ខេត្តព្រះសីហនុ ៖ តាមសេរចក្តីរាយការណ៍បឋមបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបណ្តាលឲ្យឪពុកស្លាប់នៅនឹងកន្លែង ឯម្តាយរងរបួសធ្ងន់ធ្ងរ និងកូនចំនួន២នាក់ក៏រងរបួសដែរ ក្នុងហេតុការរថយន្តបុកបះម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងក្នុងទិសដៅស្របគ្នាពីខេត្តព្រះសីហនុទៅភ្នំពេញ នៅវេលាម៉ោង០៥និង០០នាទីទាបភ្លឺ ថ្ងៃទី១៤ ខែកញ្ញានេះ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៤៧-១៤៨ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ប្រភពពីសមត្ថកិច្ចថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងរវាងរថយន្ត០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-8609 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) មានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញលុះមកដល់ចំនុចខាងលើបានបុកម៉ូតូ០១គ្រឿង ម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ សណ្តោងរ៉ឺម៉កក្នុងទិសដៅស្របគ្នា អ្នកបើកបរឈ្មោះ ឈៀង ប៊ុនធឿន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរ ខេត្តព្រៃវែង អ្នកបើកបររ៉ឺម៉ក ដឹកប្រពន្ធនឹងកូនចំនួន០២នាក់ ប្រពន្ធឈ្មោះ សាក់ សេង ១-ឈ្មោះ ឈៀង ប៊ុនធឿន អ្នកបើកបរ (ស្លាប់នៅនឹងកន្លែង) ២-ឈ្មោះ សាក់ សេង រងរបួសធ្ងន់ (ប្រពន្ធ) ។ ៣-ឈ្មោះ ធឿន ធេប រងរបួសស្រាល (កូន) ។ ៤-ឈ្មោះ ធឿន ធីម រងរបួសស្រាល (កូន) ។
ដោយបច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ។ ចំណែកសពបានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ