ខេត្តកំពង់ចាម ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅត្រង់ចំណុចរង្វង់មូលក្បាលស្ពានគីហ្ស៊ុណា ត្រើយខាងលិច ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ការធ្វើដំណើរតាមម៉ូតូ និងរថយន្តគ្រប់ប្រភេទដោយចរន្តវិលកង់រថយន្តយឺតបន្តិច ព្រោះកម្លាំងសាធារណៈការខេត្តបានជួសជុលអ៊ុតផ្លូវដែលខូចនោះ ។
លោកវរសេនីយត្រី ខេង ប៊ុនធឿន នាយរងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តប្រាប់ឲ្យដឹងនៅព្រឹក
ថ្ងៃទី២០ កុម្ភៈ ២០១៩ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ក្រុមជួសជុលផ្លូវមានសកម្មភាពមមាញឹក
ដោយមានគ្រឿងចក្របានឈូសឆាយផ្លូវ នៅត្រង់ក្បាលស្ពានដែលខូចខាតត្រូវបានកាយចេញ ហើយ
ចរាចរណ៍ទៅវិញទៅមកបានតែមួយចំហៀងផ្លូវ ហេតុដូច្នេះហើយបានមានរថយន្តច្រើនគ្រឿងបន្តកន្ទុ
យគ្នា ត្រូវបានបើកទៅមុខដោយល្បឿនយឺតៗតែមិនបានស្ទះនោះទេ ដោយសារតែកម្លាំងសមត្ថកិច្ច
ត្រូវបានដាក់ពង្រាយនៅលើស្ពាន និងត្រង់រង្វង់មូលជួយសម្រួលចរាចរណ៍នៅក្រោមកម្តៅថ្ងៃ។
លោកនាយរងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបន្តថា រហូតមកដល់ព្រឹកថ្ងៃទី២០ កុម្ភៈ ក្រុមជួសជុលផ្លូវបានអ៊ុតកៅស៊ូរួចរាល់ ហើយការធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទបានបើកទៅវិញទៅមកជាធម្មតា តែទោះបីជាយ៉ាងណាក្តីក៏លោកស្នងការនគរបាលខេត្តបានបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ខេត្តដាក់យាម ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីត្រួតពិនិត្យមើលកុំឲ្យស្ទះផ្លូវនៅរង្វង់មូលក្បាលស្ពានគីហ្ស៊ុណា ។
ជាមួយនោះរូបលោកសូមក្រើនរំលឹកដល់អ្នកបើកយានយន្តគ្រប់ប្រភេទមិនថា នៅ
ត្រង់រង្វង់មូលក្បាលស្ពានទេរួមនឹងផ្លូវជាតិលេខ៦ លេខ៧ និងផ្លូវថ្នល់ក្នុងក្រុងកំពង់ចាម សូមបង្កើន
ការប្រុងប្រយ័ត្នមុននឹងបើកបររថយន្តត្រូវពិនិត្យមើលពីសំបកកង់រថយន្តប្រព័ន្ធហ្វ្រាំងត្រូវពាក់ខ្សែក្រ
វ៉ាត់ពេលបើកបរ ហើយត្រូវចេះអាធ្យាស្រ័យគ្នាទៅវិញទៅមកមួយចំនុចទៀត ត្រូវតែបើកបរតាមល្បឿ
នដែលច្បាប់ចរាចរណ៍បានកំណត់។
លោកវរសេនីយឯក សែម សាត នាយការិយាល័យចរាចរណ៍ផ្លូវគោកវិញបានឲ្យដឹងដែរថា គ្រាន់តែនៅក្នុងឆ្នាំ២០១៨ កន្លងទៅគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានចំនួន១៩១លើក បណ្តាលឲ្យស្លាប់ចំនួន
១០១នាក់ របួសធ្ងន់ចំនួន១៥៨នាក់ របួសស្រាល់ចំនួន១០៣នាក់ ។ នៅពេលដែលបើកបរសូមកុំពិសា
សុរាបើពិសាសុរាកុំបើកបរ ដើម្បីកុំឲ្យគ្រោះថ្នាក់កើតឡើងជាយថាហេតុណាមួយនោះ ៕
ចែករំលែកព័តមាននេះ