ប្រទេសព្រុយណេ ៖ អ.ស.បកាលពីថ្ងៃទី១មេសា បានបរិហារចំពោះទោសទណ្ឌដ៏សាហាវព្រៃផ្សៃនិងអមនុស្សធម៌ ដែលគ្រោងដោយច្បាប់ថ្មីរបស់ព្រុយណេ ដែលបង្កើតការប្រហារជីវិតដោយគប់ដំថ្ម សម្លាប់ពួកអ្នកមានទោសពីបទរួមភេទដូចគ្នាឬសាហាយស្មន់។
លោកស្រី MICHELLE BACHELET នាយស្នងការសិទ្ធិមនុស្សអ.ស.ប ក្នុងសេចក្ដីប្រកាសមួយថ្លែងថា ខ្ញុំអំពាវនាវដល់រដ្ឋាភិបាលព្រុយណេ ឲ្យបញ្ឈប់ការចូលជាធរមាននៃច្បាប់ព្រហ្មទណ្ឌថ្មីនោះ ដែលប្រសិនបើអនុវត្តនឺងកំណត់ពីការដើរថយក្រោយ សម្រាប់កិច្ចការពារសិទ្ធិមនុស្សនៅព្រុយណេ។
លោកស្រីបន្តថា ការសើរើច្បាប់នេះដែលត្រូវចូលជាធរមានចាប់ពីថ្ងៃទី៣មេសាទៅ ក្នុងប្រទេសតូចសម្បូរប្រេងនេះ នៅអាស៊ីអាគ្នេយនឹងជាទោសដ៏សាហាវនិងអមនុស្សធម៌ ដែលរំលោភបំពានធ្ងន់ធ្ងរ ដល់ច្បាប់អន្តរជាតិទាក់ទិននឹងសិទ្ធិមនុស្ស ពិសេសទោសគប់ដំថ្មប្រហារជីវិត។
តារាភាពយន្តអាមេរិកលោកGEORGE CLOONEY និងតារាចម្រៀងអង់គ្លេសលោកELTON JOHNបានអំពាវនាវឲ្យធ្វើពហិការ សណ្ឋាគារដឺលុច៩ ដែលទាក់ទិននឹងព្រុយណេ ហើយគ្រប់គ្រងដោយក្រុមហ៊ុន DORCHESTER COLLECTION ដែលក៏ជាម្ចាស់របស់ក្រុមហ៊ុនDORCHESTER GROUPមានមូលដ្ឋាននៅក្រុងឡុងដ៏ដែរ។
យោងតាមអ.ស.បថា ច្បាប់ថ្មីរបស់ព្រុយណេ គ្រោងកាត់ទោសប្រហារជីវិតលើការប្រព្រឹត្តបទល្មើសជាច្រើន ដូចជាការចាប់រំលោភ សាហាយស្មន់ ទំនាក់ទំនងរួមភេទរវាងពួកអ្នករួមភេទដូចគ្នាជាដើម៕
ចែករំលែកព័តមាននេះ