ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​ BREXIT​ ចាំ​អ៊ុត​ការ​បោះ​ឆ្នោត​សភា​

5 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ រដ្ឋមន្ត្រី ​BREXIT​អង់គ្លេស លោក ​STEPHEN BARCLAY ​ថ្លែង​នា​ថ្ងៃ​ទី​៩ ​ធ្នូ​ ថា…

ប្រទេស​អង់គ្លេស ៖ រដ្ឋមន្ត្រី ​BREXIT​អង់គ្លេស លោក ​STEPHEN BARCLAY ​ថ្លែង​នា​ថ្ងៃ​ទី​៩ ​ធ្នូ​ ថា រដ្ឋាភិបាល​អង់គ្លេស​ផ្ដោត​លើ​ការ​បោះ​ឆ្នោត​របស់​សភា សម្រេច​លើ​កិច្ចព្រមព្រៀង​ចាកចេញ​ពី​សហភាព​អឺរ៉ុប ដែល​ចរចា​គ្នា​ជាមួយ​ក្រុង​ព្រុ​ច​សែ​ល ហើយ​ការ​បោះ​ឆ្នោត​នោះ​នឹង​ប្រព្រឹត្ត​ទៅ​ដូច​ការ​គ្រោងទុក​នា​ថ្ងៃ​ទី​១១​ធ្នូ​។

រដ្ឋាភិបាល​អង់គ្លេស​គិត​ថា យើង​ពិតជា​នឹង​មានការ​បោះ​ឆ្នោត​របស់​សភា នា​ថ្ងៃ​ទី​១១​ធ្នូ ដូច​ការ​គ្រោងទុក ហើយ​យើង​ស​ង្ឈឹ​ម​ឈ្នះ​។ នេះ​ជា​ការ​អះអាង​របស់​លោក​ KWASI KWARTENG​ រដ្ឋមន្ត្រី​អង់គ្លេស​ទទួល​​បន្ទុក​ខាង​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​​សហភាព​អឺរ៉ុប​ហៅ​BREXIT​។

បើ​ពិនិត្យ​លើ​ការ​ប្រៀបធៀប​កម្លាំង​ក្នុង​សភា​អង់គ្លេស វា​ហាក់ដូចជា​មិន​ប្រាកដ​ដែរ ដែល​គេ​ទទួល​បាន​សំឡេង​​ភាគច្រើន​ក្នុង​សភា គាំទ្រ​កិច្ចព្រមព្រៀង​ពី​ការ​ដកខ្លួន​ចេញ​នោះ​ដែល​ចរចា​គ្នា​រវាង​ក្រុង​ឡុ​ង​ដ៏​និង​ក្រុង​ព្រុ​ច​សែ​ល ហើយ​ម​ណ្ដា​រដ្ឋមន្ត្រី​អង់គ្លេស​សង្ស័យ​ថា បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​នោះ អាច​បង្ក​ឲ្យ​រដ្ឋា​ភិបាល​ដួល​រលំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ