ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី២៥ កុម្ភៈ ផ្សាយឱ្យដឹងថា សមត្ថកិច្ចប៉ូលិសកាមេរូន បានចាប់ខ្លួនស្ត្រីក្នុងទីក្រុងអាមបាប ភាគខាងត្បូងក្រុងយុនដេ ចំនួន១០នាក់ ដែលសង្ស័យស្រឡាញ់ភេទដូចគ្នា និងត្រូវឃុំខ្លួន ។ លោកស្រីអាលី អេនខុម សកម្មនារីដើម្បីសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នាជនជាតិកាមេរូន ថ្លែងថា រយៈពេលជាច្រើនឆ្នាំកន្លងមក ការប្រឆាំងនឹងស្ថានភាពស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសផ្សេងៗនៅទ្វីបអាហ្វ្រិក កំពុងបង្កើនភាពធ្ងន់ធ្ងរជារឿយៗ ដោយអ្នកស្រឡាញ់ភេទដូចគ្នាច្រើននាក់ ត្រូវបានចាប់ខ្លួន និងមានជាច្រើនលើកដែលមនុស្សទាំងនេះត្រូវធ្វើទារុណកម្ម ។
នៅក្នុងបណ្តាប្រទេសភាគខាងលិចទ្វីបអាហ្វ្រិកការស្រឡាញ់ភេទដូចគ្នាចាត់ទុកថាជានឹងផ្លូវច្បាប់ មានទោសជាប់ពន្ធនាគារចាប់ពី៦ខែដល់៥ឆ្នាំរួមទាំងទោសលើការពិន័យផងដែរ ។ ស្របពេលជាមួយគ្នានេះនៅប្រទេសលីបង់ លោកស្រីជីវេស ថីល័រ ជាព្រឹទ្ធសភា និងអតីតសុភាពស្ត្រីលេខ១ ទើបចុះហត្ថលេខាលើសេចក្តីព្រៀងច្បាប់ដែលផ្តោតជាសំខាន់ទៅលើការស្រឡាញ់ភេទដូចគ្នា ឬរៀបការលើភេទដូចគ្នា គឺជារឿងខុសច្បាប់ ដោយត្រូវជាប់ពន្ធនាគារមិនលើសពី១០ឆ្នាំ៕
ចែករំលែកព័តមាននេះ