ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា គ្រោងប៉ាណូសម្រាប់ត្រៀមស្វាគមន៍បុណ្យទន្លេ ស្ថិតក្នុងខេត្តកំពង់ឆ្នាំងរយៈជាង២សបា្តហ៍មកត្រឹមថ្ងៃទី២៥ មករា នេះ គឺនៅមិនទាន់មានការជួសជុលនៅឡើយ ដែលធ្វើប្រជាពលរដ្ឋ មានការព្រួយបារម្ភ ក៏បានស្នើសុំឱ្យអាជ្ញាធរខេត្ត ជួយជួសជុលឬកសាងថ្មី ព្រោះបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរឆ្លងកាត់បាន ។
គ្រោងប៉ាណូស្ថិតនៅចំណុចកែងច្រមុះជ្រូកចំណុចដើមស្រល់ ជិតចំណតរ៉ឺម៉កម៉ូតូ ក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ គ្រោងប៉ាណូមួយកន្លែងនេះ គឺក្នុងចំណោមគ្រោងប៉ាណូជាច្រើនកន្លែង ដែលអាជ្ញាធរខេត្តបានដំឡើង ដើម្បីត្រៀមដាក់រូបភាពពីការរីកចំរើនរបស់ខេត្ត នៅក្នុងពិធីបុណ្យទន្លេខែមីនាខាងមុខ ។
គួរបញ្ជាក់ថា រថយន្តដែលធ្វើឱ្យគ្រោងប៉ាណូបាក់នេះ មិនបានស្គាល់ម៉ាកទេ តែជាប្រភេទរថយន្តដឹកទំនិញមានកំពស់ខ្ពស់ ធ្វើឱ្យកាច់បាក់ ។ ទាក់ទិនករណីហានេះ កំពុងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងមានការបារម្ភពីសុវត្ថិភាពជាខ្លាំង ព្រោះតែខ្លាចវាបាក់ធ្លាក់ ត្រូវអ្នកដំណើរ ។
ប្រជាពលរដ្ឋដែលរស់នៅជិតគ្រោងឆ្អឹងប៉ាណូខាងលើឱ្យដឹងដែរថា គ្រោងឆ្អឹងប៉ាណួនេះ គឺពិតជាត្រូវរថយន្តដឹកសំពីងសំពងខ្ពស់បើកឆ្លងកាត់ បណ្តាលឱ្យទាក់កាច់បាក់ ជាង២សប្តាហ៍មែនហើយ ហើយមកដល់ថ្ងៃទី២៥ មករា នៅមិនទាន់ឃើញមានការជួសជុល ឬធ្វើឡើងវិញទេ ។
ចែករំលែកព័តមាននេះ