ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​នឹង​ប្រជែង​ទីផ្សារ​វិស័យ​សំណង់​នៅ​កម្ពុជា ខណៈ​ចិន​ជាប់​លំ​ដាក់​ទី​១ វិនិយោគ​វិស័យ​សំណង់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​សារ​ធា​រណៈ​រដ្ឋ​កូរ៉េ​នឹង​នាំ​យក​បច្ចេកវិទ្យា​វិស័យ​សំណង់​មក​ប្រជែង​ទី ផ្សារ​ក៏​ដូច​ជា វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​ប្រទេស​ចិន​បាន ជាប់​លំដាប់​ទី​១ លើក​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា ។ ការ​ប្រជែង​ទីផ្សារ​នេះ បន្ទាប់​ពី​កម្ពុជា…

រាជធានី​ភ្នំពេញ ៖​សារ​ធា​រណៈ​រដ្ឋ​កូរ៉េ​នឹង​នាំ​យក​បច្ចេកវិទ្យា​វិស័យ​សំណង់​មក​ប្រជែង​ទី ផ្សារ​ក៏​ដូច​ជា វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​ប្រទេស​ចិន​បាន ជាប់​លំដាប់​ទី​១ លើក​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា ។ ការ​ប្រជែង​ទីផ្សារ​នេះ បន្ទាប់​ពី​កម្ពុជា និង​កូរ៉េ​បាន​ធ្វើ​វេទិការ​ធុរកិច្ច​សម្ភារ​សំណង់​កម្ពុជា -​កូរ៉េ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ស​ណ្ឋា​សូ​ង​ហ្វី​ទែ​ល ។

អ្នកនាំពាក្យ​សារព័ត៌មាន​ក្រោម​វេទិកា​រលោក​ឆាន់ សូរ្យ​ផល អគ្គនាយក​នៃ​អគ្គនាយករ​ដ្ឋា​ន​សំណង់​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​លើក​ឡើង​ថា ការ​ចូលរួម​របស់​ក្រុមហ៊ុន​កូរ៉េ និង​ធ្វើ​ឲ្យ​មានការ​ប្រកួតប្រជែង ឧ​បក រណ៍​ក៏​ដូច​ជា សម្ភារៈ នៅ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា ។ ការ​ប្រ​កួត​ប្រជែង​នេះ​នឹង​ធ្វើ​ឲ្យ​មាន ភាព​ទាក់ទាញ​ផ្នែក គុណភាព កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។ លោក​បាន​បញ្ជាក់​ថា ៖«​ការ​ប្រកួតប្រជែង​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​យើង​មាន​ទំនិញ​កាន់តែ​ច្រើន ហើយ​មានគុណ​ភាព​របស់​សម្ភារ​សំណង់​ទាំងឡាយ​ដែល​យើង​ចង់​សាងសង់​នៅ​ពេល​អនាគត​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក ឆាន់ សូរ្យ​ផល ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៥ ខែ​ដើមឆ្នាំ ២០១៩ វិស័យ​សំណង់​មានការ​កើនឡើង​ចំនួន​ជាង​៦០% បើ​ធៀប​ដូច​គ្នា​នៅ​ក្នុង​ឆ្នាំ ២០១៨ កន្លង​មក ។ លោក​បន្ថែម​ថា កម្ពុជា​បាន​កំពុង​តែ​ខិតខំ​ធ្វើ​គ្រប់​បែប​យ៉ាង ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ ។ ព្រោះថា កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ក្នុង​រយៈពេល​២០ ឆ្នាំ​ចុង​ក្រោយ​នេះ តាម រយៈ​គោលនយោបាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។

សម្រាប់​នាំ​ចូល​នាំ​ចូល​សម្ភារ​សំណង់​ពី​ប្រទេស​កូរ៉េ​នេះ​ដែរ​ត្រូវ​បាន​លោក ឆាន់ សូរ្យ​ផល​អះអាង​ថា កម្ពុជា​មិន​ផ្តោត​សំខាន់​អ្វី​នោះ​ទេ ប៉ុន្តែ​គឺ អាស្រ័យ​លើក​តម្រូវការ​ទីផ្សារ ពិសេស​តម្រូវការ​ប្រជាពលរដ្ឋ​ដែល​ខិតខំ​ធ្វើការ​ជា​ប្រចាំ​ថ្ងៃ ដើម្បី​សាងសង់​សំណង់​ទុក ជា​កេរ្តិ៍​មរតក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ ។ លោក​បញ្ជាក់​ថា ៖ «​ជា​ធម្មតា​គាត់​តែងតែ​ស្វែងរក​អ្វី​ដែល​ល្អ មាន​រចនា​បទ និង​សម្ភារ » ។ លោក​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា​មានការ​វិនិយោគ​ច្រើន​ចំពោះ​វិស័យ​សំណង់​ពី​ក្រុមហ៊ុន បរទេស ប៉ុន្តែ​ចិន​បាន​នាំមុខ​គេ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​សំណង់ ។

លោក​បន្ថែម​ថា ការ​នាំ​ចូល​សម្ភារ​សំណង់​ពី​ប្រទេស​កូរ៉េ ក៏​បាន​ចូលរួម​ជំរុញ​ឲ្យ មានកំ ណើ​ន​សេដ្ឋកិច្ចជាតិ​ផង​ដែរ ។ នៅ​ឆ្នាំ​២០១៩​នេះ​វិស័យ​សំណង់​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ជាង​ឆ្នាំ​២០១៨ ចំនួន​ច្រើន​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ