នាងឃែត បេកគីនសេល (Kate Beckinsale) តារាសម្តែងជនជាតិអង់គ្លេសត្រូវគេថតបានខណៈពេលនាងកំពុងថើបមាត់ជាមួយលោកភីត ដេវីដសុន (Pete Davidson) តារាកំប្លែងជំនាន់ក្រោយជនជាតិអាមេរិក នៅឯពូកខាងក្រោយរថយន្តរបស់ពួកគេ ។
សកម្មភាពនោះក្រោយពេលទៅចូលរួមបញ្ចាំងភាពយន្ត «The Dirt» លើកដំបូងរបស់ខាងបុរសកាលពីយប់ថ្ងៃទី១៨ មីនា២០១៩ នៅក្រុងឡូសអេនចឺឡេស សហរដ្ឋអាមេរិក ។
គូស្នេហ៍វ័យខុសគ្នានេះបានសម្តែងភាពល្អូកល្អិនជាលើកដំបូងក្នុងពេលជួបគ្នាក្នុងពិធីជប់លៀងបន្ទាប់ពីបានប្រកាសពានរង្វាន់ភូគោលមាស(Golden Globe Awards) លើកទី៧៦កាលពីថ្ងៃទី៦ មករា ២០១៩ និងបានសេពគប់គ្នាជារៀងរហូតមក ។
បច្ចុប្បន្ននាងបេកគីន សេល អាយុ៤៥ឆ្នាំ និងលោកដេវីដសុន អាយុ២៥ឆ្នាំស្រលាញ់គ្នាផ្អែមល្អែម ហើយត្រូវគេលួចថតបានខណៈពេលពួកគេកំពុងឱបថើបគ្នាយ៉ាងញក់ញីនៅក្នុងរថយន្ត ។
ប្រវត្តិរបស់នាងបេកគីន សេល មានកូនស្រីម្នាក់អាយុ១៩ឆ្នាំជាមួយលោកម៉ៃឃើល សុីន(Michael Sheen) តារាសម្តែងជនជាតិវែលក្នុងអំឡុងឆ្នាំ១៩៩៥-២០០៣ ក្រោយមកលែងលះគ្នា និងបានជួបជាមួយតារាកំប្លែងវ័យក្មេងរូបនោះ ៕
ចែករំលែកព័តមាននេះ