ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​បងប្អូន​ភ័យ​ពេក​ស្រាប់តែ​…​សន្លប់​ម្នាក់​បាក់ជើង​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​បងប្អូន​ជិះ​ម៉ូតូ​ត្រូវ​បាន​ក្មេង​ទំនើង​មួយ​ក្រុម​ដេញ​វាយ​ធ្វើ​អោយ​ភ័យ​ជិះ​គេច​ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​ដួល​បាក់ជើង​ម្នាក់ និង​ម្នាក់​ទៀត​សន្លប់​ស្ដូកស្ដឹងរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នឹង​ហាង​លក់…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​បងប្អូន​ជិះ​ម៉ូតូ​ត្រូវ​បាន​ក្មេង​ទំនើង​មួយ​ក្រុម​ដេញ​វាយ​ធ្វើ​អោយ​ភ័យ​ជិះ​គេច​ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​ដួល​បាក់ជើង​ម្នាក់ និង​ម្នាក់​ទៀត​សន្លប់​ស្ដូកស្ដឹងរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នឹង​ហាង​លក់ Pizza ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ទី​១ ឈ្មោះ មាស វិ​ភត់ អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រថភ្លើង មាន​ទីលំនៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់​ទៀត​ត្រូវជា​ប្អូនបង្កើត​ឈ្មោះ មាស
រ័​ត្ន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​ជួយ​លក់​អីវ៉ាន់ បង​រស់នៅ​ជាមួយ​គ្នា ។ ជន​រង​គ្រោះ​ទាំង​២​នាក់ ជិះ​ម៉ូតូ​ម៉ាក zoomer x ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ 1DP-0535 ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក ZOOMEX ជិះ​គ្នា​២​នាក់ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ជន​បង្ក​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ដោយ​មិន​បាន​ចាំ​ម៉ាក​ក្នុង​ទិស​ដៅ​ស្របគ្នា បន្ទាប់​មក​ដោយ​ឃើញ​ជន​បង្ក​ខាងលើ​បាន​ដក​ខ្សែក្រវាត់​បាន​ដេញ​វាយ​ជន​រង​គ្រោះ​ធ្វើ​ឲ្យ​ជន​រង​គ្រោះភ័យ​បាន​ជិះ​គេច ហើយ​ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​ជាប់​របង​ប្រ​លាន​យន្តហោះ​ចំ​ជើង​ផ្នែក​ខាងស្តាំ បណ្តាល​អោយ​បាក់ជើង​ម្ខាង និង​ម្នាក់​ទៀត​រង​របួស​សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​កើតហេតុ ចំណែកឯ​ជន​បង្ក​ដែល​ធ្វើ​សកម្មភាព​ដេញ​វាយ​បាន​បើក​គេចខ្លួន​បាត់​ស្រមោល ។

បន្ទាប់​មក​ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ឯកជន​បាន​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ហើយដោយ​ជន​រង​គ្រោះ​បាក់ជើង​ម្ខាង​ខាងលើ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ ឯកជន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​ព្យាបាល​បន្ត ។ ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​ជន​រង​គ្រោះ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ យក​ទៅ​រក្សា​ទុក​រង់ចាំ​ម្ចាស់​នឹង​ប្រគល់​អោយ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ