យោងតាមសៀវភៅពេទ្យ ខ្លួនប្រាណរបស់យើងផ្សំឡើងពីទឹក៧០% សំរាប់សាច់ដុំ៧៥% កោសិកាខួរក្បាល៨៥% ឈាម ៨២% និងឆ្អឹងប្រហែល២៥% ឬតិចជាងនេះ ។ អ្នកវិទ្យាសាស្ដ្របានរកឃើញថា ជាមធ្យមមនុស្សអាចរស់បាន៥ទៅ៧ថ្ងៃដោយ គ្មានអាហារបាន ប៉ុន្ដែមនុស្សមិនអាចរស់បានដល់៥ថ្ងៃទេ ប្រសិនបើគ្មានទឹក ។ ជាមធ្យមក្នុងមួយថ្ងៃខ្លួនប្រាណរបស់យើងបានបាត់បង់ជាតិទឹកប្រហែល១,៨៩លីត្រ តាមរយៈធម្មជាតិ ដូចជាការបែកញើស និងទឹកនោម ។ យើងអាចពិសោធន៍បានគឺ ប្រសិនបើយើងរាំ ឬធ្វើសកម្មភាពរហូតយើងស្រេកទឹកនោះមានន័យថា យើងបានបាត់បង់ជាតិទឹកនៅក្នុងខ្លួនហើយ ។ តើយើងត្រូវផឹកទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ? សមាគមអាមេរិកមួយ បានប្រាប់រូបមន្ដថា ត្រូវបំបែកទំងន់អ្នកពីគីឡូក្រាមទៅជាផោន ហើយចែកជា២ ។ ផលដែលបានត្រូវចែកជា១២ ហើយចែកនឹង២ទៀត គឺយើងនឹងបានទឹកប៉ុន្មានលីត្រដែល ត្រូវតែទទួលទានឱ្យបានរាល់ថ្ងៃ ។
នៅរដូវក្ដៅ យើងត្រូវផឹកទឹកឱ្យបានច្រើនបំផុត ដើម្បីទ្រទ្រង់ប្រព័ន្ធរាងកាយ ។ ខាងក្រោមនេះគឺជាហេតុផលចំបង១០ យ៉ាងដែលអ្នកត្រូវផឹកទឹកឱ្យបានច្រើន ៖
១-ទឹកផ្ដល់ប្រយោជន៍ដល់គ្រប់ផ្នែកនៃរាងកាយ: នៅពេលអ្នកស្ថិតក្នុងភាពខ្វះខាតទឹកយូរខ្លួនរបស់យើងនឹងទទួលរងផលប៉ះពាល់៥យ៉ាង ក្នុងរាងកាយរបស់យើង រួមមានខួរ ក្បាល បេះដូង សួត ថ្លើម និងក្រលៀន ។ ប្រសិនបើអ្នកបានផឹកទឹកគ្រប់គ្រាន់សំរាប់ផ្គត់ផ្គង់លើផ្នែកទាំង៥នេះហើយ ផ្នែកផ្សេងៗទៀតក៏នឹងទទួលប្រយោជន៍ដែរ ដូចជា ស្បែកជាដើម ។ ប៉ុន្ដែយើងអាចសំគាត់ភាពខ្វះជាតិទឹករបស់រាងកាយយើងតាមរយៈ រោគសញាមួយចំនួនដូចជា ឈឺក្បាល ឈឺខ្នង រមាស់ ស្បែកស្ងួត ប្រតិកម្មស្បែក ក្ដៅទ្រូង និងភ្លេចភ្លាំងខ្លះៗ ។
២-ផឹកទឹកច្រើនអាចឱ្យអ្នកមើលទៅក្មេងជាងវ័យ: ស្បែកស្ងួតវានឹងអាចកើតឡើងដោយសារខ្វះសារធាតុផ្គត់ផ្គង់ ឬជំនួយ ហើយវានឹងធ្វើឱ្យកាន់តែស្ងួត ហើយកាន់តែស្ដើង ព្រម ទាំងជ្រួញថែមទៀត ។ មានមនុស្សមួយចំនួនធំជ្រើសរើសទៅព្យាបាលតាមរបៀបកែសម្ពស្ស ដើម្បីបំបាត់ស្ថានភាពនេះ ។ ចុះ ហេតុអ្វីក៏មិនចំណាយពេលទទួលទានទឹកឱ្យបានច្រើនដែលពុំចាំបាច់អស់លុយច្រើន និងធ្វើឱ្យស្បែកអ្នកមានសុខភាពល្អ និងស្រស់ស្អាតវិញទៅ?
៣-ផឹកទឹកច្រើនអាចឱ្យអ្នកចុះទំងន់: នៅពេលខ្លួនប្រាណមនុស្សយើងបាត់បង់ជាតិទឹក គឺបង្កមកពីអ័រម៉ូនម្យ៉ាងឈ្មោះ Aldosterone ដែលធ្វើឱ្យទឹកក្នុងខ្លួនយើងហូរ ។ កាលណាយើងផឹកទឹកកាន់តែច្រើនខ្លួនប្រាណរបស់យើងនឹងបញ្ចេញជាតិទឹក ដែលស្ដុកក្នុងខ្លួនយើង ដើម្បីទ្រទ្រង់ការរស់នៅ ។
តាមរយៈការផឹកទឹកច្រើនប្រហែលជា អ្នកគិតថាជារឿងមួយដែលមិនគួរធ្វើ ព្រោះអ្នកត្រូវទៅបន្ទប់ទឹកញឹកញាប់ តែនេះគឺជាអ្វី ដែលខ្លួនប្រាណរបស់អ្នកត្រូវធ្វើនៅពេលអ្នក លើសជាតិទឹក និងសារធាតុពុលចេញពីខ្លួនប្រាណរបស់យើង ។ ម្យ៉ាងទៀតក៏មានការសិក្សាស្រាវជ្រាវថ្មីបង្ហាញថា កាលណាខ្លួនមនុស្សយើងខ្វះជាតិទឹកគឺជាការធម្មតា ត្រូវផ្ទុកភាពធាត់ជាស្រេចទៅតាមរយៈកំដៅ ដែលកើនឡើងរបស់ខ្លួនមនុស្សយើង ។ ដូចដែលអ្នកតមអាហារឱ្យស្គម ព្រោះការផឹកទឹកច្រើន នឹងកាត់បន្ថយការឃ្លាន ។
៤-ការផឹកទឹកច្រើនជួយដល់ការចងចាំ: ដោយសារកោសិកាខួរក្បាលរបស់យើងកើតពីជាតិទឹកប្រហែល៨៥% នោះមានន័យថា ការបាត់បង់ជាតិទឹកអាចបង្កគ្រោះថ្នាក់នៃការបំផ្លាញកោសិកាប្រសាទរបស់យើង និងនាំឱ្យបាត់ការចងចាំ ។
៥-ការផឹកទឹកច្រើនអាចឱ្យខ្លួនប្រាណរបស់យើងបញ្ចេញជាតិពុលពីក្នុងខ្លួន: ជាមធ្យោបាយមួយដែលអាចឱ្យខ្លួន ប្រាណអ្នកមាន PH ស្មើ ។ PH មានពី១ដល់ ១៤ ។ PH៧ ត្រូវចាត់ទុកថា ល្អ ម្យ៉ាងទៀត កាលណាPH ក្រោម៧មានន័យថា ជាតិអាស៊ីតខ្លាំង ហើយបើ PH លើសពី៧ មានន័យថា ជាតិប្រៃច្រើន ។ ក្នុងខ្លួនយើងនឹងមានជាតិអាស៊ីតច្រើន កាលណាប្រសិនបើ ខ្លួនប្រាណរបស់យើងមិនសូវបញ្ចេញជាតិពុលចេញពីខ្លួន ហើយការផឹកទឹកច្រើនអាចជួយឱ្យមានសមត្ថភាព ដើម្បីប្រឆាំង និងបណ្ដេញសារធាតុពុលចេញពីខ្លួនប្រាណបាន និងអាចជួយឱ្យដោះស្រាយបញ្ហាសុខភាពមួយចំនួនផងដែរ ។
៦-ការផឹកទឹកច្រើន និងកំរិតនៃការផឹកកាហ្វេតិចដើម្បីកុំឱ្យខ្លួនប្រាណអ្នកខ្វះជាតិទឹក: កាហ្វេ និងតែ គឺជាភេសជ្ជៈដែលទទួលការពេញនិយមមួយក្នុងទីផ្សារនាពេលបច្ចុប្បន្ន ។ តាមរយៈការសិក្សាបង្ហាញថា ក្នុងកាហ្វេ និងតែ មានផ្ទុកទៅដោយសារធាតុ ចំរើនដល់សុខភាពអ្នក ។ អ្នកអាចផឹកតែទឹកក្នុងមួយថ្ងៃ ប៉ុន្ដែអ្នកប្រហែលនៅតែស្រេកទឹក ឬខ្វះជាតិទឹក ព្រោះតែជាតិរ៉ែរបស់វា ។ សំរាប់អ្នកដែលមានបញ្ហាមិនប្រក្រតីនៃចង្វាក់បេះដូង គួរតែចៀសវាងការផឹកសារធាតុកាហ្វេក្នុងអំឡុងពេលដែលមានអាកាសធាតុក្ដៅ ។
៧-ផឹកទឹកច្រើនជួយដល់ការរំលាយអាហារ:ទឹកគឺជាសារធាតុមួយដ៏សំខាន់ដើម្បីកុំឱ្យអ្នកមានមេរោគរលាកបំពង់អាហារ ព្រោះវាជួយរំលាយអាហារ រួមទាំងទឹកមាត់ និងទឹក ក្រពះ ឬទឹកអាស៊ីតក្នុងក្រពះ ហើយបើពុំមានទឹកនោះអ្នកមានអាការៈក្ដៅទ្រូង ទល់លាមក ឬអាចឈានដល់កើតជំងឺឫសដូងបាត ថែមទៀតផង ។
៨-ផឹកទឹកច្រើនការពារជំងឺលើសឈាម:នៅពេលដែលអ្នកខ្វះជាតិទឹកក្នុងខ្លួន វានឹងធ្វើឱ្យត្បៀតសរសៃឈាមរបស់អ្នក ដែលរំខានដល់ដំណើរការឈាមរត់របស់អ្នក ហើយបង្កឱ្យមានការលើសឈាម ឬកំរិតឈាមឡើងខ្ពស់ ។ ផឹកទឹកឱ្យបានច្រើនដើម្បីឱ្យសរសៃឈាមរបស់អ្នកបានធម្មតាវិញ ដើម្បីកុំឱ្យកំរិតឈាមឡើងខ្ពស់ពេក និងចុះទាបពេក ។
៩-ផឹកទឹកច្រើនជួយដល់សាច់ដុំ :អ្នកខ្វះជាតិទឹកក្នុងខ្លួន គឺមានន័យថាចុះថយជាតិប្រូតេអ៊ីនសំយោគដែលមាននៅក្នុងខ្លួនប្រាណអ្នក ។ ទឹកមាននាទីជួយដល់កំលាំងសាច់ដុំរបស់អ្នក ។ នៅពេលប្រូតេអ៊ីនសំយោគរបស់អ្នកត្រូវបានទប់ស្កាត់ ជាតិមួយចំនួនក៏ឈប់ធ្វើការដែរ ហើយជាតិប្រូតេអ៊ីនដែលមិនទាន់សំយោគនឹងកើនឡើង ស្របពេលជាមួយជាតិកាឡូរីជាច្រើនលែងទទួលស្ដុកទុកក្នុងខ្លួនអ្នកដែលជាលទ្ធផលអ្នកនឹងធាត់ ។
១០-ផឹកទឹកច្រើនដើម្បីរក្សាសីតុណ្ហភាពក្នុងខ្លួន :ទឹកអាចជួយរក្សាភាពត្រជាក់នៃប្រព័ន្ធត្រជាក់ក្នុងរាងកាយអ្នក ។ អ្នកស្រាវជ្រាវជាច្រើនបានបង្ហាញថា ទឹកមានប្រយោជន៍ ប្រសើរជាងភេសជ្ជៈផ្សេងទៀតទាំងអស់ ។ សំរាប់ទឹកកន្លះលីត្រនឹងស្រូបចូលខ្លួនប្រាណរបស់អ្នកអស់៨ភាគរយតែក្នុងរយៈពេល១៥នាទី ។ នៅពេលផឹកទឹកបានគ្រប់គ្រាន់អ្នក នឹងមានអារម្មណ៍ថា មានកំលាំងពេលដែលអ្នកធ្វើលំហាត់ប្រាណ និងមិនសូវក្ដៅទៀតផង ៕
ចែករំលែកព័តមាននេះ