ករណីដីទំនាស់មានសា្នមមេដៃ១៨៥គ្រួសារ បង្ហោះនៅក្នុងសង្គមហ្វេសប៊ុក
- សៀមរាប
ខេត្តសៀមរាប ៖ ក្រុមគណៈកម្មការចម្រុះរបស់ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដឹកនាំដោយលោក នឹម សុវណ្ណ អភិបាលស្តីទី ស្រុកប្រាសាទបាគង ខេត្តសៀមរាប…
ខេត្តសៀមរាប ៖ ក្រុមគណៈកម្មការចម្រុះរបស់ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដឹកនាំដោយលោក នឹម សុវណ្ណ អភិបាលស្តីទី ស្រុកប្រាសាទបាគង ខេត្តសៀមរាប…
ខេត្តសៀមរាប ៖ ក្រុមគណៈកម្មការចម្រុះរបស់ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដឹកនាំដោយលោក នឹម សុវណ្ណ អភិបាលស្តីទី ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចុះធ្វើការត្រួតពិនិត្យនូវរាល់ ទីតាំងផ្លូវទាំង៥ខ្សែ ដែលប្រជាពលរដ្ឋចំនួន ១៨៥គ្រួសារ នាំគ្នាផ្តិតមេដៃ ដោយពុំមានការដឹងឮ ពីលោកមេភូមិ ហើយពួកគាត់ទាំងអស់នោះមានទីលំនៅភូមិល្អក់ ភូមិត្រពាំងទឹម ភូមិឃុនមោឃ និង ភូមិត្រាងក្នុង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបដែលត្រូវបានគេនាំយកស្នាមមេដៃ របស់ពួកគាត់ ទៅបង្ហោះចូលក្នុងសង្គមហ្វេសប៊ុក ចោទប្រកាន់ថា៖
លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប កាងឲ្យលោកឧកញ៉ា ង៉ោ ស្រ៊ុន ប្លន់យកផ្លូវសាធារណៈ និងដីប្រជាពលរដ្ឋ នៅក្នុងឃុំកណ្តែក ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ មិនមែនជារឿងពិតដូចការចោទប្រកាន់នោះឡើយ ។ តាមពិតរឿងនេះគឺជារឿងនាំគ្នាផ្តិតមេដៃ ដើម្បីសុំបើកផ្លូវប៉ុណ្ណោះ ហើយពលរដ្ឋសុំបើកផ្លូវនោះ មានផ្លូវ និង ដី កំពុងស្ថិតនៅក្នុងកណ្តាប់ដៃតុលាការ នៅឡើយ។ ក្នុងការចុះពិនិត្យទីតាំងផ្លូវទាំង៥ខ្សែនោះដែរ ក៏មានវត្តមានលោកវរៈសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងលោកឧកញ៉ា ង៉ោ ស្រ៊ុន ម្ចាស់ដីមានទំនាស់ រួមទាំងមន្ត្រីជំនាញភូមិបាលស្រុក មេឃុំ មេភូមិ ទាំង៤ និងកម្លាំងសមត្ថកិច្ច នគរបាលប៉ុស្តិ៍កណ្តែកផងដែរ។
ឆ្លងតាមការចុះត្រួតពិនិត្យ និងធ្វើការស្វែងរកនូវការពិត ដើម្បី ជាផលប្រយោជន៍ទាំងសងខាងផងនោះ ក្រុមការងារចម្រុះបានចុះធ្វើការអង្កេត និង វាស់វែងរាល់ដីផ្លូវ ដែលប្រជាពលរដ្ឋទាំង១៨៥គ្រួសារ ធ្វើការចោទប្រកាន់ទៅលើលោកឧកញ៉ា ង៉ោ ស្រ៊ុន ថារំលោភយកដីផ្លូវសាធារណៈដែលប្រជាពលរដ្ឋធ្វើដំណើរនោះ ក្រុមការងារបានខិតខំស្វែងរកបងប្អូន ប្រជាពលរដ្ឋទាំង ១៨៥គ្រួសារដែលបានដាក់ពាក្យបណ្តឹងតវ៉ានោះ គឺរកឃើញតែប្រជាពលរដ្ឋ៣គ្រួសារ ដែលមានការប្តឹងផ្តល់ជាមួយលោកឧកញ៉ា ង៉ោ ស្រ៊ុន រឿងដីធ្លីជាង៣ហិចតាប៉ុណ្ណោះ ហើយដីទាំង៣ហិកតានេះ គឺស្ថិតនៅក្នុងចំណាត់ការរបស់តុលាការនៅឡើយ។
ចំពោះផ្លូវទាំង៥ខ្សែ ដែលសាលាខេត្ត បានសម្រេចរក្សាទុក និងបើកផ្លូវជាសាធារណៈ នោះស្ថិតនៅភូមិល្អក់ ,ភូមិត្រពាំងទឹម , ភូមិ ឃុនមោឃ និងភូមិត្រាង ក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប គឺមិនមានការបិទផ្លូវ ជាសាធារណៈនោះ ដូចពាក្យបងប្អូនដែលបានបង្ហោះដូចក្នុងសង្គមហ្វេសប៊ុកឡើយ។ ចំពោះបញ្ហា ព័ត៌មានផ្សព្វផ្សាយនៅតាមប្រព័ន្ធ សង្គមនោះ គឺខុសទៅនឹងការពិតទាំងស្រុង។ ដោយឡែកផ្លូវ៤ខ្សែ បានដំណើរការជាប្រក្រតីរាល់ថ្ងៃ តែចំពោះផ្លូវ១ខ្សែ គឺស្ថិតនៅក្នុងភូមិល្អក់ ត្រូវប្រជាពលរដ្ឋ៣គ្រួសារ ជំទាស់មិនអនុញ្ញាតឲ្យបើកផ្លូវ ហើយក៏ស្ថិតក្នុងចំណាត់ការរបស់តុលាការនៅឡើយទៀត។
តាមការបញ្ជាក់របស់ឈ្មោះ មួក សំ ភេទប្រុស អាយុ៥៣ឆ្នាំ និងឈ្មោះ សាន់ សែត ភេទប្រុស អាយុ ៤១ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅភូមិភូមិឃុនមោឃ ឃុំកណ្តែង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឲ្យដឹងថា ការសុំឲ្យប្រជាពលរដ្ឋផ្តឹតមេដៃនោះ គឺធ្វើឡើងនៅអំឡុងឆ្នាំ២០១៧ ដើម្បីស្នើសុំដល់ អាជ្ញាធរធ្វើផ្លូវក្នុងភូមិចំនួន៣ខ្សែ តែបច្ចុប្បន្នបានធ្វើរួចរាល់បាន២ខ្សែហើយ។ តែស្នាមមេដៃទាំងនេះ ត្រូវបានជនអាណាមិក បានយកទៅធ្វើការបង្ហោះនៅតាមប្រព័ន្ធសង្គម ដោយបានចោទប្រកាន់យ៉ាងធ្ងន់ ចំពោះអភិបាលខេត្តសៀមរាប កាងឲ្យលោកឧកញ៉ា ង៉ោ ស្រ៊ុន ប្លន់យកផ្លូវសាធារណៈ និង ដីប្រជាពលរដ្ឋ នៅឃុំកណ្តែក ធ្វើជាកម្មសិទ្ធិ ដែលជារឿងមិនពិត ដែលជនទាំងនោះ បានប្រឌិតព័ត៌មាន ដើម្បីបំពុលបរិយាកាសសង្គម។
ក្នុងការចុះត្រួតពិនិត្យផ្លូវនោះដែរលោកឧកញ៉ា ង៉ោ ស្រ៊ុន បានបញ្ជាក់ ដល់អ្នកសារព័ត៌មានយើងឲ្យដឹងថា នូវរាល់បញ្ហាដែលប្រជាពលរដ្ឋ បានចោទប្រកាន់ចំពោះលោកនោះ គឺមិនបានពាក់ព័ន្ធទៅនឹងអភិបាលខេត្តសៀមរាបឡើយ។ លោកឧកញ៉ាក៏បានលើកទៀតថា ក្នុងករណីដែលដីរបស់លោកមានការប៉ះពាល់ផ្លូវពិតប្រាកដនោះ គឺលោកនឹងកាត់ជូន ធ្វើជាផ្លូវសាធារណៈ ព្រមទាំងធ្វើផ្លូវជូនទៅតាមសំណូមពររបស់បងប្អូនទាំង១៨៥គ្រួសារ ដែលបានផ្តឹតមេដៃប្តឹងតវ៉ានោះ។ ចំពោះរូបលោកវិញ ក៏សូមឲ្យម្ចាស់បណ្តឹងទាំង១៨៥គ្រួសារនេះ មកបង្ហាញមុខ តើពិតជាម្ចាស់បណ្តឹងសុំបើកផ្លូវ មែនឬមិនមែន។
សូមបញ្ជាក់ផងដែរថា នៅក្នុងភូមិសាស្ត្រ ឃុំកណ្តែក ស្រុកប្រាសាទបាគងនេះ លោកឧកញ៉ា ង៉ោ ស្រ៊ុន ក៏បានបរិច្ចាគនូវថវិកា និងដីផ្ទាល់ខ្លួនដើម្បីធ្វើផ្លូវជាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះប្រើប្រាស់ក្នុងការ ដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារទៀតផង។ លោក នឹម សុវណ្ណ គូសបញ្ជាក់ថា ការចុះអនុវត្តកំណត់ផ្លូវ ស្ថិតនៅភូមិល្អក់ ,ភូមិត្រពាំងទឹម, ភូមិ ឃុនមោឃ និងភូមិត្រាង ឃុំកណ្តែក ក្រុមការងារបានរកឃើញផ្លូវ ៤ខ្សែបានដំណើរការជាប្រក្រតី តែចំពោះផ្លូវ១ខ្សែ គឺស្ថិតនៅក្នុងភូមិល្អក់។
ត្រូវប្រជាពលរដ្ឋ៧គ្រួសារជំទាស់ មិនអនុញ្ញាតឲ្យបើកផ្លូវ ហើយក៏ស្ថិតក្នុងចំណាត់ការរបស់តុលាការនៅឡើយ ព្រមទាំងប្រជាពលរដ្ឋ ៣គ្រួសារ ដែលមានការប្តឹងផ្តល់ជាមួយលោកឧកញ៉ា ង៉ោ ស្រ៊ុន រឿងដីធ្លីជិត៣ហិកតា គឺស្ថិតនៅក្នុងចំណាត់របស់តុលាការនៅឡើយ ដូច្នេះពួកខ្ញុំមិនអាចធ្វើបានទេ បានត្រឹមតែចុះពិនិត្យ ជាក់ស្តែង តាមបញ្ជារបស់លោក ឃឹម ប៊ុន សុងអភិបាលខេត្តប៉ុណ្ណោះ៕
https://www.youtube.com/watch?v=q-yQ1BsGt2I
ចែករំលែកព័តមាននេះ