ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង ​និង​ទុន​វិនិយោគ​​វិស័យ​សំណង់​​ជាង​១,១​ពាន់​លាន​ដុល្លារ​កើន​ជាង​៣៩% ខណៈចំនួន​​កម្មករ​នៅ​ភ្នំពេញ​ថយ​ចុះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គម្រោង​និង​ទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​ប្រចាំខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ទូ​ទាំង​ប្រទេស​មាន​៥២៥​គម្រោង ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​មាន​ជាង​១,១​ពាន់​លាន​ដុល្លារ កើនឡើង​ជាង​៣៩% បើ​ប្រៀបធៀប​ទៅ​និង​ខែកក្កដា​ដូច​គ្នា​នៃឆ្នាំ​២០១៨ និង​បាន​បង្កើត​ការងារ​ជា​ធ​ម្យ​ម​ប្រមាណ​ពី ១៩ ០០០…

រាជធានី​ភ្នំពេញ​៖ គម្រោង​និង​ទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​ប្រចាំខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ទូ​ទាំង​ប្រទេស​មាន​៥២៥​គម្រោង ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​មាន​ជាង​១,១​ពាន់​លាន​ដុល្លារ កើនឡើង​ជាង​៣៩% បើ​ប្រៀបធៀប​ទៅ​និង​ខែកក្កដា​ដូច​គ្នា​នៃឆ្នាំ​២០១៨ និង​បាន​បង្កើត​ការងារ​ជា​ធ​ម្យ​ម​ប្រមាណ​ពី ១៩ ០០០ នាក់​ទៅ ២១ ០០០ នាក់​ក្នុង​មួយ​ថ្ងៃ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ គ្រាន់តែ​ក្នុង​ខែកក្កដា ឆ្នាំ​នេះ គឺ​មាន​គម្រោង​អាគារ​ខ្ពស់​ៗ​ចាប់ពី ៥ ជាន់ឡើង​មាន​ចំនួន ៦៩ អាគារ​ទូ​ទាំង​ប្រទេស ដែល​ក្នុង​នោះ​ខេត្ត​ព្រះ​សីហ​នុ គឺ​មាន​ដល់​ទៅ ៤៣ អាគារ ។

ទន្ទឹម​នឹង​វិស័យ​សំណង់​បន្ត​មាន​សន្ទុះ​ហក់​ឡើង​មិន​ស្រក​ចុះ ក្រសួង​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់ ក៏​បានឃើញ​ថា​កម្រៃ​ពលកម្ម​ពី​វិស័យ​មួយ​នេះ​ក៏​មាន​កម្រិត​ល្អ​ប្រសើរ ជាក់ស្តែង​បើ​យោង​តាម​ទិន្នន័យ​ដែល​ក្រសួង​ចុះ​ស្រង់​ផ្ទាល់​នៅ​តាម​ការដ្ឋាន​នោះ គឺ​ក្នុង​ខែកក្កដា​កន្លង​មក តម្លៃ​ពលកម្ម​សម្រាប់​កម្មករ​គ្មាន​ជំនាញ​ក្នុង​មួយ​ថ្ងៃ​អាច​ទទួល​បាន​ពី ៣០ ០០០ រៀល ដល់ ៤០ ០០០ រៀល​។ ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រសួង​ក៏​បាន​រក​ឃើញ​ថា កម្រៃ​ពលកម្ម​សម្រាប់​កម្មករ​មាន​ជំនាញ​និង​មេជាង​វិញ ក្នុង​មួយ​ថ្ងៃ​អាច​ទទួល​បាន​ពី ៤០ ០០០ រៀល ទៅ​ដល់ ៦០ ០០០ រៀល ចំពោះ​វិស្វករ ស្ថាបត្យករ​និង​អ្នកជំនាញ​ផ្សេង​ទៀត គ្នុ​ង​មួយ​ខែ​អាច​ទ​ទូល​បាន​ចំណូល​ពី ៤០០ ដុល្លារ​ទៅ​ដល់ ២៥០០ ដុល្លារ ។

លោក ស៊ុន សុភា ដែល​ជា​កម្មករ​សំណង់​មួយ​រូប​នៅ​ការដ្ឋាន​របស់​ក្រុមហ៊ុន​ចិន មួយ​តាម​បណ្តោយ​ផ្លូវ​នរោត្តម​បាន​បញ្ជាក់​ថា លោក​អាច​រក​ចំណូល​បាន​ច្រើន​ជាង​មុន ខណៈ​កាលពី ២ ឬ ៣ ឆ្នាំ​មុន លោក​អាច​រកបាន​ត្រឹមតែ ១៥ ០០០ រៀល​ក្នុង​មួយ​ថ្ងៃ​សម្រាប់​កម្រៃ​ពលកម្ម​ជា​កម្មករ​គ្មាន​ជំនាញ ។

កម្មករ​សំណង់​ដែល​មក​ពី​ខេត្តព្រៃវែង​រូប​នេះ​បាន​បន្ត​ថា «​ពេល​បើក​លុយ គឺ​គេ​បើក​ជាស​ប្តា​ហ៍ អ​ញ្ចឹ​ង​ឃើញ​បាន​លុយ​ច្រើន​គួរសម តែ​កម្រៃ​ដែល​កម្មករ​ជា​ជនជាតិ​ចិន​វិញ គឺ​បាន​ច្រើន​ជាង​ពួក​ខ្ញុំ ៣ ទៅ ៤ ដង​ឯណោះ​» ។ លោក​បាន​បន្ត​ថា​ពេល​នេះ​ការងារ​សំណង់ មិន​ថា​សម្រាប់​ក្រុមហ៊ុន​ក្នុងស្រុក ឬ​ក៏​សំណង់​របស់​អ្នក​វិនិយោគិន​បរទេស​នោះ​ទេ គឺ​ហាក់ដូចជា​មានការ​ខ្វះខាត​កម្លាំង​ពលកម្ម ព្រោះ​កម្មករ​មួយ​ចំនួន​ដែល​ធ្លាប់​ធ្វើ​ការងារ​នៅ​ការដ្ឋាន​របស់​លោក​នោះ បាន​សម្រុក​ទៅ​ធ្វើការ​នៅ​ខេត្ត​ព្រះ​សីហ​នុ​វិញ ព្រោះ​កម្រៃ​ពលកម្ម​ប្រចាំ​ថ្ងៃ ត្រូវ​បាន​គេ​ប្រាប់​ថា​មាន​តម្លៃ​ខ្ពស់​ជាង​នៅ​ក្រុងភ្នំពេញ ។

យ៉ាងណាមិញ បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យ
កម្ម និង​សំណង់ ដែល​ទើប​ចេញផ្សាយ​ដើម​ស​ប្តា​ហ៍​នេះ បាន​បង្ហាញ​ថា​នៅ​រាជធានី​ភ្នំពេញ​មាន​កម្មករ​ប្រមាណ​ពី ៦ ២៧០​នាក់ ទៅ ៦ ៣០០ នាក់​ក្នុង​មួយ​ថ្ងៃ តែ​មានការ​ថយ​ចុះ​ប្រមាណ ២៦,៣១% បើ​ធៀប​នឹង​ខែមិថុនា ឆ្នាំ ២០១៨ ដែល​នៅ​រាជធានី​ភ្នំពេញ​គឺ​មាន​កម្មករ​ក្នុង​វិស័យ​សំណង់​ប្រមាណ​ពី ១២ ០០០ នាក់ ទៅ​ដល់ ១២ ៥០០ នាក់​ក្នុង​មួយ​ថ្ងៃ​។

របាយការណ៍​របស់​ក្រសួង​បាន​បញ្ជាក់​ថា សម្រាប់​ខែកក្កដា ២០១៩ កន្លង​ទៅ សំណង់​នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន​សរុប ៥២៥​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សរុប ជាង​២១​ម៉ឺន​ម៉េ​ត្រ​កា​រ៉េ មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​១,១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ប្រៀបធៀប​នឹង​ខែកក្កដា​២០១៨ មាន​ចំនួន​៣៣០​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ជាង​១,៩​លាន​ម៉ែត្រការ៉េ​ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ ៨៤៣​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​មានការ​កើនឡើង​ចំនួន ៣៩,២០%​។

តាម​របាយការណ៍ សមត្ថកិច្ច​ក្រសួង​បាន​ផ្តល់​លិខិតអនុញ្ញាត​សាងសង់ មាន​ចំនួន ៤៤​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ប្រមាណ​១,៨​លាន​ម៉ែត្រការ៉េ គិត​ជា​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ ១.០៤៤​លាន​ដុល្លារ​អា​មេ​រិ​ក​។ សម្រាប់​សម​ត្ថិ​កិច្ច​រដ្ឋបាល​រាជធានី ខេត្ត មាន​ចំនួន​៤៨១ គម្រោង​ដែល​មាន​ផ្ទៃក្រឡា​សំណង់​សរុប ជាង​៣៥​ម៉ឺន​ម៉ែត្រការ៉េ ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​១២៩​លាន​ដុល្លារ​អា​មេ​រិ​ក​។

ទោះបី​គម្រោង​និង​ទុន​វិនិយោគ​នៅ​ខែកក្កដា ឆ្នាំ​២០១៩ បង្ហាញ​សញ្ញា​ល្អ​នៃ​វិស័យ​ទាំងមូល​បែប​នេះ​ក្តី ប៉ុន្តែ​វិស័យ​មួយ​នេះ​បន្ត​ជួប​បញ្ហា​ជា​ច្រើន តួយ៉ាង​បើ​តាម​របាយការណ៍​បញ្ជាក់​ថា បញ្ហា​ប្រឈម​មាន​ដូច​ជា មធ្យោបាយ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល​, ការ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី «​នៅ​មាន​កម្រិត​, ម្ចាស់​សំណង់​ក្រុមហ៊ុន​សាងសង់​មិន​សហការ​,​ការ​យល់​ដឹង​របស់​មន្ត្រី​តាម​បណ្តា​រាជធានី ខេត្ត និង​ការ​ត្រួតពិនិត្យ​តាមដាន​ការដ្ឋាន​សំណង់​នៅ​មាន​ភាព​ចន្លោះ​ប្រហោង​, ការដ្ឋាន​ភាក​ច្រើន​ដំណើរការ​មុន​មាន​លិខិតអនុញ្ញាត​សាងសង់​ពី​សមត្ថកិច្ច​ជំនាញ​និង​បញ្ហា​វិវាទ​សំណង់​មានការ​ដោះស្រាយ​ដោយ​ប្រើ​រយៈពេល​យូរ​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ