តាមប្រភពពី Oddity Central បានឱ្យដឹងថា ស្ត្រីម្នាក់អាយុ៤៦ឆ្នាំ បានប្រកាសសុំជំនួយពីមហាជន ក្រោយពីគ្រូពេទ្យរកមូលហេតុដែលធ្វើឱ្យសុដន់របស់គាត់ឡើងធំមិនឈប់មិនឃើញទាល់តែសោះ។ គាត់ត្រូវដើរដោយប្រើឈើច្រត់ ទើបអាចទប់ទម្ងន់សុដន់របស់គាត់បាន។
Lam Phrai Si Nuan អាយុ៤៦ឆ្នាំ ដែលរស់នៅក្នុងខេត្ត Phitsanulok មានការកើនឡើងនូវទំហំសុដន់មិនឈប់ ចាប់ពី៩ខែមុន ហើយធំខ្លាំងរហូតដល់ដើរប្រើឈើច្រត់ ។ គាត់បានប្រាប់ថា គាត់បានទៅជួបគ្រូពេទ្យជាច្រើននាក់មកហើយ តែគេមិនរកឃើញកោសិកាមហារីក ឬមូលហេតុនៅពីក្រោយការឡើងធំនេះទេ។
ព្រោះតែរកមូលហេតុមិនឃើញ ទើបគ្រូពេទ្យមិនដឹងជាត្រូវឱ្យការព្យាបាលរបៀបណាឡើយ។ មកដល់ពេលនេះ ស្ត្រីរូបនេះមិនអាចមានប្រាក់បន្តការពិនិត្យពីពេទ្យមួយទៅពេទ្យមួយទៀតឡើយ ដែលត្រូវបង្ខំចិត្តប្រកាសសុំជំនួយពីមហាជន។
គាត់បានប្រាប់ថា សុដន់របស់គាត់ចាប់ផ្តើមឡើងធំកាលពី៨ឬ៩ខែមុន ដែលពេលនោះខាងឆ្វេងគឺឡើងធំមុនគេ។ ទើបតែ៥ខែមុននេះទេ ដែលខាងស្តាំចាប់ផ្តើមរីកមាឌដែរ។ មកដល់ពេលនេះ គាត់ត្រូវពាក់ថង់ក្រណាត់ ដើម្បីទ្រសុដន់ទាំងទ្វេ ដែលធ្វើឱ្យក និង ឆ្អឹងខ្នងរបស់គាត់ មានការឈឺចាប់យ៉ាងខ្លាំង។
មហាជនគ្រាន់តែសង្ឃឹមថា ពួកគេអាចជួយឱ្យគាត់ឆាប់រកឃើញមូលហេតុនៃជម្ងឺ ហើយនិងទទួលការព្យាបាលបានត្រឹមត្រូវ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ