ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​សម្រេច​បោះចោល​ជា​ស្ថាពរ​ គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ រដ្ឋាភិបាល​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ទី​៤​កញ្ញា បាន​សម្រេច​យល់ព្រម​តាម​សំណើ​មួយ​របស់​ពួក​អ្នក​តវ៉ា ដោយ​ប្រកាស​ពី​ការ​បោះបង់​ចោល​ជា​ស្ថាពរ គម្រោង​ច្បាប់​ស្ដី​ពី​ការ​ធ្វើ​បត្យាប័ន ជាដើម​ចម​នៃ​ចលនា​តវ៉ា​ដ៏​ខ្លាំងក្លា​ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​។ ទោះបី​យ៉ាងណា​ការ​ធ្វើ​សម្បទាន​នោះ​ហាក់ដូចជា​យឺត​ពេល ហើយ​មិន​គ្រប់គ្រាន់​ដើម្បី​សម្រាល​ការ​រអ៊ូរទាំ​ឡើយ​។ ក្រុង​ហុងកុង​ចាប់តាំងពី​ខែមិថុនា​មក​ឆ្លងកាត់​វិ​ប​តិ្ត​នយោបាយ​ដ៏​អាក្រក់​មួយ…

ក្រុង​ហុងកុង ៖ រដ្ឋាភិបាល​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ទី​៤​កញ្ញា បាន​សម្រេច​យល់ព្រម​តាម​សំណើ​មួយ​របស់​ពួក​អ្នក​តវ៉ា ដោយ​ប្រកាស​ពី​ការ​បោះបង់​ចោល​ជា​ស្ថាពរ គម្រោង​ច្បាប់​ស្ដី​ពី​ការ​ធ្វើ​បត្យាប័ន ជាដើម​ចម​នៃ​ចលនា​តវ៉ា​ដ៏​ខ្លាំងក្លា​ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​។ ទោះបី​យ៉ាងណា​ការ​ធ្វើ​សម្បទាន​នោះ​ហាក់ដូចជា​យឺត​ពេល ហើយ​មិន​គ្រប់គ្រាន់​ដើម្បី​សម្រាល​ការ​រអ៊ូរទាំ​ឡើយ​។

ក្រុង​ហុងកុង​ចាប់តាំងពី​ខែមិថុនា​មក​ឆ្លងកាត់​វិ​ប​តិ្ត​នយោបាយ​ដ៏​អាក្រក់​មួយ ចាប់តាំងពី​អង់គ្លេស​ប្រគល់​ដែនដី​នោះ​ទៅ​ឲ្យ​ចិន​វិញ​ពី​ឆ្នាំ​១៩៩៧​មក ជាមួយ​សកម្មភាព​តវ៉ា​ស្ទើរ​រាល់ថ្ងៃ​កើត​ចេញពី​ការ​បដិសេធ គម្រោង​ច្បាប់​នោះ ដែល​តាម​ពួក​បាតុករ​ថា ជា​គ្រោះថ្នាក់​មួយ​ដែល​ប្រជាជន​ហុងកុង ត្រូវ​រង​ការ​កាត់ទោស​ដោយ​តុលាការ​ចិន​ព្រោះ​ចោទ​រឿង​នយោបាយ​។

ក្រោយ​ពី​ផ្អាក​ពិនិត្យ​គម្រោង​ច្បាប់​នោះ តែ​ពុំ​ព្រម​កប់​វា​ចោល​ជា​ស្ថាពរ ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង លោកស្រី​CARRIE LAME​ទីបំផុត​នា​ថ្ងៃ​ទី​៤​កញ្ញា សម្រេច​លុប​ចោល​ជា​ស្ថាពរ​គម្រោង​ច្បាប់​ដ៏​ចម្រូងចម្រាស់​នោះ ជា​ការ​ដកថយ​ដ៏​កម្រ​ពី​សំណាក់​រដ្ឋាភិបាល​លោកស្រី​ដែល​ស្មោះត្រង់​នឹង​ក្រុង​ប៉េ​កាំ​ង​។

តាម​វី​ដេ​អូ​មួយ​លោកស្រី​CARRIE LAME​ថ្លែង​ថា រដ្ឋាភិបាល​នឹង​ដក​ចេញ​ជា​ផ្លូវការ​គម្រោង​ច្បាប់​នេះ ដើម្បី​សម្រាល​ទាំងស្រុង​ការ​ព្រួយបារម្ភ​នានា​របស់​ប្រជាជន​។ ការ​ដក​ចេញ​គម្រោង​ច្បាប់​នោះ នឹង​ផ្ដល់​សច្ចាប័ន​ក្នុង​ខែតុលា​ដោយ​ក្រុមប្រឹក្សា​សភា​ពេល​សភា​នោះ​រួម​ប្រជុំ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ