រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចំអកទៅកាន់អ្នកដែលនិយាយថាការធ្វើរបស់សម្តេចកន្លងមកនេះ បានធ្វើឲ្យប្រជាពលរដ្ឋកាន់តែក្រទៅៗតែខ្លួនមានឡានជិះ ចាប់ពីគ្មានស្បែកជើងពាក់ ។
សម្តេចតេជោហ៊ុន សែន បានលើកឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅខេត្តកំពត នាព្រឹកថ្ងៃទី២៥ មករា យ៉ាងដូច្នេះថា អ្នកដែលនិយាយមួលបង្កាច់គេមិនដែលនិយាយ ហ៊ានស្បថទេ ។ អ្នកខ្លះគេនិយាយថា ហ៊ុន សែន កាន់អំណាចកាន់តែក្រទៅៗ ឥឡូវហ៊ានស្បថទេ ហ៊ានស្បថទេ អ្នកទាំងឡាយដែលហ៊ាននិយាយធ្វើទៅកាន់តែក្រទៅៗ តើហ៊ានស្បថទេ ? ពួកគេហ៊ានទេ0x017d7 ឆ្នាំ១៩៩៧ គេអត់មានអីដែរ ធ្វើម៉េចគេហ៊ានស្បថ បើស្បថ គឺរន្ទះបាញ់ងាប់ ។ ព្រោះថាបើខ្ញុំបបួលស្បថ គឺអត់ស្បថតូចទេ គឺស្បថឲ្យងាប់ទាំងខ្លួនឯងងាប់ទាំងម៉ែ ទាំងឳ ទាំងពូជ ប៉ុន្មានថៅសន្តាន ។
ប៉ុន្តែអាឡូវសួរការពិតនោះអ្នកដែលនិយាយធ្វើទៅកាន់តែក្រទៅៗវាមានឡានជិះមានម៉ូតូជិះ…។ សម្តេចបន្តថា គ្មានពេលណាក្រជាងរបបប៉ុលពតទេ សម្តេចក៏បានលើកពីរឿងកុន មួយដែលបញ្ចាំងលើកកញ្ចក់ទូរទស្សន៍ក៏បានឆ្លុះបញ្ចាំង និងផ្សារភ្ជាប់នឹងសម័យប៉ុលពតផងដែរ ។ សម្តេចអាឡូវនេះពិបាកណាស់ ក្នុងរកតួទៅថតកុនពាក់ព័ន្ធ និងរឿងសម័យប៉ុលពតជាងនេះក៏ពិបាករកសម្ភារបរិក្ខាឲ្យដូចជំនាន់ប៉ុលពត ។
សម្តេចក៏និយាយលេងថា បើចង់ថតកុនឲ្យដូចនៅសម័យប៉ុលពតទាល់តែយកតួកុននោះយកទៅបង្កត់អាហារ៦ខែសិន ។ សម្តេចក៏បានលើកឡើងថា អ្នកដែលធ្លាប់អត់ស្បែកជើងពាក់រហូតមានឡានជិះបែបជាមកបង់ង្អាប់ថា ធ្វើជានាយករដ្ឋមន្ត្រីឲ្យពលរដ្ឋកាន់តែក្រទៅៗយ៉ាងដូច្នេះថា «តាំងបីដំបូលស្លឹករហូតដល់ស័ង្គសីរហូតដល់ប្រក់ក្បឿងចង់អស់ហើយ ។ ប៉ុន្តែខ្ញុំនៅតែមិនអស់ចិត្តអារឿងវាថា ធ្លាប់អត់ស្បែកជើងពាក់ជាមួយយើងដែរអាឡូវវាមានឡានជិះរួចវាមកបង្អាប់ឯងថា ធ្វើទៅកាន់តែក្រទៅៗហ៊ានស្បថទេ ? ស្បថឲ្យងាប់តាំងពីរជីដូនជីតារបស់អ្នកឯង និយាយឲ្យការពិតមក» ។
សម្តេចក៏បានបន្ថែមទៀតថា ចំពោះអ្នកដែលស្រែកថា កាន់អំណាចនេះបានអស់នេះអស់នោះសុំសាកគិតមើលឡើងវិញ ។ សម្តេចបញ្ជាក់ថា«របបលន់ ណុល កាន់អំណាចបានជាង៥ឆ្នាំ ប៉ុល ពត កាន់អំណាចសាវហាវឃោរឃៅប្រើអាវុធបានកាន់អំណាចបាន៣ឆ្នាំ៨ខែ និង២០ ថ្ងៃ ហ៊ុន សែន កាន់តំណែងសរុប៤០ឆ្នាំ ប៉ុន្តែតំណែងស្នួលអំណាចខ្ពស់៣៤ឆ្នាំ ហើយបូក និង៥ ឆ្នាំហើយបន្ត៥ទៀត អ្នកឯងចាំមើលទៅ» ៕
ចែករំលែកព័តមាននេះ