រាជធានីភ្នំពេញ ៖ មេធាវីការពាក្តីឲ្យលោក កឹម សុខា បានអះអាងកូនក្តីខ្លួនមិនត្រូវបានតុលាការដាក់ទោសនោះទេ ប៉ុន្តែបក្សកាន់អំណាចព្យាយាមដាក់លក្ខខណ្ឌ ។
លោក ជួន ជូងី មេធាវីការពាក្តីឲ្យលោកកឹម សុខា មួយរូបបានលើកឡើងលើបណ្តាញសង្គមនៅថ្ងៃទី១៨ វិច្ឆិកា យ៉ាងដូច្នេះថា«តុលាការនឹងមិនដាក់ទោសលោក កឹម សុខា ទេទុកឲ្យលោក កឹម សុខា ជាប្រធានបក្សសង្គ្រោះជាតិ ហើយស៊ីភីភី ព្យាយាមដាក់លក្ខខណ្ឌដល់លោក កឹម សុខា» ។ លោកបន្តថា បើតុលាការដាក់ទោសលោក កឹម សុខា នោះលោកស្រី មូរ សុខហួរ នឹងមកដឹកនាំសង្គ្រោះជាតិ ស៊ីភីភី នឹងមិនអាចដាក់លក្ខខណ្ឌដល់លោកស្រី មូរសុខហួរ បានឡើយ ។
ចំពោះការលើកឡើងរបស់មេធាវីរូបនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សឆន្ទៈខ្មែរហៅការលើកឡើងរបស់មេធាវីថា មិនត្រឹមត្រូវ និងឡូស៊ិចនោះទេ ។ ប្រភពបន្តថា ខ្យល់បកបោក លោកមេធាវីផ្តល់ចម្លើយអត់ឡូស៊ិចនោះទេ ខ្ញុំគិតថាសង្គ្រោះ និងមិនកើតឡើងនោះទេ លុះត្រាលោកនាយករដ្ឋមន្ត្រីឈប់កាន់អំណាច ហើយអាចកូនឡើងមកកាន់ដំណែង បន្ទប់គណបក្សសង្គ្រោះជាតិមានទំហំធំឡើងៗក៏ថាបាន ។
សូមជម្រាបថា លោក កឹម សុខា ត្រូវបានតុលាការសម្រេចឲ្យដាក់ពន្ធធានាអស់រយៈពេលជាងមួយឆ្នាំមកហើយ ។ លោក កឹម សុខា អតីមេបក្សប្រឆាំងនេះបន្ទាប់ពីតុលាការក្រុងភ្នំពេញដោះលែងលោក កឹម សុខា បណ្តោះអាសន្ន កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីលោកបានជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង អស់រយៈពេលជាង១ឆ្នាំ ក្រោមបទល្មើសសន្ទិដ្ឋិភាពជាមួយបរទេស កាលពីពេលកន្លងមក ។ ពេលនេះលោកត្រូវបានតុលាការមិនអនុញ្ញាតឲ្យចេញពីបរិវេណផ្ទះនោះទេ ៕
ចែករំលែកព័តមាននេះ