ចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឱ្យដឹងថា ត្រីមួយក្បាលទម្ងន់ ៤៥ផោន ដែលចាប់បានមុនគេនៅក្នុងពិធីស្ទូចត្រីទឹកកកនៅខេត្តជីលីន ត្រូវលក់ចេញក្នុងតម្លៃ ៩៩៩៩៩៩យន់ចិន ដែល ស្មើនឹង១៤៦០០០ដុល្លារ។
វាមិនមែនជាត្រីអ្វីពិសេស ឬកម្រនោះទេ។ វាគ្រាន់តែជាត្រីធម្មតា ដែលចាប់បានមុនគេក្នុងពិធីបុណ្យវប្បធម៌ស្ទូចត្រីទឹកកក នៅលើបឹង Chagan។ ភាសាម៉ុងហ្គោលី បឹងនេះមានន័យថា «ស និងបរិសុទ្ធ»។ វាត្រូវបានគេចាត់ចូលជាតំបន់បេតិកភណ្ឌវប្បធម៌ជាតិ ដែលប្រើសម្រាប់រក្សាពិធីស្ទូចត្រីទឹកកក ដោយក្រុមប្រជាជនម៉ុងហ្គោលី។
ខណៈដែលកម្មវិធីនេះគឺជាកម្មវិធីវប្បធម៌បុរាណ គេឃើញមានការចូលរួមពីសំណាក់ក្រុមហ៊ុនទំនើបៗ ដែលក្នុងនោះមានក្រុមហ៊ុនលក់នំ Xiamen Panpan Foods ដែលហ៊ានជះលុយ ១៤៦០០០ដុល្លារ ក្នុងការទិញត្រីចាប់បានដំបូងគេក្នុងពិធីបុណ្យ។ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើក្រុមហ៊ុននោះទិញយកទៅធ្វើអ្វី៕
ចែករំលែកព័តមាននេះ