ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំរាម​អា​មេ​រិ​ក​ពី​គ្រោះ​មហន្តរាយ ​បើ​ហា​៊​ន​វាយ​ខ្លួន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អុីរ៉​ង់ ៖ ប្រទេស​អុី​រ៉​ង់​កាលពី​ថ្ងៃ​ទី​២២​មិថុនា បាន​ព្រមាន​អា​មេ​រិ​កថា ការ​វាយប្រហារ​ណាមួយ​ប្រឆាំង​ដែនដី​ខ្លួន នឹង​នាំ​ឲ្យ​មាន​ផលវិបាក​ប្រកបដោយ​គ្រោះ​មហន្តរ​រាយ សម្រាប់​បណ្ដា​ផល​ប្រយោជន៍​របស់​ខ្លួន​ក្នុង​តំបន់​។ ការ​ព្រមាន​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ លុប​ចោល​នានា​ទី​ចុង​ក្រោយ ការ​វាយប្រហារ​សងសឹក​ប្រឆាំង​អុីរ៉​ង់​។…

សហរដ្ឋអាមេរិក​-​អុីរ៉​ង់ ៖ ប្រទេស​អុី​រ៉​ង់​កាលពី​ថ្ងៃ​ទី​២២​មិថុនា បាន​ព្រមាន​អា​មេ​រិ​កថា ការ​វាយប្រហារ​ណាមួយ​ប្រឆាំង​ដែនដី​ខ្លួន នឹង​នាំ​ឲ្យ​មាន​ផលវិបាក​ប្រកបដោយ​គ្រោះ​មហន្តរ​រាយ សម្រាប់​បណ្ដា​ផល​ប្រយោជន៍​របស់​ខ្លួន​ក្នុង​តំបន់​។ ការ​ព្រមាន​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ លុប​ចោល​នានា​ទី​ចុង​ក្រោយ ការ​វាយប្រហារ​សងសឹក​ប្រឆាំង​អុីរ៉​ង់​។

ម្យ៉ាងទៀត​ប៉ុន្មាន​ថ្ងៃក្រោយ​ការ​ប្រកាស​ពី​ការ​កម្ទេច​បណ្ដាញចារកម្ម​ថ្មី និង​ការ​ជ្រើសរើស​កម្លាំង​បង្កប់​ទាក់ទិន​នឹង​CIA អុី​រ៉​ង់​ប្រកាស​នា​ថ្ងៃ​ទី​២២​មិថុនា ពី​ការ​ប្រហារជីវិត​មនុស្ស​ម្នាក់​ដែល​ធ្វើការ​ក្នុង​ក្រសួង​ការពារជាតិ​។ ជន​នោះ​ឈ្មោះ​JALAI HAJI ZAVAR ត្រូវ​បាន​តុលាការយោធា​មួយ កាត់ទោស​ប្រហារជីវិត​ពី​បទ​ធ្វើ​ចារកម្ម​ឲ្យ​CIA​។

ចំណែក​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២​មិថុនា​ថា សហរដ្ឋអាមេរិក​បាន​បើក​ធ្វើការ​វាយប្រហារ​ព័ត៌មានវិទ្យា ប្រឆាំង​ប្រព័ន្ធ​បាញ់​មី​សី​ុ​ល​និង​បណ្ដាញចារកម្ម​អុី​រ៉​ង់ ក្រោយ​ពី​ក្រុង​តេ​ហេ​រ៉​ង់​បាញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​អា​មេ​រិ​កមួយ​គ្រឿង​មក​។

YAHOO NEWS និង​កាសែត​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍​អះអាង​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​លុប​ចោល​នានា​ទី​ចុង​ក្រោយ ការ​វាយប្រហារ​អុី​រ៉​ង់ ក្រោយ​ការ​បាញ់​ធ្លាក់​យន្តហោះ​សើ​ុ​ប​ការណ៍​ដ៏​ថ្លៃ​មួយ កាលពី​ថ្ងៃ​ទី​២០​មិថុនា​។ ផ្ទុយ​ទៅ​វិញ​លោក​បាន​អនុញ្ញាត​ជា​សម្ងាត់​ឲ្យ​មានការ​សងសឹក​ក្រោម​រូប​ភាព​នៃ​ការ​វាយប្រហារ​ព័ត៌មានវិទ្យា ប្រឆាំង​បណ្ដា​ប្រព័ន្ធ​ការពារ​អាកាស​អុីរ៉​ង់​។

កាសែត​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍​រៀបរាប់​ថា ក្នុង​ចំណោម​ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា ការ​វាយប្រហារ​មួយ​សំដៅ​បណ្ដា​កុំ​ព្យូ​រ​ទ័​រ ដែល​ប្រើប្រាស់​ត្រួតពិនិត្យ​ការ​បាញ់​មី​ស៊ី​ល​និង​កាំជ្រួច​។ រួច​បើ​តាម​YAHOO NEWS ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​មួយទៀត​គឺ​សំដៅ​បណ្ដាញចារកម្ម ទទួល​បន្ទុក​ត្រួតពិនិត្យ​ការ​ឆ្លងកាត់​របស់​បណ្ដា​នាវា​ក្នុង​ច្រក​សមុទ្រ​ORMUZ​។ តាម​កាសែត​វ៉ា​ស៊ិន​តោន​ប៉ុស្តិ៍ ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​ទាំងនោះ ត្រូវ​បាន​រៀបចំ​ផែនការ​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ដែល​ពី​ដំបូង​ស្នើ​ឡើង​ដោយ​ពួក​យោធា​អា​មេ​រិ​ក ជា​ការ​តបត​ចំពោះ​ការ​វាយប្រហារ កាលពី​ពាក់កណ្ដាល​ខែមិថុនា ប្រឆាំង​បណ្ដា​នាវា​ដឹក​ប្រេង​ក្នុង​ច្រក​សមុទ្រ​ORMUZ​។ ក្រុង​វ៉ា​ស៊ិ​ន​តោន​ចោទប្រកាន់​អុី​រ៉​ង់​ថា​ជា​អ្នក​វាយប្រហារ​នាវា​ទាំងនោះ តែ​ក្រុង​តេ​ហេ​រ៉​ង់​បាន​បដិសេធ​។

ម្យ៉ាងទៀត​កាលពី​ថ្ងៃ​ទី​២២​មិថុនា លោក​ត្រាំ​បាន​អំពាវនាវ​ឲ្យ​មានការ​ចរចា ដោយ​អះអាង​តាម​TWITTER​ថា ប្រសិនបើ​អុី​រ៉​ង់​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន នោះ​ប្រទេស​នេះ​នឹង​ក្លាយជា​មិត្ត​ល្អ​មួយ​។ ទោះបី​បែប​នេះ​លោក​បាន​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​ខ្លាំង​ថ្មី​ៗ​ទៀត ប្រឆាំង​អុី​រ៉​ង់​ចាប់ពី​ថ្ងៃ​ទី​២៤​មិថុនា​ទៅ​។ លោក​អះអាង​ថា​សកម្មភាព​យោធា​មួយ​ស្ថិត​លើ​តុ​ជា​និច្ច​។

ឧត្ដមសេនីយ៍​ABOLFAZI SHEKARCHI អ្នកនាំពាក្យ​នៃ​អគ្គ​សេនាធិការដ្ឋាន​កងទ័ព​អុី​រ៉​ង់​ថ្លែង​ថា គ្រាប់​ណាមួយ​បាញ់​មក​លើ​អុី​រ៉​ង់ នឹង​នាំ​ឲ្យ​មាន​អណ្ដាតភ្លើង​កម្ទេច​បណ្ដា​ផលប្រយោជន៍​អា​មេ​រិ​ក​និង​បណ្ដា​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ