ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ទេ តែ​មាន​បក្ស​ប្រឆាំង​មាន​វិបត្តិ​ផ្ទៃក្នុង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លោក សុខ ឥ​សាន បាន​អះ អាង​ថានៅ​កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​នោះ​ទេ គឺ​មាន​តែ​អតីត​គណបក្សប្រឆាំង ប៉ុណ្ណោះ​មាន​វិ ប​ត្តិ​ផ្ទៃក្នុង​បក្ស…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លោក សុខ ឥ​សាន បាន​អះ អាង​ថានៅ​កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​នោះ​ទេ គឺ​មាន​តែ​អតីត​គណបក្សប្រឆាំង ប៉ុណ្ណោះ​មាន​វិ ប​ត្តិ​ផ្ទៃក្នុង​បក្ស ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​លោក សម រ​ង្ស៊ី អតីត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ពី​ក្រៅប្រទេស​ថា កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ​ដែល ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ ។ យ៉ាងណា​ក្តី​លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ធ្នូ​ថា នៅ​កម្ពុជា​មិន​មាន​វិបត្តិ​នយោបាយ​ឡើយ ។ លោក​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៣ រហូត​មក ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដើ រលើ​គន្លង​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​យ៉ាង​ខ្ជាប់ខ្ជួន ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រ ម​ព្រៀង​ទី ក្រុងប៉ារីស​ថ្ងៃ​ទី​២៣ ខែ តុលា ឆ្នាំ​១៩៩១ ។

ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំ​ណា ង​រាស្ត្រ​បា ន​ប្រព្រឹត្ត ទៅ​ទៀងទាត់​តាម​ការ​កំណត់​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​សេរី ត្រឹម​ត្រូ វ និង​យុត្តិធម៌ ក្រោម​ការ​តាមដាន និង​ត្រួតពិនិត្យ​ពី​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​រាប់​ម៉ឺន​សែន​នាក់ ។ លោក​បន្ថែម​ថា យន្តកា​របស់​រដ្ឋ​ដំណើរការ​ស៊ីសង្វាក់​គ្នា ស្រប​តាម​តួនាទី​ភារកិច្ច​ដែល បាន​កំណត់​ក្នុង​ច្បាប់ ដោយ​មាន​តុល្យភាព​អំណាច និង​មាន​ទំនាក់ទំនង​គ្នា​តាម​នីតិវិធី និងរ​បៀ ប​របប​ធ្វើការ​មាន​ផលប្រយោជន៍​ដល់​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​ទូទៅ ។

លោក​គូសបញ្ជាក់​ថា ឆ្លងកាត់​ដំណាក់កាល​ប្រវត្តិសាស្ត្រ​ជាង​ម្ភៃ​ឆ្នាំ តែងតែ​ជួ ប​នូវ​ឧ បស គ្គ​ធំ​តូច​ដោយ​ជៀស​មិន​រួច ។ ប៉ុន្តែ​ដោយ​មានការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រ ជា​ជនក ម្ពុ​ជា ជា​គណបក្ស​ឈ្នះ​ឆ្នោត រាល់​បញ្ហា​ធំ​តូច និង​លំបាក​យ៉ាងណា​សុទ្ធតែ​ត្រូ វ​បាន ដោះស្រាយ ដោយ​រលូន​ធ្វើ​ឲ្យ​កម្ពុជា​ជៀស​ផុត​ពី​វិបត្តិ​នយោបាយ​នានា​បាន ។ លោក​បន្ថែម​ថា ដូច​បច្ចុប្បន្ន ទោះបី​អតីត​បក្ស​ប្រ​ឆាំ ង​មាន​ឧបាយកល និង ម​ហិ​ច្ឆ តា​ពិសពុល​យ៉ាងណា ក្នុង​ការ​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សេចក្តីសុខ របស់​ប្រជាជន​ក៏​ជា​ឧបាយកល​ទាំងនោះ​ត្រូវ​បាន​ទប់ស្កាត់ និង​បំផ្លាញ​ចោល​បាន​ដោយ​ជោគជ័យ​ធានា​បាន​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សង្គម ជូន​ប្រជាជន​រស់នៅ​ដោយ​សុភ ម​ង្គ ល​ក្នុង​ក្រុម​គ្រួសារ​និង​ក្នុង​សង្គម​ជាតិ ។

ដូច្នេះ​នៅ​កម្ពុ​ជានា​ពេល​នេះ គ្មាន​វិបត្តិ​ន​យោ បាយ ទេ មាន​តែ​អ្នកនយោបាយ​នៃ​អតីត​បក្ស​ប្រឆាំង និង​អ្នកនយោបាយ​ក្រៅច្បាប់​ទេ ដែល​មាន​វិបត្តិ និង​វិបត្តិ​ផ្ទៃក្នុង​របស់​ខ្លួន​មិន​អាច​ដោះស្រាយ​បាន​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ