ្នាក់​​ ត្រូវ​​សហការ​​គ្នា​​អនុវត្ត​​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​​នូវ​បណ្តា​​វិធាន​​ការ​​ទាំង​ឡាយ​​ពាក់​ព័ន្ធ​​​នឹង​ការ​​កែ​ទម្រង់​​​​ឡូតិ៍​​នេសាទក្នុង​​នោះ​ត្រូវ​​ពង្រឹង​សកម្មភាព​ត្រួត​ពិនិត្យ​បទ​ល្មើស​ជល​ផល​នូវ​ទូ​ទាំង​ប្រ​ទេស​ ជាពិសេស​សកម្ម​ភាព​បំផ្លាញ​កូន​ត្រី​ និង​ត្រី​មេ​ពូជ​ ទប់​ស្កាត់​ដាច់ខាត​ចំពោះ​ការប្រើ​ឧ​បករណ៍​នេសាទ​ខុស​ច្បាប់​ ការចាប់​ត្រី​ក្នុង​រដូវ​ហាម​ឃាត់​ ការយក​បឹង​-ព្រែក​ប្រើ​ប្រាស់​ខុស​ទិសដៅ​នេសាទ​ ដោយ​ការ​ចាក់​លុប​ដី​បំផ្លាញ​បឹង​ ព្រែក​ទាំង​នោះ សម្រាប់​បង្វែ​រ​ទៅ​ធ្វើ​អាជីវកម្ម​ផ្សេង​ទៀត​ដែល​បំផ្លាញ​ដល​់​ផលិត​កម្ម​នេសាទ​។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​ដាក់​វិធាន​ការ​ត្រូវ​ទប់​ស្កាត់​ឱ្យ​ទាន់​ពេល​វេលា​នូវ​ការ​កាប់​បំផ្លាញ​ព្រៃ​​លិច​ទឹក​នៅតំបន់​ហាម​ឃាត់​ដូច​ជា​ តំបន់​៣​ជុំ​វិញ​បឹង​ទន្លេ​សាប​ និងព្រៃ​កោង​កាង​ ហើយ​ក៏​ត្រូវ​មាន​យុទ្ធ​សាស្ត្រ​ដើ​ម្បី​ទប់​ស្កាត់​ឱ្យបាន​ដាច់ខាត​នូវ​ការ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​ និងព្រៃ​កោង​កាង​ធ្វើ​ជាកម្ម​សិទ្ធិ​។ ត្រូវ​បន្ត​ទប់​ស្កាត់​ឱ្យ​បាន​ម៉ឺង​ម៉ាត់​បំផុត​ចំពោះ​ការ​ផ្តល់​ដី​​អភិវឌ្ឍន៍​ផ្សេង​ៗ​ ដែល​ប៉ះ​ពាល​់ដល់​ព្រៃ​លិច​ទឹក​ ព្រៃ​កោង​កាង​ ផ្កា​ថ្ម និង​ស្មោរ​សមុទ្រ​ដែល​ជាប្រភព​ដ៏​សំខាន់​សម្រាប់​មច្ឆា​ជាតិ​ ជាពិសេស​នៅ​តំបន់​ជុំ​វិញ​បឹង​ទន្លេ​សាប​​ និង​តំបន់​ឆ្នេ​រ​។

ពាក់​ព័ន្ធ​ឡូត៍​នេសាទ​ដែល​បាន​កើត​ឡើង​អស់​រយៈ​ពេល​១០៤​ឆ្នាំ​ កន្លង​មក​ហើយ ហើយ​ត្រូវ​បាន​​បញ្ចប់​​នៅ​ឆ្នាំ​២០១២​ នេះ​។

សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី គូស​បញ្ជាក់​ថា​ ចាប់ពី​ឆ្នាំ​២០១២​ ចាប់​ពី​ថ្ងៃ​ទី១១​ មេសា​ ឆ្នាំ​២០១២​នេះ​ ទៅ​ពាក​្យ​ជា​ម្ចាស់​ឡូត៍​នេសាទ​ គឺ​អស់ហើយ​។ ឆ្នាំ​មុន​ប្រជាពល​រដ្ឋ​មាន​ការ​លំបាក​ដោយ​សារ​តែ​មាន​ពាក់​ព័ន្ធ​ជាមួយ​ម្ចាស់​ឡូត៍​ ឥឡូវ​អ្វី​​ៗ​ទាំង​អស់​ត្រូ​វ​ធ្លាក់​ ទៅ​ជា​ភារកិច្ច​​របស់​ប្រជា​ពល​រដ្ឋ​តែ​ម្តង​ ។ ដូច្នេះ​រាជ​រដ្ឋាភិបាល​បាន​​រក្សាទុក​ក្នុង​បឹងទន្លេ​សាប​ និងក្រៅ​បឹង​ទន្លេ​សាប​មាន​ចំនួន​ត្រឹម​តែ​៥០​កន្លែង​ និង​តំបន់​អភិរក្ស​តែ​ប៉ុណ្ណោះ​ នៃ​តំបន់​អភិរក្ស​។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បានអំពាវ​នាវ​ដល់​ប្រជាពល​រដ្ឋ​ទាំងអស់​ គ្មា​ន​អ្វី​ដែល​​ជា​ការ​​លំបាក​នោះ​ទេ បញ្ហា​ធំ​ជាង​គេ​​​ សូម​ប្រជា​ពលរដ្ឋ​​កុំ​នេ​សាទ​សុខ​ច្បាប់ កុំ​ប្រើ​ឧបករណ៍​​ខុស​ច្បាប់ ​កុំ​នេសាទ​នៅ​ក្នុង​​តំបន់​ដែល​ត្រូវ​អភិរក្ស​មាន​៥០​កន្លែង​​ទាំង​​ក្នុង​បឹង​ទន្លេ​សាប នឹង​បណ្តាខេត្ត​ដទៃ​ទៀត គឺ​ជា​កន្លែង​ចិញ្ចឹម​ត្រី ។

​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ហ៊ុន សែន​ នាយ​ក​រដ្ឋ​មន្ត្រី​​ បញ្ជាក់​ថា សូម​ប្រជា​ពលរដ្ឋ​នៅ​តាម​ខេត្ត​​កុំ​ពឹង​ពាក់​ជ្រុល​ហួស​ទៅ​​លើ​ក្រសួង​កសិកម្ម ឬ​ក៏​រដ្ឋ​បាល​ជល​ផល ព្រោះ​តួ​នាទី​នេះ​វា​ធ្លាក់​ទៅ​​​ជា​តួ​នាទី​របស់​ថ្នាក់​​​​​​​ក្រោម​ជាតិ​​ទាំង​ខេត្ត​​ទាំង​ស្រុក និង​សហគមន៍​នេ​សាទ ។ កន្លង​ទៅ​មាន​កើត​​បាតុភាព​​មួយ​យ៉ាង​ខ្លាំង​​​ ប៉ុន្តែ​ដោយ​មាន​អន្តរាគមន៍​​ នឹង​ប្រុង​ប្រយ័ត្ន​​សភាព​ការណ៍​បាន​ស្ងប់​ ។​
ទន្ទឹម​នឹង​នេះ មាន​ខេត្ត​កំពង់​ធំ​មួយ​ ដែល​មិន​ចូល​រួម​​សហការ​ ស្ពឹក​ស្រពន់ ជា​ង​ខេត្ត​​ដទៃ​ទៀត សូម្បី​តែ​​មក​ប្រជុំ​នៅ​ចំការ​ដូង​ក៏​អវត្ត​មាន​កំពង់​ធំ​ទៀត ។

សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ហ៊ុន សែន​  នាយក​រដ្ឋមន្ត្រី​ បាន​ស្តី​បន្ទោស​ដល់​មន្ត្រី​កសិកម្ម​ខេត្ត​កំពង់​ធំ​យ៉ាង​ខ្លាំង​ដោយ​ខុស​ពី​បណ្តា​ខេត្ត​ដទៃ​ទៀត ។

សម្តេច​សង្កត់​ធ្ងន់​ថា បណ្តា​ខេត្ត​ទាំង​​អស់​ត្រូវ​ពិនិត្យ​ ត្រូវ​មាន​ការ​ទទួល​​ខុស​ត្រូវ លើ​បញ្ហា​នេះ កុំ​ចាំ​​ក្រសួង​ចុះ​ ព្រោះ​ផ្ទេ​រ​អំណាច​ទៅ​ឱ្យ​មូល​ដ្ឋាន​រួច​ហើយ ​ត្រូវ​ពង្រឹង​ឱ្យ​បាន​ល្អ ។

បើ​នាំ​គ្នា​បំផ្លាញ​​ធន​ធាន​តាមរយៈ​ការ​នេ​សាទ​ខុស​ច្បាប់​ ប្រើ​ឧបករណ៍​នេ​សាទ​ខុស​​ច្បាស់​​ ជា​ពិសេស​​ការ​ឆក់​ វិស្បមុង​… ។ តាម​ការ​ស៊ើប​ដឹង​គឺ​មាន​មេ​ខ្យល់​បំផុស​​​រឿង​នេះ…។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី គឺ​អត់​ទេ គឺ​ត្រូវ​ប្រឈម​មុខ​ជា​មួយ​ច្បាប់​តែម្តង…។

សម្តេច​អគ្គ​មហាសេនា​បតី​តេ​ជោ​ នាយក​រដ្ឋ​មន្ត្រី​​ អំពាវ​នាវ​​ថា​​ ពលរដ្ឋ​ទាំង​អស់​ចូល​រួម​ ការពារ​​​ទាំងអស់​គ្នា​ត្រូវ​​ចូលរួម​អភិរក្ស​​​​​ទាំង​អស់​​គ្នា​។​

​ពាក់ព័ន្ធ​​​នឹងបញ្ហា​​​ព្រៃ​​​​ឈើ​​សម្តេចអគ្គ​មហា​សេនាបតី​​​​តេជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​​​​​ក៏​បាន​មាន​ប្រសាសន៍​ជាច្រើន​​​មក​​ហើយ​​​កាលពី​ឆ្នាំទៅ​ ឆ្នាំទៅមួយ​ ​អំពីការ​​អភិរក្ស​​​ អភិវឌ្ឍន៍​និង​​ការ​​បង្ក្រាប​ព្រៃឈើ​​នេះ ។ សម្តេចមាន​​​ប្រសាសន៍​​​​ថា ​ចំពោះ​​​ល្បិចនេះ​​អ្នក​ខូច​ គឺ​គេ​ដាក់​​​ឈើ​​​គ្រញូង​​ កណ្តាល​​រួចគេចាក់​​បេតុង​​​ព័ទ្ធ​​ជុំ​វិញ​ បើ​មើល​​​ទៅ​​​​ហាក់​ដូចជា​​គេដឹក​​សសរ​​ស៊ីម៉ង់ត៍​​​យក​ទៅ​សាង​សង់​​ ​តែផ្ទុយ​ទៅ​វិញ​​ ឈើ​គ្រញូង​ស្នូល​សោះ ។   គ្រញូង​​​នេះ​គឺ​គ្រញូង​ទៅលួច​កាប់​​ពីប្រទេស​ថៃ ។ គ្រញូង​ខ្មែរ​គ្រញូង​ថៃគឺ​គ្រញូង​​ថៃ​គឺចំណាំ​បោះ​​​ដែក​គោល​សម្រាប់​ទាញ​ទម្លាក់​មក ។​

​បញ្ហា​​​ឈើ​នេះ សម្តេចតេជោ​​នាយក​រដ្ឋមន្ត្រី​​​​សង្កត់​ធ្ងន់​ថា ត្រូវ​យក​​ចិត្ត​ទុកដាក់​​បន្ត​ដែល​ការ​ងារ​​ត្រូវបាន​​​ដាក់​ជា​ប្រចាំហើយ ។ សម្តេច​​បាន​​ស្នើ​ឱ្យ​ក្រសួង​កសិកម្ម​និង​ក្រសួង​បរិស្ថាន​​​យក​ចិត្ត​ទុកដាក់​​មួយទៀត ​ទាក់ទង​ទៅ​នឹងដីសម្បទាន​​​សេដ្ឋកិច្ច ។ ដី​​សម្បទាន​​សេដ្ឋ​កិច្ច​ត្រូវតែ​កំណត់​ឱ្យ​បាន ព្រោះ​ថា​នៅ​​តំបន់​​មិន​មាន​ដីណា​​​ចំនួន​៥​ពាន់​​​ហិកតា​​សុទ្ធតែ​​វាល​នោះ​ទេ​ វា​ត្រូវ​​​មាន​ព្រៃ​ ព្រៃ​​​ត្រូវ​រក្សាទុក​វាល ។​

​បើ​សិន​ជា​មាន​​​ក្រុម​​ហ៊ុន​​ណា​​​តម្រង់​​ឆ្ពោះ​​​ទៅ​​ដី​​ដែល​មាន​ព្រៃ​នោះ​គឺត្រូវ​​​​ពិនិត្យ​​​មើល​​ឱ្យ​​​ប្រាកដ​ក្រុមហ៊ុន​​​​​នោះ​ឱ្យ​​មែនទែន​ ។ ត្រូវ​​មាន​បែបបទ​ឱ្យ​ច្បាស់​​អំពី​​​បញ្ហា​នេះ​ បើ​មិន​ដូច្នេះ​ទេ ​សុំ​ព្រៃ​សម្បទាន​​​ ប៉ុន្តែ​​​​កិច្ចការ​ដែល​​ក្រុម​ហ៊ុន​​ធ្វើ​គឺ​ទៅ​​កាយ​​យក​​ឈើ​​នោះ​តែម្តង ។ ដូច្នេះ​​​​​ត្រូវកំណត់​​​ឱ្យ​ច្បាស់​​តំបន់​ណាមិន​ត្រូវ​ឱ្យ​ប៉ះពាល់ ។

​សុំ​ឱ្យ​​អាជ្ញាធរ​​ដែនដី​ ​​កងកម្លាំង​​​ប្រដាប់អាវុធ​​​​គ្រប់​ប្រភេទ តុលាការ និង​ស្ថាប័ន​​ពាក់ព័ន្ធ សហការ​ជាមួយ​​រដ្ឋ​​បាល​ព្រៃឈើ​បន្ត​យុទ្ធនាការ​​បង្ក្រាប​​​បទ​ល្មើស​ព្រៃឈើ​​នៅទូទាំង​ប្រទេស​​ឱ្យ​មាន​​​ប្រសិទញធភាព​និង​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ។ បន្ត​យុទ្ធនាការការពារ​​​ទាំងអស់​គ្នា​ត្រូវ​​ចូលរួម​អភិរក្ស​​​​​ទាំង​អស់​​គ្នា​។​

​ពាក់ព័ន្ធ​​​នឹងបញ្ហា​​​ព្រៃ​​​​ឈើ​​សម្តេចអគ្គ​មហា​សេនាបតី​​​​តេជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​​​​​ក៏​បាន​មាន​ប្រសាសន៍​ជាច្រើន​​​មក​​ហើយ​​​កាលពី​ឆ្នាំទៅ​ ឆ្នាំទៅមួយ​ ​អំពីការ​​អភិរក្ស​​​ អភិវឌ្ឍន៍​និង​​ការ​​បង្ក្រាប​ព្រៃឈើ​​នេះ ។ សម្តេចមាន​​​ប្រសាសន៍​​​​ថា ​ចំពោះ​​​ល្បិចនេះ​​អ្នក​ខូច​ គឺ​គេ​ដាក់​​​ឈើ​​​គ្រញូង​​ កណ្តាល​​រួចគេចាក់​​បេតុង​​​ព័ទ្ធ​​ជុំ​វិញ​ បើ​មើល​​​ទៅ​​​​ហាក់​ដូចជា​​គេដឹក​​សសរ​​ស៊ីម៉ង់ត៍​​​យក​ទៅ​សាង​សង់​​ ​តែផ្ទុយ​ទៅ​វិញ​​ ឈើ​គ្រញូង​ស្នូល​សោះ ។   គ្រញូង​​​នេះ​គឺ​គ្រញូង​ទៅលួច​កាប់​​ពីប្រទេស​ថៃ ។ គ្រញូង​ខ្មែរ​គ្រញូង​ថៃគឺ​គ្រញូង​​ថៃ​គឺចំណាំ​បោះ​​​ដែក​គោល​សម្រាប់​ទាញ​ទម្លាក់​មក ។​

​បញ្ហា​​​ឈើ​នេះ សម្តេចតេជោ​​នាយក​រដ្ឋមន្ត្រី​​​​សង្កត់​ធ្ងន់​ថា ត្រូវ​យក​​ចិត្ត​ទុកដាក់​​បន្ត​ដែល​ការ​ងារ​​ត្រូវបាន​​​ដាក់​ជា​ប្រចាំហើយ ។ សម្តេច​​បាន​​ស្នើ​ឱ្យ​ក្រសួង​កសិកម្ម​និង​ក្រសួង​បរិស្ថាន​​​យក​ចិត្ត​ទុកដាក់​​មួយទៀត ​ទាក់ទង​ទៅ​នឹងដីសម្បទាន​​​សេដ្ឋកិច្ច ។ ដី​​សម្បទាន​​សេដ្ឋ​កិច្ច​ត្រូវតែ​កំណត់​ឱ្យ​បាន ព្រោះ​ថា​នៅ​​តំបន់​​មិន​មាន​ដីណា​​​ចំនួន​៥​ពាន់​​​ហិកតា​​សុទ្ធតែ​​វាល​នោះ​ទេ​ វា​ត្រូវ​​​មាន​ព្រៃ​ ព្រៃ​​​ត្រូវ​រក្សា​ទុក​​វាល ។​

​បើ​សិន​ជា​មាន​​​ក្រុម​​ហ៊ុន​​ណា​​​តម្រង់​​ឆ្ពោះ​​​ទៅ​​ដី​​ដែល​មាន​ព្រៃ​នោះ​គឺត្រូវ​​​​ពិនិត្យ​​​មើល​​ឱ្យ​​​ប្រាកដ​ក្រុមហ៊ុន​​​​​នោះ​ឱ្យ​​មែនទែន​ ។ ត្រូវ​​មាន​បែបបទ​ឱ្យ​ច្បាស់​​អំពី​​​បញ្ហា​នេះ​ បើ​មិន​ដូច្នេះ​ទេ ​សុំ​ព្រៃ​សម្បទាន​​​ ប៉ុន្តែ​​​​កិច្ចការ​ដែល​​ក្រុម​ហ៊ុន​​ធ្វើ​គឺ​ទៅ​​កាយ​​យក​​ឈើ​​នោះ​តែម្តង ។ ដូច្នេះ​​​​​ត្រូវកំណត់​​​ឱ្យ​ច្បាស់​​តំបន់​ណាមិន​ត្រូវ​ឱ្យ​ប៉ះពាល់ ។

​សុំ​ឱ្យ​​អាជ្ញាធរ​​ដែនដី​ ​​កងកម្លាំង​​​ប្រដាប់អាវុធ​​​​គ្រប់​ប្រភេទ តុលាការ និង​ស្ថាប័ន​​ពាក់ព័ន្ធ សហការ​ជាមួយ​​រដ្ឋ​​បាល​ព្រៃឈើ​បន្ត​យុទ្ធនាការ​​បង្ក្រាប​​​បទ​ល្មើស​ព្រៃឈើ​​នៅទូទាំង​ប្រទេស​​ឱ្យ​មាន​​​ប្រសិទញធភាព​និង​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ។ បន្ត​យុទ្ធនាការការ​ងា​រ​ទប់​ស្កាត់​​​ លុប​បំបាត់ និង​បង្ក្រាប​​ការកាប់​រាន​ ដុត ឈូស​ឆាយ​ និង​ហ៊ុម​ព័ទ្ធ​​ដី​ព្រៃ​​ឈើ​ ដើម្បី​​​វាត​ដី​​យក​ធ្វើ​​កម្ម​សិទ្ធិ​​ និង​តាំង​ទី​លំនៅ​​ពី​ជន​​ចំណាក​ស្រុក​​​ក្នុង​ដែន​ព្រៃ​​​បម្រុង​​ទុក​អចិន្ត្រៃ​យ៍​ ។ បន្ត​​ និង​ជំ​រុញ​​បង្កើន​​ល្បឿន​​បោះ​បង្គោល​​ព្រំប្រទល់​​​ដែន​ព្រៃ​បម្រុង​​​ទុក​អចិន្ត្រៃយ៍​​ បង្កើន​សមត្ថ​ភាព​​​ជំនាញ​​ និង​​សិក្សា​​ស្រាវ​ជ្រាវ​​ទាក់​ទង​​​នឹង​វិស័យ​​ព្រៃ​ឈើ​ ​សត្វ​ព្រៃ​​ និង​​កំណត់​​​តំបន់​​រក្សា​​​ការ​ពារ​ព្រៃ​បម្រុង​​​ទុក​​អចិន្ត្រៃយ៍​​​​ ដោយ​ស្វះ​ស្វែង​​​រក​ប្រភព​​​​​​ថវិកា​​ពី​ដៃ​គូ​អភិ​វឌ្ឍ​ន៍​ក្នុង​​ន័យ​ធានា​សុវត្ថិ​ភាព​​​ ការ​គ្រប់​គ្រង​ព្រៃ​ឈើ​​​ប្រក​ប​ដោយ​​​​​ចីរភាព​ ព្រម​ទាំង​​​រួ​ម​ចំណែក​​​ការ​កាត់​បន្ថយ​​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ​​​ជា​សកល​ និង​​​​​​បន្ត​ជំ​រុញ និង​​អនុ​វត្ត​​​គម្រោង​​ឥណទាន​​​ព្រៃ​ឈើ​ក្នុង​ប្រទេស​​កម្ពុជា​​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ។

​លោក​បណ្ឌិត​​​​ច័ន្ទ សារុន​ រដ្ឋ​មន្ត្រី​ក្រសួង​​​កសិ​កម្ម​​​​ រុក្ខា​ប្រមាញ់​ និង​នេ​សាទ​​​ថ្លែង​ថា ​តាម​លទ្ធ​​ផល​​​នៃ​ការ​វាយ​តម្លៃ​​​បាន​បង្ហាញ​​ថា នៅ​ឆ្នាំ​​២០១១ វិស័យ​​កសិកម្ម​​បាន​រួម​ចំណែក​ប្រមាណ​​២៨,៤%​ ក្នុង​ផលិត​ផល​​​ក្នុង​ស្រុក​​​សរុប​ និង​កំណើន​​វិស័យ​​​កសិកម្ម​​​មាន​ប្រមាណ​៣,៣%​ ដែល​ក្នុង​នោះ​​ គឺ​មានការ​​​ចូល​រួម​​ពី​ផ្នែក​​ដំណាំ​កសិកម្ម​​​មានប្រមាណ​៥៤% ​​ផលិត​កម្ម​​​នេសាទ​ ២៥% ផលិត​កម្ម​សត្វ ១៥% និង​អាជីវ​កម្ម​​ព្រៃ​ឈើ​​​មាន​ប្រមាណ​ ៦% ។

​​លោក​រដ្ឋមន្ត្រី​​​បន្ត​ថា ​អ្វី​ៗ​​ដូច​បាន​​រៀប​រាប់​​ខាង​លើ​នេះ​ គឺ​ជា​​សមិទ្ធ​ផល​​ដ៏​ប្រសើ​រ​ដែល​​សម្រេច​បាន​ក្នុង​​​រយៈ​ពេល​មួយ​ឆ្នាំ​ តែ​ទោះ​បី​​ជា​យ៉ាង​ណា​ក៏ដោយ​​ យើង​ខ្ញុំ​​​​ទទួល​ស្គាល់​ថា ​​នៅ មាន​ចំណុច​​​ខ្វះ​ខាត ​​​បញ្ហា​ប្រឈម​​​ផ្សេងៗ​មួយ​ចំនួន​ទៀត​​ ដែល​​ទាម​ទារ​​​ឱ្យ​មាន​ការ​​​យក​ចិត្ត​ទុក​ដាក់​​​ ត្រៀម​ទប់​​ទល់​​​ និង​​ដោះ​ស្រាយ​​​បន្ត​ដោយ​​ប្រសិទ្ធ​ភាព​​ដែល​​អង្គ​សន្និ​បាត​​ក្នុង​​​រយៈ​ពេល​​២ថ្ងៃ​​បាន​​ពិភាក្សា​​​​ និង​ដាក់​ចេញ​​នូវ​​​វិធានការ​​ ក៏​ដូច​ជា​​​ទិស​ដៅ​​សម្រាប់​​អនុ​វត្ត​​នៅ​ឆ្នាំ​២០១២-២០១៣ ខាង​មុខ​នេះ ៕