ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គង់ គាំ ៖ សម រ​ង្ស៊ី​ ឈប់​មួលបង្កាច់​បង្ខូច និង​បំផ្លាញ​អ្នកនយោបាយ​១១៨​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​សង្គ្រោះ​ជាតិ​លោក គង់ គាំ បាន​ស្នើ​ទៅ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ឈប់​ការ​មូល​បង្កាច់បង្ខូច និង​បំផ្លាញ​អ្នកនយោបាយ​១១៨​នាក់…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​សង្គ្រោះ​ជាតិ​លោក គង់ គាំ បាន​ស្នើ​ទៅ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ឈប់​ការ​មូល​បង្កាច់បង្ខូច និង​បំផ្លាញ​អ្នកនយោបាយ​១១៨​នាក់ ដែល​កំពុង​ស្ថិត​ក្រោម​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ ។

លោក​គង់ គាំ អតីត​ឧត្តម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា សម រ​ង្ស៊ី លាលែង​ពី​តំណែង​ប្រធាន CNRP ដោយ​អានុភាព​ច្បាប់ ។ CNRP ឈប់​ប្រើ​រូប​សញ្ញា សម រ​ង្ស៊ី​- កឹ​ម សុខា ឈរ​ចាប់ដៃ​គ្នា​ក៏​ដោយ​អានុភាព​ច្បាប់ ។ លោក​បញ្ជាក់​ថា «​បុគ្គល​សម រ​ង្ស៊ី ធ្លាប់​ទទួល​ការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី (​ដោយ​មិន​បាន​លក់ខ្លួន​) យ៉ាងណា​សូមកុំ​បង្កាច់បង្ខូច​បំផ្លិចបំផ្លាញ​អ្នក​ដទៃ​ថា ជាតិ​ក្បត់​អ្នក ឬ​អ្នក​ក្បត់ជាតិ​» ។

លោក​បន្ថែម​ថា ៖«​យើង​គោរព​អ្នក​ដេកចាំ CNRP យើង​គោរព​អ្នក​បាន​ចូលរួម​ជាមួយ CPP និង​យើង​គោរព​អ្នក​ទទួល​ឱកាស​ថ្មី​ជម្រើស​ថ្មី​កសាង​ប៉ូ​ល​ថ្មី​» ។ អតីតមន្ត្រី​បក្ស​ប្រឆាំង​ក៏​បាន​លើក​ឡើង​ថា ដំណោះស្រាយ​នយោបាយ គឺ​លទ្ធផល​នៃ​ការ​ចរចា​ដោះស្រាយ​គ្នា ។ ការ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី (​ស្ទួន​) ជា​មាត្រា​៤៥ (​ស្ទួន​មួយ​) គឺ​អ្នកនយោបាយ​ជាប់​បម្រាម​អាច​ទទួល​នីតិសម្បទា​ឡើង​វិញ​មុន​កាលកំណត់​របស់​តុលាការ​ដោយ​ព្រះមហាក្សត្រ​តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

លោក គង់ គាំ អតីត​ប្រធាន​គណបក្ស​សម រ​ង្ស៉ី និង​ជា​មនុស្ស​ជំនិត​របស់​លោក សម រ​ង្ស៊ី នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ​ថា លោក​បាន​ត្រៀមខ្លួន​រួច​ហើយ ដើម្បី​ស្នើ​សុំ​សិទ្ធិ​ធ្វើ នយោបាយ​ឡើង​វិញ បន្ទាប់​ពី​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន ។ ការ​ប្រកាស​របស់​លោក គង់ គាំ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋសភា​បាន​អនុម័ត​ទាំងស្រុង ដោយ​ឥត​កែប្រែ​ទៅ​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដែល​អាច​បើកផ្លូវ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ធ្វើ​ន​យោ បាយ​ឡើង​វិញ ។

លោក​គូសបញ្ជាក់​ថា «​ខ្ញុំ​បាន​ទន្ទឹង គឺ​តាំងពី​ចាប់ផ្តើម​មាន​វិសោធនកម្ម​មក​ខ្ញុំ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ ដើម្បី​នឹង​ស្នើ​សុំ​ទៅ​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ​សេចក្តី​ស្នើ​ដើម្បី​ឱ្យ​ខ្ញុំ​មាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​» ។ ទោះបីជា​កំពុង​ស្ថិត​ក្នុង​អ្នក​ទាំង​១១៨​នាក់ ដែល​ត្រូវ​បាន​តុលាការ​កំពូល​ដក​បម្រាម​ក្នុង​ការ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ក្តី លោក​គង់ គាំ បាន​អះអាង​ថា ចាប់តាំងពី​ចុងឆ្នាំ​២០១៧​មក លោក​បាន​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​សាលដីកា​របស់​តុលាការ​កំពូល​ដោយ​មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ និង​មិន​បាន​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ​ទេ ហើយ​ក៏​មិន​បាន​ឈរឈ្មោះ​អ្វី​ទាំងអស់ ដូច្នេះ​លោក​ជឿជាក់​ថា លោក​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​ន​យោ បាយ​ឡើង​វិញ បន្ទាប់​ពី​ធ្វើការ​ស្នើ​សុំ​នេះ ។

ចំណែក​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះ​អា​ថា ក្រោយ​ពី បាន​លាលែង​ពី​សម​ជិ​ក​បក្ស​ពី​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ តាំងពី​ឆ្នាំ​២០១៧​រួច​មក ទណ្ឌិត សម រ​ង្ស លែង​ជា​តំណាង​អ្នក​ណា​ទាំងអស់ ។ លោក​បញ្ជាក់​ថា​«​ដូច្នេះ ការ​ដែល​ទណ្ឌិត សម រ​ង្ស៊ី​នៅ​តែ​និយាយ​ថា​ខ្លួន​តំណាង​មន្ត្រី​ជាប់​បម្រាម​នយោបាយ​ទាំង​១១៨​រូប​នោះ គឺជា​ការ​និយាយ​ភូត​កុហក់ និង​បោកប្រាស់​ចាក​ពី​ការ​ពិត​សុទ្ធសាធ​» ។
សូម​ជម្រាប​ថា ការ​លើក​ឡើង​លើ​ខាង​លោក សម រ​ង្ស៊ី អតីត​ប្រធាន​បក្ស​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​អ្នកនយោបាយ​ទាំង​១១៨​នាក់​របស់​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​បម្រាម​របស់​តុលាការ​កំពូល​នោះ​កុំ​ទទួលយក​ការ​ផ្តល់​នីតិសម្បទា ឬ​ការ​ផ្តល់​សិទ្ធិ​ក្នុង​ការ​ឲ្យ​មាន​សេរីភាព​ធ្វើ​នយោបាយ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ