ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករាយការណ៍ អ​.​ស​.​ប ត្រូវ​បាន​បដិសេធ​ក្នុង​ការ​ជួប​ជាមួយ​លោក កឹ​ម សុខា នៅផ្ទះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រសៀល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ២០១៨ ក្នុង​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​លើក​ទី​៦ នៅ​កម្ពុជា​លោកស្រី រ៉ូ​ណា ស្មី​ត បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រសៀល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ២០១៨ ក្នុង​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​លើក​ទី​៦ នៅ​កម្ពុជា​លោកស្រី រ៉ូ​ណា ស្មី​ត បាន​លើក​ឡើង​ថា លោកស្រី​ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​ជួប​ជាមួយ​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ឃុំខ្លួន​នៅ​ក្នុងផ្ទះ ដែល​ត្រូវ​បាន​ដាក់​ក្នុង​ការ​ឃុំខ្លួន និង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ ។

លោកស្រី​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោកស្រី​បាន​រំលឹក​ដល់​រាជរដ្ឋាភិបាល​ក្នុង​នាម​អ្នកជំនាញ​មួយ​រូប​ដែល​តែងតាំង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស អ​.​ស​.​ប លោកស្រី​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​លោក កឹ​ម សុខា ជា​លក្ខណៈ​ឯកជន​ជាមួយ​ជន​ទាំងឡាយ​ដែល​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួន ។ លោកស្រី​បាន​អះអាង​ដដែល​ៗ​ថា វា​ហាក់បីដូចជា មានការ​យល់​ច្រឡំ​ចំពោះ​លោកស្រី​ដែល​មក​បំពេញការងារ​នៅ​កម្ពុជា​លើក​នេះ ។ លោកស្រី​ត្រូវ​បាន​តែងតាំង​ជា​អ្នករាយការណ៍​ពិសេស​របស់ អ​.​ស​.​ប ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហើយ​ត្រូវ​ឆ្លើយ​ជាមួយ​ប្រទេស​ជា​សមាជិក អ​.​ស​.​ប ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​នេះ ។ លោកស្រី​បាន​លើក​ឡើង​ថា ចំពោះ​បេសកកម្ម​លើក​ទី​៦​នេះ លោកស្រី​បាន​ផ្តោត​លើ​ការ​ធ្វើ​មូលដ្ឋាន​រូប​នី​យ៍​កម្ម​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់ អ​.​ស​.​ប និង​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​នានា​ជា​ពិសេស​គោលដៅ​អភិវឌ្ឍ​ទី​១៦ ស្តី​ពី​«​សន្តិភាព យុត្តិធម៌ និង​ស្ថាប័ន​រឹង​មាំ​» ។ លោកស្រី​ថា បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​មួយ​ផ្សេង​ទៀត ។

បន្ទាប់​ពី​ទទួល​បាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ និង​វឌ្ឍន៍ភាព​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ប្រទេស​កម្ពុជា​មាន​ចក្ខុវិស័យ​ប្រែ​ក្លាយទៅជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ​២០៥០ ។ លោកស្រី​បាន​លើក​ឡើង​ថា ដើម្បី​ជួយ​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នេះ​រដ្ឋាភិបាល​បាន​អនុម័ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៦ និង​កំពុង​រៀបចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ប្រកបដោយ​ចីរភាព ។ លោកស្រី​ថា​«​ខ្ញុំ​សូម​លើកទឹកចិត្ត​រដ្ឋាភិបាល​ឲ្យ​បញ្ចា​ប់​យ៉ាង​ឆាប់រហ័ស និង​ធ្វើការ​ផ្សព្វផ្សាយ​ផែនការ​មូលដ្ឋាន​រូប​នី​យ៍​កម្មនេះ​» ។ លោកស្រី​រ៉ូ​ណា​ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​សូម​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​កែ​លម្អ​នូវ​មធ្យោបាយ​ទាំងឡាយ ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិ​ដីធ្លី​ដ៏​ស្មុគស្មាញ តាម​អភិក្រម​គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយ​តម្លាភាព និង​ភាព​ត្រឹមត្រូវ ដើម្បី​ដោះ​វិវាទ​ដីធ្លី និង​ការ​តាំងទី​លំនៅ ។ ការ​លើក​ឡើង​របស់​លោកស្រី​បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ការិយាល័យ​ឧត្តមស្នងការ អ​.​ស​.​ប ប្រចាំ​នៅ​កម្ពុជា ។

លោកស្រី​បាន​លើក​ឡើង​ថា ក្តី​ព្រួយបារម្ភ​ដែល​បាន​លើក​ឡើង​ដោយ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បណ្តែត​ទឹក​ពេល​ដែល​លោកស្រី​ទស្សនកិច្ច​ដែល​បាន​ឭ​ទាក់ទង​នឹង​សិទ្ធិ​ដីធ្លី​ដែល​មាន​បញ្ជាក់​ក្នុង​ញតិ​ដែល​លោកស្រី​បាន​ទទួល​ក្នុង​ដំណើរ​ទស្សនកិច្ច​១០​របស់​លោកស្រី ។ លោកស្រី​ថា​«​ខ្ញុំ​បាន​លើក​ឡើង​ពី​កង្វល់ និង​អនុសាសន៍​របស់​លោក​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នោះ ហើយ​នៅ​ក្នុង​របាយការណ៍​បន្ថែម​» ។ ពេល​នេះ​លោកស្រី​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​លើក​ទី​៦ របស់​លោកស្រី​ក្នុង​នាម​ជា​អ្នករាយការណ៍​ពិសេស​របស់ អ​.​ស​.​ប​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។ លោកស្រី​បាន​អរគុណ​ចំពោះ​មន្ត្រី​រាជរដ្ឋាភិបាល​ដែល​បាន​សហការ​ជួប​ពិភាក្សា​ជាមួយ​លោកស្រី​ផង​ដែ​៕

កែសម្រួលដោយ