អីក៏សាហា.វម្ល៉េះ ចាប់វ៉ៃខ្នោះប្រជាពលរដ្ឋដូចអ្នកទោស (មានវីដេអូ)
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ លោក នី សុខា ប្រធានផ្នែកសិទ្ធិមនុស្សអាដហុកដែលមានការិយាល័យនៅឯភ្នំពេញរួមដំណើលោក ម៉ែន សុធី មន្ត្រីអាដហុកភ្នំពេញ លោកស្រី…
ខេត្តឧត្តរមានជ័យ ៖ លោក នី សុខា ប្រធានផ្នែកសិទ្ធិមនុស្សអាដហុកដែលមានការិយាល័យនៅឯភ្នំពេញរួមដំណើលោក ម៉ែន សុធី មន្ត្រីអាដហុកភ្នំពេញ លោកស្រី…
ខេត្តឧត្តរមានជ័យ ៖ លោក នី សុខា ប្រធានផ្នែកសិទ្ធិមនុស្សអាដហុកដែលមានការិយាល័យនៅឯភ្នំពេញរួមដំណើលោក ម៉ែន សុធី មន្ត្រីអាដហុកភ្នំពេញ លោកស្រី ណារ៉េន អាដហុកប្រចាំខេត្តឧត្តរមានជ័យបានចុះធ្វើការស៊ើបសួរប្រជាពល រដ្ឋរងគ្រោះដែលលោក ងួន លីន រដ្ឋបាលសាលាស្រុកអន្លង់វែងដឹកនាំកងកម្លាំងឯកភាពរបស់ស្រុកអន្លង់វែងរុះរើលំនៅឋានប្រជាពលរដ្ឋនៅចំណុចជប់ត្រគួនស្ថិត ក្នុងភូមិអណ្តូង៣ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ។
ប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារបានអញ្ជើញមកជួបក្រុមអង្គការអាដហុកជាអង្គការសង្គមស៊ីវិលមួយក្រៅរដ្ឋាភិបាលដែលមានរយៈពេលជាង៣ម៉ោងខណៈនោះដែរប្រជាពលរដ្ឋបានលើកឡើងឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅលោក ងួន លីន រដ្ឋបាលសាលាស្រុកអន្លង់វែងបានដឹកនាំកងកម្លាំងកងឯកភាពស្រុកចុះមករុះរើលំនៅឋានហើយបានប្រើនូវអំពើហិង្សាឈានទៅដល់វាយតប់ប្រជាពលរដ្ឋឱ្យស្ត្រីម្នាក់ដួលសន្លប់នឹងបុរសម្នាក់ទៀតត្រូវបានកងកម្លាំងចាប់វាយខ្លោះដៃយ៉ាងព្រៃផ្សៃបំផុត ។
ប្រជាពលរដ្ឋបានបន្តថា កាលពីព្រឹកថ្ងៃទី២៤ ធ្នូ ក្រោយពីការរុះរើលំនៅឋានប្រជាពលរដ្ឋនោះ លោក ឃឹន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យបានដឹកនាំក្រុមការងារថ្នាក់ខេត្តចុះមកជួបប្រជាពលរដ្ឋដែលរងគ្រោះធ្វើជំរឿនប្រជាពលរដ្ឋនឹងស្រង់នូវទិន្នន័យដីធ្លីរបស់ប្រជាពលរដ្ឋរាល់ក្បាលដីដែលមានពិតប្រាកដ និងផ្តិតមេដៃរៀងៗខ្លួនឱ្យបានត្រឹមត្រូវ ។
ទាក់ទិនព័ត៌មាននេះអ្នកយកព័ត៌មាន កោះសន្តិភាព បានទូរស័ព្ទជួបលោក ឃិន ញ៉ាណ អភិបាលរងខេត្តកាលពីរសៀលថ្ងៃទី២៥ ធ្នូ នេះលោកបានបំភ្លឺថា យោងតាមការណែនាំពីលោក ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យឱ្យដឹកនាំក្រុមការងារថ្នាក់ខេត្តចុះដកស្រង់រាល់ទិន្នន័យប្រជាពលរដ្ឋរួមទាំងទិន្នន័យដីធ្លីរបស់ប្រជាពលរដ្ឋ ហើយយកទៅពិភាក្សាគ្នាតែមិនទាន់បានចេញជាផ្លែផ្កានៅឡើយទេ ។
លោកស្រី ណារ៉េន អង្គការអាដហុកប្រចាំខេត្តឧត្តរមានជ័យបានធ្វើបទសម្ភាសជាមួយអ្នកយកព័ត៌មានថា លោកបានចូលរួមសោកស្តាយផងដែរដែលក្រុមអាជ្ញាធរបានចុះមករុះរើលំនៅឋានប្រជាពលរដ្ឋ និងបណ្តេញចេញពីលំនៅឋានដីធ្លីរបស់ពួកគាត់ ខណៈនេះលោកក៏បានសុំអំពាវនាវដល់អាជ្ញាធរខេត្តមេត្តាជួយពន្លឿនដល់ក្រុមការងារចុះធ្វើការដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុតចៀសវាងនឹងកើតមានបញ្ហាបន្តទៀត ៕
ចែករំលែកព័តមាននេះ