ប៉ះប្តីដូចចឹងៗ…ពិតជាកម្មណាស់ស្រីៗ
ប៉ាគីស្ថាន៖ តាមប្រភពពីMetro បានឱ្យដឹងថា បុរសម្នាក់ត្រូវឡើងតុលាការ ដោយសារតែទទួលការចោទប្រកាន់ថា បានកោរសក់របស់ប្រពន្ធ ដោយហេតុថា នាងមិនព្រមឡើងរាំ ។ នាង…
ប៉ាគីស្ថាន៖ តាមប្រភពពីMetro បានឱ្យដឹងថា បុរសម្នាក់ត្រូវឡើងតុលាការ ដោយសារតែទទួលការចោទប្រកាន់ថា បានកោរសក់របស់ប្រពន្ធ ដោយហេតុថា នាងមិនព្រមឡើងរាំ ។ នាង…
ប៉ាគីស្ថាន៖ តាមប្រភពពីMetro បានឱ្យដឹងថា បុរសម្នាក់ត្រូវឡើងតុលាការ ដោយសារតែទទួលការចោទប្រកាន់ថា បានកោរសក់របស់ប្រពន្ធ ដោយហេតុថា នាងមិនព្រមឡើងរាំ ។ នាង Asma Aziz អាយុ 22 ឆ្នាំបានប្រាប់ថា នាងទទួលការវាយប្រហារពីសំណាក់ប្ដីរបស់នាងនិងមិត្តភ័ក្ររបស់គេ ដោយសារតែមិនព្រមឡើងរាំ។ ប្ដីរបស់នាងបានឡើងតុលាការនៅថ្ងៃចន្ទ ក្រោយពីការប្រកាសចាប់ខ្លួន៤ថ្ងៃមុន ។
កាលពីសប្តាហ៍មុន នាង Aziz ដែលមានកូនបីនាក់ បានបង្ហោះវីដេអូបង្ហាញពីស្នាមជាំរបស់ខ្លួននៅនឹងមុខ និងសក់ដែលត្រូវបានកោរជាមួយនឹងការស្នើសុំឲ្យមហាជនជួយ។ តុលាការបានកំណត់ឱ្យបុរសជាប្តីស្ថិតនៅក្នុងការឃាត់ខ្លួន ខណៈពេលដែលគ្រូពេទ្យកំពុងតែពិនិត្យមើលស្នាមរបួសរបស់នាងជាប្រពន្ធ។ បុរសជាប្ដីថា គាត់ចង់ប្រាប់ពីរឿងមូលហេតុដែលគាត់បានប្រព្រឹត្តទៅលើប្រពន្ធ។
នាងជាប្រពន្ធបានប្រាប់តុលាការថា ប្ដីនាងតែងតែបង្ខំឲ្យនាងឡើងរាំនៅមុខមិត្តភក្តិរបស់គេជារៀងរាល់ដង។ តែលើកនេះ នាងមិនបានព្រមឡើងរាំទេ។ នាងបានប្រាប់ទៀតថា នាងបានទៅប្ដឹងប៉ូលិសជាច្រើនដងហើយ តែខាងប៉ូលិសមិនព្រមទទួលពាក្យបណ្ដឹងរបស់នាងឡើយ ដោយសារតែនាងមិនមានប្រាក់សំណូក ។
លទ្ធផលនៃការត្រួតពិនិត្យនូវស្នាមរបួសបានបង្ហាញថា នាងមានស្នាមជាំជាច្រើនកន្លែង នៅលើដៃខាងឆ្វេងនិងនៅថ្ពាល់ទាំងសងខាង ជាមួយនឹងស្នាមរយះនៅលើដៃ ស្នាមក្រហមនៅលើភ្នែកខាងឆ្វេង និងមានបញ្ហាក្អួតចង្អោរវិលមុខជាដើម ។
ចែករំលែកព័តមាននេះ