ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​គំរាម​ពួក​យោធា​ស្និទ្ធ​លោក​ម៉ា​ឌូ​រ៉ូ​

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ​បាន​គំរាម​ខ្លាំង​ៗ​ដល់​បណ្ដា​ប្រមុខ​យោធា​វេ​ណេ​ស៊ុ​យ​អេ​ឡា​ដោយ​ថា ពួក​គេ​នឹង​រង​ការ​បាត់បង់​អ្វី​ៗ​គ្រប់យ៉ាង ប្រសិនបើ​បដិសេធ​ពុំ​ព្រម​ចុះចូល​ជាមួយ​មេដឹកនាំ​ប្រឆាំង និង​ជា​ប្រធានាធិបតី​ប្រកាស​ដោយ​ខ្លួនឯង លោក​JUAN GUAIDO​ទេ​នោះ​។ ក្នុង​សុន្ទរកថា​មួយ​នាទី​ក្រុង​ម៉ៃ​អា​មី​នៅ​មុខ​សហគមន៍​វេ​ណេ​ស៊ុ​យ​ឡា​នៃ​រដ្ឋ​ផ្ល​រី​ដា…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ​បាន​គំរាម​ខ្លាំង​ៗ​ដល់​បណ្ដា​ប្រមុខ​យោធា​វេ​ណេ​ស៊ុ​យ​អេ​ឡា​ដោយ​ថា ពួក​គេ​នឹង​រង​ការ​បាត់បង់​អ្វី​ៗ​គ្រប់យ៉ាង ប្រសិនបើ​បដិសេធ​ពុំ​ព្រម​ចុះចូល​ជាមួយ​មេដឹកនាំ​ប្រឆាំង និង​ជា​ប្រធានាធិបតី​ប្រកាស​ដោយ​ខ្លួនឯង លោក​JUAN GUAIDO​ទេ​នោះ​។

ក្នុង​សុន្ទរកថា​មួយ​នាទី​ក្រុង​ម៉ៃ​អា​មី​នៅ​មុខ​សហគមន៍​វេ​ណេ​ស៊ុ​យ​ឡា​នៃ​រដ្ឋ​ផ្ល​រី​ដា លោក​ត្រាំ​បាន​ស្នើ​ដល់​ពួក​នាយទាហាន​វេ​ណេ​ស៊ុ​យ​អេ​ឡា ដែល​នៅ​តែ​ស្មោះត្រង់​នឹង​ប្រធានាធិបតី​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ បើកផ្លូវ​ឲ្យ​ជំនួយ​មនុស្សធម៌​ចូល​ក្នុង​ប្រទេស បើ​ពួក​គេ​សុខចិត្ត​ជ្រើសរើស​យក​ការ​លើកលែងទោស របស់​លោក​GUAIDO ហើយ​ពួក​គេ​អាច​រស់នៅ​ដោយ​សុខសាន្ត​។

បើ​ពុំ​ដូច្នោះ​ទេ​ពួក​អ្នក​ពុំ​មាន​កន្លែង​សម្រាប់រ​ត់ទៅ​ឡើយ​។ ពួក​អ្នក​នឹង​បាត់បង់​អ្វី​ៗ​សព្វ​យ៉ាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ