ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិយាកាស​កាន់តែ​ផ្លាស់​ប្ដូរ​ធ្លាក់​ព្រិល​ខ្មៅ​

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រជាជន​ច្រើន​នាក់​បាន​ថតរូប​ភាព​ព្រិល​ពណ៌​ខ្មៅ​នៅ​តំបន់​ស៊ី​បេ​រី ដែល​តែង​ក្រាល​ដោយ​ព្រិល​ពណ៌​សក្បុះ ផ្សាយ​តាម​បណ្ដាញ​សង្គម នាំ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​ពិភពលោក​។ កាសែត​SIBERIAN TIMES រាយការណ៍​នា​ថ្ងៃ​ទី​១៥​កុម្ភៈ​ថា ព្រិល​មាន​ពណ៌​​ស​គ្រប់​ទីកន្លែង​លើ​ពិភពលោក…

ប្រទេស​រុ​ស្ស៊ី ៖ ប្រជាជន​ច្រើន​នាក់​បាន​ថតរូប​ភាព​ព្រិល​ពណ៌​ខ្មៅ​នៅ​តំបន់​ស៊ី​បេ​រី ដែល​តែង​ក្រាល​ដោយ​ព្រិល​ពណ៌​សក្បុះ ផ្សាយ​តាម​បណ្ដាញ​សង្គម នាំ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​ពិភពលោក​។

កាសែត​SIBERIAN TIMES រាយការណ៍​នា​ថ្ងៃ​ទី​១៥​កុម្ភៈ​ថា ព្រិល​មាន​ពណ៌​​ស​គ្រប់​ទីកន្លែង​លើ​ពិភពលោក លើកលែងតែ​នៅ​ស៊ីបេ​រី​។ ប្រជាជន​ច្រើន​នាក់​នៃ​តំបន់​នោះ​របស់​រុ​ស្ស៊ី មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយ​ឃើញ​វិ​ថី​ទាំងឡាយ​គ្របដណ្ដប់​ដោយ​ព្រិល​ពណ៌​ខ្មៅ​ពេល​ភ្ញាក់ពីដេក​។ តាម​TWITTER អ្នកលេង​អីីុ​ន​ធើ​រ​ណេ​តម្នាក់​សរសេរ​ថា តើ​នោះ​ជា​ព្រិល​នៃ​ឋាននរក​ហើយ​ឬ?

ព្រិល​ពណ៌​ខ្មៅ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ធ្លាក់ ក្នុង​ទីក្រុង​យ៉ាងតិច​៣ គឹ​ទីក្រុង​PROKOPYEVSK ក្រុង KISELYOVSK និង​ក្រុង​LENINSK-KUZNETSKY​។ យោង​តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា បាតុភូត​នោះ​អាច​ទាក់ទិន​នឹង​ការ​បំពុលបរិយាកាស​។ នាយក​រោងចក្រ​ធ្យូងថ្ម​មួយគូ​សបញ្ជាក់​ថា តម្រង​នានា​នៃ​រោងចក្រ​ពុំ​ដំណើរការ ដែល​នាំ​ឲ្យ​មានការ​ជះ​ធូលី​ធ្យូង​ទៅ​ក្នុង​បរិយាកាស​។

តាម​បណ្ដាញ​សង្គម​ប្រជាជន បាន​ចោទ​លើ​រោងចក្រ​ឯទៀត​ៗ​និង​អាជ្ញាធរ និង​ថា​រដ្ឋាភិបាល​ហាមឃាត់​មិន​ឲ្យ​ជក់បារី នៅ​តាម​ទី​សាធារណៈ​ប៉ុន្តែ​យើង​គ្រប់​គ្នា​បែរជា​ដកដង្ហើម​ជាមួយ​ធូលី​ធ្យូង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ