ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮថា ទី​បេ​បើក​ឱ្យ​ចូល​ទស្សនា​ក្នុង​រដូវរងាមិន​ឥត​គិតថ្លៃទេ

5 ឆ្នាំ មុន

«Xinhua» របស់​ចិន​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​គណៈកម្មាធិការ​អភិវឌ្ឍន៍​ផ្នែក​ទេស​ចរណ៍​នៅ​តំបន់​ទី​បេ ប្រកាស​ឲ្យ​ដឹង​ថា​ ទី​បេ​នឹង​បន្ថយថ្លៃ​ឈ្នួល​បន្ទប់​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ យានយន្ត និង​ប័ណ្ណ​ចូល​ទស្សនា​តំបន់​មួយ​ចំនួន​ដល់​ភ្ញៀវ​ទេសចរ នៅ​ក្នុង​រដូវរងា​ចាប់តាំងពី​ថ្ងៃ​ទី​១ វិច្ឆិកា ២០១៨​តទៅ…

«Xinhua» របស់​ចិន​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​គណៈកម្មាធិការ​អភិវឌ្ឍន៍​ផ្នែក​ទេស​ចរណ៍​នៅ​តំបន់​ទី​បេ ប្រកាស​ឲ្យ​ដឹង​ថា​ ទី​បេ​នឹង​បន្ថយថ្លៃ​ឈ្នួល​បន្ទប់​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ យានយន្ត និង​ប័ណ្ណ​ចូល​ទស្សនា​តំបន់​មួយ​ចំនួន​ដល់​ភ្ញៀវ​ទេសចរ នៅ​ក្នុង​រដូវរងា​ចាប់តាំងពី​ថ្ងៃ​ទី​១ វិច្ឆិកា ២០១៨​តទៅ ។

របាយការណ៍​បញ្ជាក់​ថា ​កាលពីមុន​ទី​បេ​ក៏​បាន​ដំណើរការ​លើកកម្ពស់​នយោបាយ​ទេស ចរណ៍​ដោយ​ឥត​គិតថ្លៃ​នៅ​រដូវរងា​ក្នុង​ខែ​កម្ភៈ បាន​ទទួលភ្ញៀវ​ច្រើន​ជាង​៧៧០.០០០​នាក់​ក្នុង​អំឡុង​ពី​ខែមករា ដល់​កុម្ភៈ ដោយ​កើនឡើង​ប្រហែល​៤៥​ភាគរយ បើ​ប្រៀប​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

គណៈកម្មាធិការ​បាន​លើក​ឡើង​ថា​ ទីតាំង​ទេសចរណ៍​កម្រិត ​«3A» ចូល​ទស្សនា​ដោយ​ឥត​គិតថ្លៃ​ក្នុង​អំឡុង​ពី​ថ្ងៃ​ទី​១ វិច្ឆិកា​-១៥ មីនា​ខាង​មុខ លើកលែងតែ​នៅ​វត្ត​អារាម ។ចំពោះ​​កម្រិត «3A» របស់​រដ្ឋ និង​«1A» មិនមែន​ជា​របស់​រដ្ឋ​នឹង​បញ្ចុះ​ថ្លៃ​ចូល​ទស្សនា​៥០​ភាគ​រយ ។

ក្រៅពី​នេះ​សម្រាប់​កម្រិត​ទេសចរណ៍​ «4A» និង​ «5A» មាន​ចំនួន​៤០​កន្លែង រួម​ទាំង​ព្រះ​រាជ​វាំង «Potala , Norbulingka» និង​សារមន្ទី​អាវុធយុទ្ធភណ្ឌ​បើក​ឲ្យ​ចូល​ទស្សនា​ដោយ​ឥត​គិតថ្លៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ