ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកា​កសាង​ជញ្ជាំង​ព្រំដែន​លោក​ត្រាំ​អន់ចិត្ត​ខ្លាំង​ណាស់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កិច្ច​ដំណើរការ​របស់​មន្ត្រី​រដ្ឋការ​សហព័ន្ធ អាច​ដើរ​វិញ​ហើយ​ប៉ុន្តែ​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១២​កុម្ភៈ​ហាក់ដូចជា​បង្កើន​ការ​គំរាម ពី​ការ​ស្ទះ​ថ្មី​នៃ​រដ្ឋបាល​សហព័ន្ធ​អា​មេ​រិ​កដោយ​និយាយ​ថា លោក​តូចចិត្ត​ខ្លាំង​ណាស់​ចំពោះ​កិច្ចព្រមព្រៀង​មួយ​ដែល​សម្រេច​បាន រវាង​ពួក​អ្នក​ចរចា​នៃ​គណបក្ស​សា​ធា​ណ​រដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ ដោយ​មានការ​ផ្ដល់​ថវិកា​តែ​១​ភាគ​៤​នៃ​ថវិកា​ដែល​លោក​ទាមទារ សម្រាប់​កសាង​ជញ្ជាំង​ព្រំដែន​ជាមួយ​មិ​ុ​ក​សិ​ុ​ក…

សហរដ្ឋអាមេរិក ៖ កិច្ច​ដំណើរការ​របស់​មន្ត្រី​រដ្ឋការ​សហព័ន្ធ អាច​ដើរ​វិញ​ហើយ​ប៉ុន្តែ​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១២​កុម្ភៈ​ហាក់ដូចជា​បង្កើន​ការ​គំរាម ពី​ការ​ស្ទះ​ថ្មី​នៃ​រដ្ឋបាល​សហព័ន្ធ​អា​មេ​រិ​កដោយ​និយាយ​ថា លោក​តូចចិត្ត​ខ្លាំង​ណាស់​ចំពោះ​កិច្ចព្រមព្រៀង​មួយ​ដែល​សម្រេច​បាន រវាង​ពួក​អ្នក​ចរចា​នៃ​គណបក្ស​សា​ធា​ណ​រដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ ដោយ​មានការ​ផ្ដល់​ថវិកា​តែ​១​ភាគ​៤​នៃ​ថវិកា​ដែល​លោក​ទាមទារ សម្រាប់​កសាង​ជញ្ជាំង​ព្រំដែន​ជាមួយ​មិ​ុ​ក​សិ​ុ​ក រាំង​ខ្ទប់​ពួក​អន្តោប្រវេសន៍​លួចលាក់​។

ដោយ​ពុំ​បញ្ជាក់​ថា​ហេតុ​អី ប្រធានាធិបតី​អា​មេ​រិ​ក​ឲ្យ​ដឹង​ថា លោក​អាច​ស្វែងរក​តាម​ច្រក​ផ្សេង​ៗ ដោយ​ពុំ​ចាំបាច់​ឆ្លងកាត់​សភា មូលនិធិ​បន្ថែម​សម្រាប់​ផ្គត់ផ្គង់ ដល់​ការ​កសាង​ជញ្ជាំង​នោះ​។ កាលពី​យប់​ថ្ងៃ​ទី​១១​កុម្ភៈ ពួក​អ្នក​ចរចា​របស់​គណបក្ស​ទាំង​២ សម្រេច​បាន​កិច្ចព្រមព្រៀង​ថវិកា ជា​គោលការណ៍​មួយ​។

កិច្ចព្រមព្រៀង​នោះ ដែល​គ្រោង​ផ្ដល់​ប្រាក់​តែ​១,៣​ពាន់​លាន​ដុល្លារ ពិសេស​សម្រាប់​កសាង​របាំង​ព្រំដែន​ថ្មី​ប្រវែង​ប្រមាណ​ជា​៩០​គីឡូម៉ែត្រ​នៅ​ព្រំដែន​ជាមួយ​មិ​ុ​ក​សុ​ិ​ក ដែល​តិច​ជាង​ឆ្ងាយ​ការ​ទាមទារ​របស់​លោក​ត្រាំ ដល់​ទៅ​ជិត​៦​ពាន់​លាន​ដុល្លារ​។ គម្រោង​ច្បាប់​ចេញពី​កិច្ចព្រមព្រៀង​នោះ នឹង​ដាក់​ជូន​ព្រឹទ្ធសភា​ចាប់ពី​យប់​ថ្ងៃ​ទី​១៣​កុម្ភៈ​ទៅ​។

នៅ​សេត​វិមាន​លោក​ត្រាំ​និយាយ​ថា លោក​តូចចិត្ត​ខ្លាំង​ណាស់​ចំពោះ​អ្វី ដែល​ពួក​អ្នក​ប្រជាធិបតេយ្យ​ស្នើ​ចំពោះ​យើង​។ តែ​មិន​ថ្វី​ទេ​ខ្ញុំ​អាច​រក​ប្រាក់​មក​បន្ថែម ហើយ​រឿង​ជញ្ជាំង​ព្រំដែន​នោះ​នឹង​ដើរទៅ​មុខ គឺ​យើង​នឹង​កសាង​ជញ្ជាំង​ដ៏​ល្អ ធំ​និង​រឹង​មាំ​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ