ដឹកទឹកចែកជូនប្រជាពលរដ្ឋឃុំគោកដូងដែលកំពុងជួបការខ្វះខាត
- សៀមរាប
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ គណ:បញ្ជាឯកភាពស្រុកអង្គរជុំ ដឹកនាំដោយលោក លុក ផុស អភិបាលស្រុក…
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ គណ:បញ្ជាឯកភាពស្រុកអង្គរជុំ ដឹកនាំដោយលោក លុក ផុស អភិបាលស្រុក…
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ គណ:បញ្ជាឯកភាពស្រុកអង្គរជុំ ដឹកនាំដោយលោក លុក ផុស អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពស្រុក បានដឹកនាំកម្លាំងចម្រុះ ក្នុងកម្លាំងនគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ាន់ សុខាត់ អធិការស្រុក និងមានការសហការចូលរួមពីកម្លាំងផ្នែកសឹករងស្រុក កងអាវុធហត្ថស្រុក និងក្រុមប្រឹក្សាឃុំគោកដូង បានចុះចែកទឹកជូនប្រជាពលរដ្ឋនៅភូមិខ្ចារ , ភូមិរការ និងភូមិគោកក្រោល ស្ថិតក្នុងឃុំគោកដូង សរុបចំនួន៣២៧គ្រួសារ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ ដោយប្រើប្រាស់ទឹកអស់ចំនួន៧រថយន្ត ក្នុងនោះទឹកដែលដឹកដោយរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គរជុំ ចំនួន៤រថយន្ត និងទឹកដោយដឹកដោយរថយន្តរបស់សប្បុរសជនក្នុងស្រុកចំនួន៣រថយន្តផងដែរ ៕
ចែករំលែកព័តមាននេះ