ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ពាន​វែង​បំផុត​នៃ​ពិភពលោកជា​សំណង់​ដ៏​មហា​សាល

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង កាលពី​ថ្ងៃ​ទី​២៣ ​តុលា​ បាន​បើក​សម្ពោធ​​ស្ពាន​កាត់​សមុទ្រ​ដែល​វែង​ជាងគេ​បំផុត​លើ​ពិភពលោក ដែល​នោះ​ជា​សំណង់​ដ៏​មហា​សាល​ត​ភ្ជាប់​ក្រុង​ហុងកុង ម៉ា​កាវ​ និង​ចិនដីគោក​ ពេល​ដែល​ចិន​ពង្រឹង​ការ​គ្រប់គ្រង​លើ​ដែនដី​អតីត​អាណានិគម​អង់គ្លេស​។…

ប្រទេស​ចិន ៖ ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង កាលពី​ថ្ងៃ​ទី​២៣ ​តុលា​ បាន​បើក​សម្ពោធ​​ស្ពាន​កាត់​សមុទ្រ​ដែល​វែង​ជាងគេ​បំផុត​លើ​ពិភពលោក ដែល​នោះ​ជា​សំណង់​ដ៏​មហា​សាល​ត​ភ្ជាប់​ក្រុង​ហុងកុង ម៉ា​កាវ​ និង​ចិនដីគោក​ ពេល​ដែល​ចិន​ពង្រឹង​ការ​គ្រប់គ្រង​លើ​ដែនដី​អតីត​អាណានិគម​អង់គ្លេស​។

ស្ពាន​នោះ​ដែល​មាន​ប្រវែង​សរុប​ដល់​ទៅ​៥៥​គីឡូម៉ែត្រ ជា​ស្ពាន​ផ្លូវថ្នល់​យ៉ាង​វែង​បំផុត សង់​​ពីលើ​ផ្ទៃ​ទឹកសមុទ្រ កាត់​រូង​ក្រោម​សមុទ្រ​មួយ​។​ ស្ពាន​ដ៏​វែង​នេះ​ជា​មធ្យោបាយ​ត​ភ្ជាប់​ពី​ទិស​ខាងកើត​កោះ ​LANTAU ​របស់​ហុងកុង ទៅ​ដែនដី​អតីត​អាណានិគម​ព័រ​ទុ​យ​ហ្គា​ល់​ក្រុង​ម៉ា​កាវ ​និង​ក្រុង ​ZHUHAI ​ខេត្ត​ក្វា​ង​ទុង​ចិន​។

ស្ពាន​នោះ​នឹង​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​នា​ថ្ងៃ​ទី​២៤ ​តុលា​ ក្រោយ​ពិធី​បើក​សម្ពោធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ