ស្រីស្រស់អភិជនម្នាក់ ត្រូវបានប៉ូលិសផាក ស្ទាយថតពេក
ចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឲ្យដឹងថា នារីអភិជនម្នាក់ ដែលរស់នៅក្នុងទីក្រុងសៀងហៃ ត្រូវបានប៉ូលិសពិន័យ ក្រោយពីថតរូបផ្កាប់មុខបង្ហោះជាលក្ខណៈ Falling…
ចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឲ្យដឹងថា នារីអភិជនម្នាក់ ដែលរស់នៅក្នុងទីក្រុងសៀងហៃ ត្រូវបានប៉ូលិសពិន័យ ក្រោយពីថតរូបផ្កាប់មុខបង្ហោះជាលក្ខណៈ Falling…
ចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឲ្យដឹងថា នារីអភិជនម្នាក់ ដែលរស់នៅក្នុងទីក្រុងសៀងហៃ ត្រូវបានប៉ូលិសពិន័យ ក្រោយពីថតរូបផ្កាប់មុខបង្ហោះជាលក្ខណៈ Falling Stars Challenge។
ការថត Falling Stars Challenge គឺចាប់ផ្តើមមាននៅក្នុង Instagram តាំងពីខែសីហា។ ដើម្បីអាចថតបែបនេះបាន គេត្រូវដេកផ្កាប់មុខ ហាក់បីដូចជាទើបតែរអិលដួលផ្កាប់មុខអ៊ីចឹង។ តែគេត្រូវតែធ្វើផ្កាប់មុខតាមបែបឡូយៗ ដូចជាផ្កាប់មុខពេលចុះពីលើយន្តហោះឯកជន ឬក៏ពេលចុះពីលើរថយន្តទំនើប។ អ្នកខ្លះ គេធ្វើជារអិលដួលខ្ទាតចេញរបស់ទំនើបៗចេញពីដៃ ដែលអាចមានជាកាបូបប្រេនៗ ទូរស័ព្ទដៃទំនើបៗ និង លុយដុល្លារទាំងគីបៗ ជាដើម។
បើទោះជាការថតបែបនេះ ត្រូវបានធ្វើដំបូងគេដោយជនជាតិរុស្ស៊ីក៏ដោយ ពេលនេះគឺមកដល់នារីម្នាក់នៅប្រទេសចិនហើយ។ គេបានឃើញនារីវ័យក្មេងនៅក្នុងទីក្រុងសៀងហៃ ដែលមានត្រកូល Yu បានបើកខុសច្បាប់ចរាចរណ៍ មកចតលើផ្លូវ ដើម្បីថតតាម Falling Stars Challenge កាលពីថ្ងៃសុក្រពេលរសៀល។ នាងធ្វើជារអិលដួលផ្កាប់មុខពេលចេញមកពីរថយន្តទំនើប។
រូបថតរបស់នាងកំពុងឲ្យបុរសម្នាក់ទៀតថត ត្រូវបានចែកចាយលើបណ្តាញសង្គម ដោយធ្វើឲ្យដឹងដល់ប៉ូលិសទៅកោះហៅនាងមកកាន់ការិយាល័យ។ នាងដំបូងឡើយ បានប្រកែកថានាងគ្មានខុសអ្វីទេ។ តែប៉ូលិសបានពន្យល់ថា នាងបានចត និងបើកបរខុសច្បាប់ចរាចរណ៍។ នាងត្រូវបង់ប្រាក់ផាកពិន័យ ២៨ដុល្លារ និងដក៣ពិន្ទុពីប័ណ្ណបើកបរ៕
បើអ្នកចង់ដឹងថា Falling Stars Challenge គេធ្វើរបៀបណា អ្នកអាចមើលរូបថតជាច្រើនខាងក្រោមនេះ ៖
ចែករំលែកព័តមាននេះ