ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច និង​ពលរដ្ឋ​ជា​ច្រើន​នាំ​គ្នា​គាស់​បុរស​ម្នាក់​ចេញពី​រថយន្ត​ទាំង​ឈាម​ពេញ​ខ្លួន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ យ៉ាង​ហោច​ណាស់​បុរស​២​នាក់​បាន​រង​របួសធ្ងន់ កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត ក្នុង​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង បើក​ទៅ​បុក​ពេញទំហឹង​ពីមុខ រួច​ខ្ទាត​ទៅ​បុក​ពាក់កណ្ដាល​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​រថយន្ត​ឆ្លាម​រួញ​ជាប់​កាប៊ី​ន​មុខ​ខ្ទេច​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំងស្រុង ។…


ខេត្តកណ្ដាល ៖ យ៉ាង​ហោច​ណាស់​បុរស​២​នាក់​បាន​រង​របួសធ្ងន់ កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត ក្នុង​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង បើក​ទៅ​បុក​ពេញទំហឹង​ពីមុខ រួច​ខ្ទាត​ទៅ​បុក​ពាក់កណ្ដាល​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​រថយន្ត​ឆ្លាម​រួញ​ជាប់​កាប៊ី​ន​មុខ​ខ្ទេច​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំងស្រុង ។

ចំណែកឯ​រថយន្ត​កុងតឺន័រ​បាន​ផ្ទុះ​កង់​ក្រោយ​ខាងឆ្វេង​ចំនួន​៣ និង​ដាច់​កង់​ចេញពី​រថយន្ត​អស់​១​ខ្ទាត​នៅ​ក្បែរ​កន្លែង​កើតហេតុ ចំណែក​ទូ​កុងតឺន័រ​ផ្ទុក​ខ្លាញ់ត្រី​រលំ​ធ្លាក់​ទៅ​ចំ​កន្លែង​លក់​ទឹកអំពៅ​ហូរហៀរ​ខ្លាញ់ត្រី​ពេញ​ផ្លូវ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​គាស់​យក​បុរស​ម្នាក់​ចេញ​មក​ខាងក្រៅ ចំណែក​ម្នាក់​ទៀត​នៅ​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​នេះ​បាន​កើត​មាន​ឡើង កាលពី​វេលា​ម៉ោង​០២​និង​៤០​នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៩​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​មុខ​ផ្សារ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

អ្នកបើកបរ​រថយន្ត​ដែល​កៀប​ជាប់​ក្នុង​កាប៊ី​ន​មានឈ្មោះ យ៉ង ម៉ាច អាយុ​ប្រហែល​៣៥​ឆ្នាំ ភេទ​ប្រុស មុខរបរ​ធ្វើការ​នៅ​កំពង់​ផែ មាន​ទីលំនៅ​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។ រីឯ​អ្នក​រួម​ដំណើរ​មានឈ្មោះ សួ​ស គុណ​សា​រ៉ា​ក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ចំណែក​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​មានឈ្មោះ កាន់ ប៊ុ​ន​លី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បេង ឃុំ​ភ្នា​យ ស្រុក​សំរោង​ទង ខេត្ត​កំ​ព​ងុ​ស្ពឺ សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-7730 បើកបរ​ក្នុង​ទិស​ដៅ​មក​លិច​មក​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ចំណុច​កើតហេតុ​មុខ​ផ្សារ​គគីរ ដែល​ជា​ចំណុច​ផ្លូវ​កោង ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ក្បាល​ពណ៌​ស សណ្ដោង​កន្ទុយ​ដឹក​ទូ​កុងតឺន័រ (​មិន​ចាំ​ស្លាក​លេខ​) បើក​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​ចរាចរណ៍​គ្នា​ពី​កើតមក​លិច​វិញ ស្រាប់តែ​រថយន្ត​កាម​រី​ឆ្លាម បាន​បើក​ទៅ​បុក​ចំ​បញ្ឆិត​ពីមុខ​រថយន្ត​កុងតឺន័រ រួច​ខ្ទាត​ទៅ​បុក​ពាក់កណ្ដាល​រថយន្ត​កុងតឺន័រ​ទៀត បណ្ដាល​ឲ្យ​រថយន្ត​ឆ្លាម​រួញ​ជាប់​កាប៊ី​ន​មុខ​ខ្ទេច​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំងស្រុង និង​បណ្ដាល​ឲ្យ​បុរស​២​នាក់ (​ម្នាក់​ជា​អ្នក​បើក និង​ម្នាក់​ជា​អ្នក​រួម​ដំណើរ​) រង​របួសធ្ងន់​បោក​នឹង​កញ្ចក់​ឈាម​ហូរ​ជោក​ខ្លួន ហើយ​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត ។


ចំណែកឯ​រថយន្ត​កុងតឺន័រ​បាន​ផ្ទុះ​កង់​ក្រោយ​ខាងឆ្វេង​ចំនួន​៣ និង​ដាច់​កង់​ចេញពី​រថយន្ត​អស់​១ ខ្ទាត​នៅ​ក្បែរ​កន្លែង​កើតហេតុ រីឯ​ទូ​កុងតឺន័រ​ផ្ទុក​ខ្លាញ់ត្រី បាន​រលំ​ធ្លាក់​សង្កត់​លើ​តូប​លក់​ទឹកអំពៅ ហូរហៀរ​ខ្លាញ់ត្រី​ពេញ​ផ្លូវ​រថយន្ត​កុងតឺន័រ មិន​ទាន់​អស់​ល្បឿន​បាន​បើក​ទៅ​មុខ​បាន​បន្ត​ទៅ​មុខ​ប្រហែល​ជាង​១០០​ម៉ែត្រ​ទៀត ទើប​ឈប់ ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​តៃកុង​រថយន្ត​កុងតឺន័រ​បាន​ភ្លាម​ៗ​រួច​ទាក់ទង​ប្រគល់​ឲ្យ​សមត្ថកិច្ច​នៅ​កន្លែង​នោះ​ផង​ដែរ ។

ដោយឡែក​បុរស​ពីរ​នាក់​ដែល​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត​កា​ម៉ា​រី​ឆ្លាម​នោះ​ត្រូវ​បាន​កម្លាំង​ប្រជាពលរដ្ឋ​សហការ​ជាមួយនឹង​កម្លាំង​សមត្ថកិច្ច​នាំ​គ្នា​ជួយ​គាស់​យក​ចេញ​មក​ខាងក្រៅ​បាន​ម្នាក់​ហើយ​ក៏​បាន​ទាក់ទង​ទៅ​កាន់​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កៀនស្វាយ​មក​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។

អ្នកបើកបរ​ម្នាក់​ទៀត​នៅ​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត ត្រូវ​បាន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា សមត្ថកិច្ច​នាំ​គ្នា​ជួយ​គាស់​យក​ជាង​២​ម៉ោង​នៅ​មិន​ទាន់​យក​ចេញ​បាន រហូត​មាន​ក្រុម​គ្រូពេទ្យ​បង្អែក​ស្រុក​កៀនស្វាយ ចុះ​មក​ដល់​កន្លែង​កើតហេតុ ជួយ​ដាក់​សេរ៉ូម​កម្លាំង​ឲ្យ​អ្នក​របួស និង​បន្ត​ការ​ជួយ​គាស់​យក​អ្នក​កៀប​ជាប់​ក្នុង​កាប៊ី​ន​ដដែល ។ ឃើញ​ស្ថានភាព​កាន់តែ​លំបាក​យក​មនុស្ស​ចេញ​មក​ក្រៅ ទើប​ក្រុម​អ្នក​យក​ព័ត៌មាន​យើង​ផ្ដល់​ដំណឹង​អោយ​វិទ្យុ ABC ទាក់ទង​ហៅ​ក្រុម​សង្គ្រោះ​៧១១ នៃ​កងពលតូច​លេខ​៧០ ចេញ​រថយន្ត​កាត់​ដែក និង​រថយន្ត​សង្គ្រោះ​បន្ទាន់ មក​ជួយ​អន្តរាគមន៍​ផង ព្រោះ​ជាង​២​ម៉ោង​ហើយ នៅ​មិន​ទាន់​យក​មនុស្ស​ចេញ​បាន​ទេ ។

បន្ទាប់​ពី​ទទួល​ដំណឹង​ភ្លាម មេបញ្ជាការ​រង​កងពលតូច​លេខ​៧០ បាន​បញ្ជា​ឲ្យ​ក្រុម​សង្គ្រោះ​៧១១ ចេញ​រថយន្ត​កាត់​ដែក​ពី​បន្ទាយ​កងពលតូច​លេខ​៧០ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​ទៅ​ចំណុច​កើតហេតុ​មុខ​ផ្សារ​គគីរ ស្រុក​កៀនស្វាយ ដើម្បី​ជួយ​សង្គ្រោះ​កាត់​ដែក​យក​មនុស្ស​ចេញ តែ​ខណៈ​ពេល​មក​ដល់​ហួស​វិទ្យាល័យ​ព្រែក​ឯង​ជិត​ដល់​កន្លែង​កើតហេតុ ហើយ​ស្រាប់តែ​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ជួយ​ទាញ​យក​ចេញ​មក​ក្រៅ​បាន​ហើយ ទើប​ក្រុម​សង្គ្រោះ​ត្រឡប់​ទៅ​បន្ទាយ​វិញ ។
បច្ចុប្បន្ន​ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​វាស់វែង​នៃ​ស្រុក​កៀនស្វាយ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​ពីរ​គ្រឿង រួម​ទាំង​ទូ​កុងតឺន័រ ទៅ​រក្សា​ទុក​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ